ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ភ្លើង​ធំ​ទៀត​ហើយ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា

4 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ យោង​តាម​រូបភាព​ទាំងឡាយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​រដ្ឋធានី​កា​រ៉ា​កាស់​និង​តំបន់​ជា​ច្រើន​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា ស្ថិត​ក្នុង​ភាព​ងងឹត កាលពី​យប់​ថ្ងៃ​ទី​២២​កក្កដា ដោយសារ​ការ​ដាច់​ភ្លើង​ធំ​ថ្មី​។ ការ​ដាច់​ភ្លើង​ចាប់ផ្ដើម​ដំបូង​នៅ​ក្រុង​កា​រ៉ា​កាស់​នា​វេលា​ម៉ោង​២០​និង​៤១​នាទី​ម៉ោង​សកល ហើយ​ប៉ះពាល់​ម្យ៉ាងទៀត​ដល់​ការ​ផ្គត់ផ្គង់​ទឹក​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ និង​ដាច់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ យោង​តាម​រូបភាព​ទាំងឡាយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​រដ្ឋធានី​កា​រ៉ា​កាស់​និង​តំបន់​ជា​ច្រើន​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា ស្ថិត​ក្នុង​ភាព​ងងឹត កាលពី​យប់​ថ្ងៃ​ទី​២២​កក្កដា ដោយសារ​ការ​ដាច់​ភ្លើង​ធំ​ថ្មី​។

ការ​ដាច់​ភ្លើង​ចាប់ផ្ដើម​ដំបូង​នៅ​ក្រុង​កា​រ៉ា​កាស់​នា​វេលា​ម៉ោង​២០​និង​៤១​នាទី​ម៉ោង​សកល ហើយ​ប៉ះពាល់​ម្យ៉ាងទៀត​ដល់​ការ​ផ្គត់ផ្គង់​ទឹក​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ និង​ដាច់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​។ នៅ​តាម​ខេត្ត​ការ​ដាច់​ភ្លើង​ប៉ះពាល់​ដល់​រដ្ឋ​ពាក់កណ្ដាល​ក្នុង​ចំណោម​រដ្ឋ​ទាំង​២៣​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​។ ភ្លើង​សញ្ញា​ចរាចរណ៍​ក៏​ដាច់​ដែរ​នៅ​ក្រុង​កា​រ៉ា​កាស់​នា​ថ្ងៃ​ទី​២២​កក្កដា​នោះ នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ ក្រុមហ៊ុន​ផលិត​អគ្គិសនី​ជាតិ​CORPOELEC គ្រាន់តែ​អះអាង​ថា ការ​ដាច់​អគ្គិសនី​ប៉ះពាល់​ដល់​តំបន់​ជា​ច្រើន​នៃ​រដ្ឋធានី​។

ការ​ដាច់​ភ្លើង​នោះ​កើត​មាន​ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ខាង​ការទូត​ជាមួយ​អា​មេ​រិ​ក ដែល​ក្រុង​កា​រ៉ា​កាស់​ចោទប្រកាន់ កាលពី​ថ្ងៃ​ទី​២២​កក្កដា​ថា រំលោភ​បំពាន​ដែនអាកាស​របស់​ខ្លួន​ជាមួយ​យន្តហោះ​ចារ​កម្ម​មួយ​គ្រឿង​។ មុន​នេះ​បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​អា​មេ​រិ​ក បាន​បរិហារ​ពី​ប្រការ​ដែល យន្ត​ហោះ​​ប្រយុទ្ធ​១​គ្រឿង​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​ធុន​SU-30 កាលពី​ថ្ងៃ​ទី​១៩​កក្កដា បាន​ហោះ​ឆាប​យ៉ាង​ប្រផិត​ប្រផើយ​ក្បែរ​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង​ពីលើ​សមុទ្រ​កា​រ៉ា​អុី​ប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ