ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយបំផុត​…ងាប់ផ្សោត​ឈ្មោល​វ័យ​​បន្ត​ពូជ​នេះ​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ផ្សោត​ឈ្មោល​ពេញវ័យបន្តពូជ​ដ៏ធំ​មួយ​ក្បាល មាន​ទំងន់​ជាង​១​០០គីឡូ​​ក្រាម​ប្រវែង​ជិត​២ ម៉ែត្រ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​នៅ​ម្តុំ ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។ ការ​ងាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នេះ​…

ខេត្តក្រចេះ​ ៖ ផ្សោត​ឈ្មោល​ពេញវ័យបន្តពូជ​ដ៏ធំ​មួយ​ក្បាល មាន​ទំងន់​ជាង​១​០០គីឡូ​​ក្រាម​ប្រវែង​ជិត​២ ម៉ែត្រ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​នៅ​ម្តុំ ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។ ការ​ងាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នេះ​ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​អភិរក្ស​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា
ងាប់​ដោយសារ​ជាប់​មង ខណៈ​នៅ​ឃុំ​វិញ​ដងខ្លួន​និង​នៅ​កន្ទុយសត្វ​ផ្សោត​ គឺ​មាន​ស្នាម​រុំ​ដោយ​ខ្សែមង​។

ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ខេត្តក្រចេះ លោក​ម៉ុ​ក ពន្លក បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការ​ងាប់​របស់​សត្វ​ផ្សោត​វ័យ​ជំទង់​ ដែល​ជា​វ័យ​ពេញ​បន្ត​ពូជ​មួយ​ក្បាលនេះ​។ លោក​ប្រធាន​ឆ្មាំ​ និង​ជា​នា យក​រង​ខណ្ឌ​រដ្ឋបាល​ជលផល​រូប​នេះបាន​កំណត់​ថា សត្វផ្សោត​ឈ្មោល​មួយ​ក្បាល​ដែល​ងាប់​នេះ មាន​ប្រវែង​១,៩៨​សង់​មែ​ត្រ ទំងន់​១០១​គីឡូក្រាម ជា​ផ្សោត​ដែល​រស់នៅ​អន្លង់​កោះ​ផ្តៅ ស្ថិត​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ និង​មាន​លេខ​សំគាល់​ID 031 និង​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​១៨​ឆ្នាំ​។ ផ្សោត​មួយ​ក្បាល​នេះ​ត្រូវ​បាន​គេ​ប្រទះ ឃើញ​ងាប់ អណ្តែត​ទឹកទន្លេ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ក្រោយ​ការ​រុំ​ជាប់​មង​របស់​អ្នកនេសាទ​បាន​១​ថ្ងៃ​។

ក្រុម​បុគ្គលិក​របស់​អង្គការ WWF ដែល​ជា​អង្គការ​ជា​ដៃគូរ​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ បាន​បង្ហាញ​ថា រាប់​ទាំង​ការ​ងាប់​របស់​សត្វ​ផ្សោត​មួយ​ក្បាល​នេះ ជា​សត្វ​ផ្សោ​តទី​៥ហើយដែល​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​តាំងពី​ខែមករា ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន ខណៈចំនួន​កូន​ផ្សោត​ដែល​កើត​ក្នុង​កំឡុង​ពេល​ដូច​គ្នា​នេះ ​គឺ​មាន​ចំនួន​៩​ក្បាល​។ ការ​រដាក់​ម៉​ង​នៅ ក្នុង​តំបន់​អភិរក្ស គឺជា​កត្តា​ចំបង​ដែល​ធ្វើ​អោយ​សត្វ​ផ្សោត​ទន្លេមេគង្គ​បាត់បង់​ជីវិត​។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក ពន្លក បាន​ថ្លែង​ថា កន្លង​មក​ការ​អភិរក្ស​ត្រូវ​បាន​ក្រុម​មន្ត្រី​បាន​ចុះ​អនុវត្ត​យ៉ាង​តឹង​រឹង ធ្វើ​ឡើង​គ្រប់​រដូវ​កាល​មិន​ថា តែ​ទឹម​សម្រក​ឬ​ទឹក​តម្លើង​នោះ​ទេ ពោល​គឺ​សកម្មភាព​ដូច​ភ្លៀងរលឹម​។ តែ​យ៉ាងណា​សកម្មភាព ការ​លួច​ធ្វើ​នេសាទ​ពី​ជន​ឱកាសនិយម​នៅ​តែ​លួចលាក់​។ លោក​អះអាង​ថា កន្លង​មក​ថ្មី​ៗ​នេះ ក្រុម​មន្ត្រី​របស់​លោក បាន​ចាប់ខ្លួន​ជនល្មើស​ដែល បាន​លួច​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប​(​ឆក់​ត្រី​) នៅ​ក្នុង​តំបន់ហាមឃាត់​។ តែ​ការ​លួច​រាយ មង​ពន្លិចទឹក ដើម្បី​ចាប់​យក​ត្រី​មេ​ពូជ​ធំ​ៗ​ក្នុង​អ​ង្ល​ង់​ផ្សោត​តាម​តំបន់ហាមឃាត់​ពី​ជន​ឱកាស និយម គឺ​នៅ​តែ​កើត​មាន​ដែល​ភាគច្រើន​ពួក​គេ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​។

លោក​ម៉ុ​ក ពន្លក បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​ទន្លេមេគង្គ​ខេត្តក្រចេះ​មាន​ត្រី ផ្សោត រស់នៅ​ក្នុង​ចន្លោះ​ពី​៥៥​ទៅ​៦០​ក្បាល​។ ត្រី​ផ្សោត​ទាំង​អស់នេះ​សព្វ ថ្ងៃ​កំពុង​តែ​រស់នៅ តាម​អន្លង់​ចំនួន​៥​អន្លង់​ធំ​ៗ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ​។ អន្លង់​ទាំងនោះ​មាន​ដូច​ជា អន្លង់​ខ្សាច់ ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្តៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​។

ក្នុង​ចំណោម​អន្លង់​ធំ​ៗ​ទាំង​៥ គឺ​អន្លង់​ផ្សោត​កាំ​ពី​មាន​ត្រី​ផ្សោរ រស់នៅ​ច្រើន ជាងគេ​ក្នុង ចន្លោះ​ចាប់ពី​២០​ទៅ៣០​ក្បាល​។ ដោយ​លោក​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ក្នុង ឆ្នាំ​២០១៩​នេះ ត្រី​ផ្សោត​អាច​មាន កំណើន​ដល់​ទៅ​ជាង​១០​ក្បាល តាម​រយះ​ការ​បង្ក​កំណើត​៕ (សម្រួលដោយ​៖ ស្រីណា​)

អត្ថបទសរសេរ ដោយ