ពាក្យសម្តីរបស់មនុស្សយើងមានអានុភាពខ្លាំងណាស់ និយាយឱ្យបានសុខក៏បាន និយាយឱ្យកើតទុក្ខក៏បានដូចពាក្យចាស់ពោលថា សុខទុក្ខព្រោះតែពាក្យសម្តីនេះឯងជាដើមចម ។
ពិតជាត្រឹមត្រូវណាស់ ពាក្យពេចន៍ដែលនិយាយចេញទៅមានអំណាចដ៏ក្រៃលែង និយាយឱ្យបានសុខ និយាយឱ្យកើតទុក្ខ និយាយឱ្យមនុស្សដូរផ្លាស់ឥរិយាបថគ្រប់ទម្រង់ និយាយឱ្យឈ្លោះគ្នា និយាយឱ្យបែកបាក់គ្នា និយាយឱ្យរួបរួមគ្នា និយាយឱ្យមានលាភ អត់លាភ…គឺតាមរយៈពាក្យសម្តីនេះឯងជាដើមហេតុ ។
តទៅនេះជាឥទ្ធិពលនៃពាក្យនិយាយគឺៈ
១-ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ ឱ្យក្លាយមកជាហេតុល្អបាន
២-ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឱ្យភ្លេចទុក្ខបាន
៣-ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិល ឱ្យមកជាអ្នកមានព្យាយាមបាន
៤-ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងង់ ឱ្យមកជាមនុស្សឆ្លាតបាន
៥-ពាក្យនិយាយ អាចដូរផ្លាស់មនុស្សចចេសរឹងរូសឱ្យត្រឡប់មកជាមនុស្សប្រដៅងាយបាន
៦-ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់ឱ្យជាមនុស្សស្ងប់បាន
៧-ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលខូចសតិឱ្យមានសតិវិញបាន
៨-ពាក្យនិយាយអាចធ្វើឱ្យមនុស្សឈ្លោះគ្នា ទៅជាល្អនឹងគ្នាបាន ។
ពាក្យនិយាយនេះក៏មានអំណាចអាចនិយាយឱ្យមនុស្សខូចប្រយោជន៍ និយាយទម្លាយសេចក្តីសុខរបស់អ្នកដទៃបានគ្រប់យ៉ាងគឺកើតចេញពីពាក្យសម្តីនេះឯង ។
ចែករំលែកព័តមាននេះ