ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរ​ត់រក​មនុស្ស​បែប​ណា?

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ពេល​ដែល​គិត​ពី​អ្នក​ដែល​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​ការ​វិនិយោគ​ប្រហែលជា​គិត​ថា ពួក​គេ​មាន​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម ឬ​ផ្នែក​ទីផ្សារ​ជាដើម ។ ប៉ុន្តែ​អ្នក​ដែល​ជោគជ័យ​ជា​ច្រើន​មិន​ពឹងផ្អែក​លើ​ជំនាញ​នេះ​ឡើយ ។ ផ្ទុយ​មក​វិញ​ពួក​គេ​ជោគជ័យ​ព្រោះតែ​ជំនាញ​ខាងក្រោម​នេះ ៖ ១….

មនុស្ស​ជា​ច្រើន​ពេល​ដែល​គិត​ពី​អ្នក​ដែល​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​ការ​វិនិយោគ​ប្រហែលជា​គិត​ថា ពួក​គេ​មាន​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម ឬ​ផ្នែក​ទីផ្សារ​ជាដើម ។ ប៉ុន្តែ​អ្នក​ដែល​ជោគជ័យ​ជា​ច្រើន​មិន​ពឹងផ្អែក​លើ​ជំនាញ​នេះ​ឡើយ ។ ផ្ទុយ​មក​វិញ​ពួក​គេ​ជោគជ័យ​ព្រោះតែ​ជំនាញ​ខាងក្រោម​នេះ ៖

១. ការ​យល់​ដឹង​ពី​ខ្លួនឯង

អ្នកប្រាជ្ញ សូ​ក្រា​ត (Socrates ) ធ្លាប់​និយាយ​ថា ចំណេះដឹង​ចាប់ផ្តើម​ពី​ការ​ស្គាល់​ខ្លួនឯង ។ ការ​ស្គាល់​ពី​ខ្លួនឯង គឺជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដឹង​ពី​ហានិភ័យ​ដែល​អ្នក​អាច​ទទួលយក​បាន​ស្ថាន​ការ​ដែល​ជំរុញ​ឲ្យ​អ្នកមាន​អាកប្បកិរិយា​ណាមួយ និង​ចំណុចខ្លាំង​ដែល​អ្នក​អាច​បន្ត​អភិវឌ្ឍន៍ ដើម្បី​កាន់តែ​ជោគជ័យ​បន្ថែម ។

ឧទាហរណ៍​ដូច​ជា អ្នក​ដែល​ជោគជ័យ​ក្នុង​ការ​សន្សំ​លុយ គឺជា​មនុស្ស​ដែល​យល់​ដឹង​ថា​អារម្មណ៍​ដែល​ពួក​គេ​ចង់​ទិញ​សម្ភារៈ​ណាមួយ បន្ទាប់​ពី​ឃើញ​ការ​ផ្សាយពាណិជ្ជកម្ម គឺ​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ពេល​ប៉ុណ្ណោះ ដែល​ជួយ​ឲ្យ​ពួក​គេ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​លុយ ។

២. ការ​គ្រប់គ្រង​ខ្លួនឯង

អ្នក​មិន​អាច​ជោគជ័យ​ក្នុង​រឿង​លុយ​បាន​ទេ ប្រសិនបើ​អ្នក​មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ការ​ចាយវាយ​របស់​ខ្លួន ។ អ្នក​ដែល​ជោគជ័យ គឺជា​អ្នក​ដែល​អាច​ទ្រាំទ្រ​នឹង​អារម្មណ៍​ចង់​ចាយ​លុយ​លើ​សម្ភារៈ​ថ្មី​ៗ​ដូច​ជា ទូរស័ព្ទ​ដៃ ឬ​រថយន្ត និង​ជា​មនុស្ស​ដែល​គោរព​តាម​ផែនការ​ចំណាយ​របស់​ពួក​គេ ។

៣. ការ​ជឿជាក់​លើ​ខ្លួនឯង

មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ចាយវាយ ដើម្បី​អួតអាង​គ្នា និង​ដើម្បី​ឲ្យ​ចូល​ចំណោម​ក្រុម​ណាមួយ​ចុះ ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មិនមែន​ជា​រឿង​ល្អ​មួយ​ឡើយ ជា​ពិសេស​ប្រសិនបើ​ប្រភព​ចំណូល​របស់​អ្នក​មិន​រឹង​មាំ​គ្រប់គ្រាន់ ។ ទម្លាប់​នេះ​កើត​មាន​ពី​ទម្លាប់​ចូល​ចិត្ត​ប្រៀបធៀប​ខ្លួនឯង​ជាមួយនឹង​អ្នក​ដទៃ ព្រោះ​ពួក​គេ​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។

៤. ការ​ត្រិះ​រិះ​ពិចារណា

ក្នុង​សង្គម​យើង​នេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​គោលបំណង​មិនល្អ និង​ចង់​ដណ្តើម​ទ្រព្យសម្បត្តិ​ដែល​អ្នកមាន ឬ​កេង​ប្រ​វ័​ញ​ពី​អ្នក ។ ជា​រៀងរាល់ថ្ងៃ​មនុស្ស​បោកប្រាស់​តែងតែ​គិត​ពី​វិធី​ថ្មី​ៗ​ក្នុង​ការ​ឆបោក​អ្នក​ដទៃ ។ ក្នុង​បរិស្ថាន​បែប​នេះ ការ​ត្រិះ​រិះ​ពិចារណា គឺជា​ជំនាញ​មួយ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​ការពារ​ខ្លួន​បាន ។

អ្នក​ដែល​ចេះ​ត្រិះ​រិះ​ពិចារណា​ជា​មនុស្ស​ដែល​អាច​ថ្លឹងថ្លែង​ជម្រើស​បាន​ល្អ និង​អាច​ដឹង និង​ជៀសវាង​មនុស្ស​ដែល​មាន​គោលបំណង​មិនល្អ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ