ខេត្តកណ្ដាល ៖ គ្រូបង្រៀនភាសាអង់គ្លេសម្នាក់បានបែកគំនិតរកគុកឃើញ ដោយសារតែទៅជួញដូរគ្រឿងញៀន ហើយត្រូវនគរបាលស្រុក អង្គស្នួលចាប់ឃាត់ខ្លួន រួមជាមួយវត្ថុតាងសារធាតុញៀន៤កញ្ចប់ កាលពីថ្ងៃទី២១ ខែកក្កដា វេលាម៉ោងប្រមាណ៨និង១០នាទីយប់ នៅចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ។
ជនសង្ស័យឈ្មោះ គាំ សុធារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះសង្គម
ឃុំពើក ស្រុកអង្គស្នួល ។ វត្ថុតាងដែលបានរឹបអូស មានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ
ញៀនចំនួន៤កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង ម៉ូតូ១គ្រឿងម៉ាកស្មាស ពណ៌ខ្មៅ គ្មានផ្លាកលេខថង់វេច
ខ្ចប់ថ្នាំញៀនមួយចំនួន និងដែកកេះ២ ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ