ជាស​ត្រូវ​មិន​ចប់​…


ប្រវត្តិ​នៃ​មិត្តភាព​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក បើ​រៀបរាប់​ដោយ​សង្ខេប​ពី​សម័យ​សង្គមរាស្ត្រនិយម​…​មិន​ត្រូវ​គ្នា​ទេ ឬ​ជា​សម័យ​សត្រូវ​ដាក់ គ្នា​ធំ​ណាស់​…​រហូត​ដល់ «​ផ្តាច់​ទូត​» ទៀត​ផង ។

ក្រុម​អ្នកវិភាគ​គិត​ថា​…​ដោយសារ​តែ​ព្រះ​ប្រមុខរដ្ឋ​កម្ពុជា សម្តេចព្រះ​នរោត្តម សីហ​នុ ផ្តាច់​ទូត​…​ទើប​មាន​រដ្ឋប្រហារ​ថ្ងៃ​៧ មក​រា ១៩៧០ ដោយ​សេនាប្រមុខ​លន់ ន​ល់ – សិរិ​មតៈ ។

ក្រោយ​រដ្ឋប្រហារ​…​និន្នាការ​នយោបាយ​ពីរ​ចាប់ផ្តើម​ផ្ទុះ​ឡើង គឺ​ម្ខាង​កាន់​សហរដ្ឋអាមេរិក​…​ម្ខាង​ទៀត​ចិន​កុំ​មុ​យ​និ​ស្ត​សម័យ​ម៉ៅ សេ​ទុង​…​បានដុត​បំផ្លាញ​កម្ពុជា​ឱ្យ​ក្លាយជា «​វាល​ពិឃាដ​» ។ នេះ​ហើយ​ជា​ប្រវត្តិសាស្ត្រកម្ពុជា​…​ដែល​មិន​អាច​បំភ្លេច​បានឡើយ ។

ក្រុម​អ្នកវិភាគ​ឯករាជ្យ​នៅ​តែ​លើក​ឡើង​ថា​…​សហរដ្ឋអាមេរិក​ជូន«​កាដូ​គ្រាប់បែក​» រាប់​លាន​តោន​លើ
ទឹកដី​កម្ពុជា​…​រីឯ​ចិន​កុំ​មុ​យ​និ​ស្ត​ម៉ៅសេ​ទុង​…​ក៏​ទុក «​កាដូ​ពិសេស​» សម្រាប់កម្ពុជា​នូវ «​ឆ្អឹង​ខ្មោច​ខ្មែរ​» រាប់​លាន​អដ្ឋិធាតុ​…​ដាក់​តាំង​បង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ​ជាក់ស្តែង​ដែរ ។

ឈាន​មក​ដល់​សម័យ​ទំនើប​ខ្ពស់​ទៅ​ហើយ​…​កម្ពុជា​ក៏​នៅ​តែ «​មានកម្ម​» ដដែល​…​ទោះបីជា​ប្រទេស​មាន​សន្តិភាព​ពេញលេញ​…​ជា​សង្គម «​កំពុងអភិវឌ្ឍ​» ក៏​ដោយ​…​នៅ​តែ «​មានកម្ម​»…​មិនដឹង​ថា តើ​ដល់​ពេល​ណា​…​ទើប «​កម្ពុជា​អស់កម្ម​» នៅឡើយ​ទេ ។

ក្រុម​អ្នកវិភាគ​ឯករាជ្យ មើលឃើញជាក់ស្តែង​…​ចិន​កុំ​មុ​យ​និ​ស្ត​ចិញ្ចឹមចិត្ត«​ជួយ​បក្ស​កាន់​អំណាច​» ដឹកនាំ​ដោយ តេ​ជោ​សែន​…​ចំណែក​សហរដ្ឋ​អា​មេ រិ​ក​ចិញ្ចឹមចិត្ត «​ជួយ​បក្ស​ប្រឆាំង​» ដឹកនាំ​ដោយ សម រ​ង្ស៊ី – កឹ​ម សុខា ។

ចំណែក​នៅ​ក្នុង​សង្គម​កម្ពុជា​…«​បក្ស​កាន់​អំណាច​»​និង​«​បក្ស​ប្រឆាំង​» ជា «​សត្រូវ​ស្លាប់​រស់​» ជា «​ប្រេង និង​ទឹក​» មិន​អាច​ចរចា​គ្នា​វិញ​បាន​ទេ​…​ទាល់តែ​បក្ស​ប្រឆាំង «​ងាប់​អស់​»…​។

ទីបំផុត​ អា​មេ​រិ​ក​នៅ​តែ​មើលឃើញ​កម្ពុជា​…​ជាស​ត្រូវ «​មិន​ចប់​» រៀង​រហូត​ទៅ​ហោង​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ