ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​២​​បាត់​លើ​ផ្លូវដែក​…​សូម​អំពាវ​នាវ​ទ​ង្វើ​នេះ​​បញ្ឈប់​ភ្លាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​លើ​ផ្លូវដែក​នៅ​ចំណុច​២​ផ្សេង​គ្នា ដែល​ម្នាក់​ត្រូវបាន​កិន​​ដាច់​ក្បាល និង​ម្នាក់​ទៀត​បុក​ហើយ​កិន ។ នេះ​ជា​ហេតុការណ៍​គួរ​ឱ្យ​សោកស្តាយ ដែល​បុរសទាំង​២​នាក់​ស្លាប់​ដោយ សារ​រថភ្លើង​កិន និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​…

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​លើ​ផ្លូវដែក​នៅ​ចំណុច​២​ផ្សេង​គ្នា ដែល​ម្នាក់​ត្រូវបាន​កិន​​ដាច់​ក្បាល និង​ម្នាក់​ទៀត​បុក​ហើយ​កិន ។ នេះ​ជា​ហេតុការណ៍​គួរ​ឱ្យ​សោកស្តាយ ដែល​បុរសទាំង​២​នាក់​ស្លាប់​ដោយ សារ​រថភ្លើង​កិន និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ។ ខាងក្រោម​នេះ ជា​សេចក្តីរាយ
​​ការណ៍ទាំង២​ករណី​ ជុំវិញ​ហេតុការណ៍​ដ៏​រន្ធត់​នេះ ក្នុង​គោលបំណង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពុំគប្បី​ទៅ​ដេក ​ឬ​ទៅ​អង្គុយ​លើ​ផ្លូវដែក ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​ឡើយ ។

រថភ្លើង​កិន​បុរស​ម្នាក់​ដាច់​ក្បាល​ចេញពី​ដងខ្លួន សព​បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​លើ​ផ្លូវដែក ស្ថិត​ក្នុង​សភាព​ដាច់​ក្បាល​ចេញពី​ដងខ្លួន ដោយ​ក្បាល​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវដែក​ឯ​ដងខ្លួន​ស្ថិត​នៅ​ក្រៅ​គន្លង ដែល​ស្ថានភាព​បែប​នេះ​ច្បាស់​ណាស់​ថា បុរស​ដែល​ស្លាប់​ដោយ​ដាច់​កនេះ​គឺ​ត្រូវ​រថភ្លើង​កិន ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់បានដឹង​ថា គាត់​ដេក​កើយ​ផ្លូវដែក​ហើយ​លង់លក់​ជ្រុល​ទើបត្រូវ​រថភ្លើង​កិន​ឬ​បែប​ណា​នោះ​ឡើយ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា នៅ​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ លី លាភ អាយុ​៣៧ឆ្នាំ ជា​កម្មករ​នៅ​យានដ្ឋាន​រថយន្ត​ដឹក​ប្រេង មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ទួល​សុ​ភី ស្រុក​អូ​រាំង​ឪខេត្ត​ត្បូងឃ្មុំ និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ភូមិឈើទាល​ភ្លោះ​ក្រោម ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ប្រពន្ធ​ឈ្មោះ យ៉េន សី​យ៉ា​ន អាយុ​៣៩ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានកូន​ស្រី​៤​នាក់ នៅក្នុង​បន្ទុក និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុខាងលើ ។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា ប្ដី​គាត់​ទើប​មក​ធ្វើ​ជា​កម្មករ​នៅ​យានដ្ឋាន​រថយន្ត​ដឹក​ប្រេង​រយៈពេល​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​ស្លាប់​របស់​ប្ដី​បែប​ណា​នោះ​រូប​គាត់​មិន​បានដឹង​ទេ ព្រោះ​ភាគច្រើន​គាត់​និង​ប្ដី​ស្នាក់​នៅ​បែក​គ្នា មិនសូវ​ជា​បាន​ជួប​គ្នា​ឡើយ ។ ប៉ុន្តែ​គាត់​មិន​បាន​ប្រាប់​ថា មូលហេតុ​អ្វី​ទើប​ស្នាក់​នៅ​បែក​គ្នាទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ប្ដី​គាត់​ស្នាក់​នៅ​កន្លែងធ្វើការ​ឬ​ស្នាក់​នៅ​ជាមួយ​បងប្អូន ចំណែក​រូប​គាត់​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​កូន​ៗ រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ​ទើប​ទទួល​ដំណឹង​ថា​ប្ដី​ត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល​ស្លាប់​បាត់​ទៅ​ហើយ ។

ដោយឡែក​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា បុរស​គ្រោះ​បាន​ជួបជុំ​គ្នា​ផឹក​សុ​ី​ជាមួយ​បងប្អូន​២​នាក់​ទៀត ដោយ​ផឹកស្រាថ្នាំ​អស់​កន្លះ​លី​ត្រ រួច​ក៏​ចែកផ្លូវ​គ្នា​ចូល​សម្រាក​រៀង​ៗ​ខ្លួន ហើយ​បុរស​រង​គ្រោះ​បាន​ដេកនៅផ្ទះ​របស់​គាត់​(​ផ្ទះ​សាច់ញាតិ​) ។ លុះ​ក្រោយមក​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា បុរស​រង​គ្រោះ​ចេញ​ទៅ​ក្រៅ​តាំងពី​ពេល​ណា​ឡើយ រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២២ ខែកក្កដា ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល​ចេញពី​ដងខ្លួន​បាត់​ទៅ​ហើយ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យដឹង​ថា ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំង ហើយ​នៅ​ពេល​កំពុង​មាន​មនុស្ស​ទៅ​ចោមរោម​មើល​យ៉ាងច្រើន ហើយ​សព​កំពុង​ស្ថិត​នៅកន្លែង​កើតហេតុ​នៅឡើយ​នោះ ស្រាប់តែ​មានរថភ្លើង​១​ខ្សែ​ផ្សេង​ទៀត​ដឹក​សុទ្ធតែ​ទូ​កុង​តឺន័​រ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​ទៅ​ខាងជើង គឺ​ពី​ខេត្តកំពត​ឆ្ពោះ​ចូល​មក​រាជធានី​ភ្នំពេញ​បាន​មក​ដល់ ។ ខណៈនោះ​ដោយ​ខ្លាច​ត្រូវ​រថភ្លើង​កិន​ថែម​ទៀត​អាច​ខ្ទេច​សព ទើប​អ្នក​ភូមិ​នាំ​គ្នា​ឈរ​ឃាត់​ឲ្យ​រថភ្លើង​ឈប់ ហើយ​រថភ្លើង​នោះ​ក៏​បាន​ឈប់​រហូត​សាច់ញាតិ​បាន​លើកសព​ចេញពី​កន្លែង​កើតហេតុ​រួចរាល់ ទើប​រថភ្លើង​បន្តដំណើរ​ទៅ​មុខ​ទៀត ។

ទាក់ទង​ទៅ​នឹង​ហេតុការណ៍​នេះ នគរបាល​ប៉ុស្តិ៍​កន្ទោក និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​និង​ចាត់ការ​តាម​ជំនាញ ។ប្រទះ​ឃើញ​បុរស​ម្នាក់​ត្រូវ​រថភ្លើង​បុក​ស្លាប់​ដែរបុរស​ម្នាក់​ជា​កម្មករ​សំណង់​នៅ​ការដ្ឋាន​ស្ពាន អាកាស​ចោម​ចៅ ខណៈ​ទៅ​លេង​ផ្ទះ​ប្អូន​ភ្លោះ​របស់​ខ្លួន ហើយ​មានការ​ផឹក​សុ​ី​ជុំ​គ្នា​រហូត​ដល់​ស្រវឹង​នោះ​ប្អូនប្រុស​ក៏​បាន​ដេក​ទៅ ។

ចំណែក​រូបគាត់​បាន​ដើរ​ចេញពីផ្ទះ​ប្អូន​តាម​ផ្លូវ​រថភ្លើង ស្រាប់តែ​វង្វេង​បាត់​១​យប់ ខណៈនោះ​ប្អូនប្រុស​ស្មានថា​បងប្រុស​របស់​ខ្លួន​វិល​ទៅ​កាន់​ការដ្ឋាន​សំណង់​វិញ​ហើយ​ទើប​មិន​បាន​តាម​រក ។ លុះដល់​វេលា​ថ្ងៃត្រង់ ទើប​ទទួល​ដំណឹង​ថា បងប្រុស​រូប​នេះ​ស្លាប់​នៅ​កណ្ដាល​ផ្លូវដែក​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ផ្ទះ ដែល​សង្ស័យ​ត្រូវ​រថភ្លើង​បុក​កាលពី​វេលា​យប់ ។សព​បុរស​រង​គ្រោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​២២ខែកក្កដា នៅ​លើ​ផ្លូវដែក​ស្ថិត​ក្នុងភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល ។ បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ចេ​ង ហុំ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។

បុរស​ជា​ប្អូន​ភ្លោះ​ឈ្មោះ ចេ​ង ហាន និយាយថា រូប​គាត់​និង​បងប្រុស​ដែល​ស្លាប់​គឺជា​បងប្អូន​ភ្លោះ ហើយ​គាត់​ក៏​ជា​កម្មករ​សំណង់​ដែរ​ប៉ុន្តែ​ធ្វើការ​នៅ​ការដ្ឋាន​ផ្សេង និង​ស្នាក់​នៅ​ផ្សេង​ពី​គ្នា​។បងប្រុស​គាត់​ម្នាក់​នេះ​មាន​ប្រពន្ធ​និង​កូន​៤​នាក់ប៉ុន្តែ​បាន​លែងលះ​គ្នា​២​ឆ្នាំ​មក​ហើយ និង​ក្រោយមក​បាន​មក​ស្នាក់​នៅ​ជាមួយ​ម្ដាយ ដោយ​គាត់​គ្មាន​ផ្ទះសម្បែង​ផ្ទាល់ខ្លួន​ឡើយ ។ បុរស​ជា​ប្អូន​និយាយ​ទៀត​ថា ទោះជា​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​មែន ប៉ុន្តែ​គាត់​នៅ​តែ​ប្រឹងធ្វើការ​រក​សុ​ី​ផ្ដល់​លុយ​ដល់​កូន​ៗ​ទាំង​៤​នាក់​ដែរ ។

ដោយឡែក នៅ​មុន​ពេល​កើតហេតុ​គឺ​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា បងប្រុស​គាត់​បាន​មក​លេង​ផ្ទះ​គាត់​នៅ​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល និង​បាន​ជួបជុំ​គ្នា​ផឹក​សុ​ីមាន​គ្នា​៦​ទៅ​៧​នាក់ ផឹក​អស់​ស្រា​បៀរ​ចំនួន​២​កេស ។ លុះ​ពេល​ស្រវឹង​ហើយ ក៏​ចែកផ្លូវ​គ្នា​ចូល​សម្រាក ។ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​ចូល​ដេកគាត់​បាន​ប្រាប់​ឲ្យ​ប្អូន​ម្នាក់​ទៀត​ជិះ​ម៉ូតូឌុប​បងប្រុសខាងលើ​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ
ដើម្បី​ជិះ​រថយន្តឈ្នួល​បន្តដំណើរ​ទៅ​ការដ្ឋាន​សំ ណ​ង់​ស្ពាន​អាកាស​ចោម​ចៅ​វិញ ។

បន្ទាប់​ពី​ចាត់ចែង​រួច គាត់​បាន​ចូល​ដេក​ហើយ​ក្រោយមក​ឮ​ប្រពន្ធ​គាត់​ប្រាប់​ថា ប្អូនប្រុស​ម្នាក់​ទៀត​មិនបាន​ឌុ​ប​បងប្រុស​ម្នាក់​នេះ​ទៅ​ទេ ព្រោះ​ពេល​រៀបចំ​ដឹក​ទៅ​ស្រាប់តែ​បាត់​បងប្រុស​រក​មិនឃើញ ហើយ​ម្នាក់​ៗ​ស្មានថា បងប្រុស​ធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ​បាត់​ហើយ​ទើប​អត់​ដើរ​រក ។ លុះដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែកក្កដា ស្រាប់តែ​ទទួល​បាន​ព័ត៌មាន​ថា បងប្រុស​ត្រូវ​រថភ្លើង​បុក​ស្លាប់ ទើប​ទៅ​មើលឃើញ​ពិតជា​ស្លាប់​មែន​នៅ​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គាត់ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​តក់ស្លុត​ជា​ខ្លាំង​ដែល​មិន គួរ​ណា​បង​ប្រុស​ត្រូវ​ស្លាប់​ពេល​មក​លេង​ផ្ទះ​គាត់​សោះ ។

អ្នក​ភូមិ​និយាយ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​២១ខែកក្កដា ពួក​គាត់​បានឃើញ​បុរស​ខាងលើ​ដើរ​តែ​ម្នាក់ឯង​លើ​ផ្លូវដែក​ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ ខាងត្បូង ហើយ​ពួក​គាត់​បាន​សួរនាំ​ដែរ​ប៉ុន្តែបុរស​នេះ​អត់​និយាយ​អ្វី​ទាំង​អស់ ។ ខណៈនោះដោយសារ​តែ​មើលទៅ​ឃើញ​បុរស​នេះ​មានសភាព​ស្រវឹង​ផង​ទើប​មិន​បាន​ដេញ​ដោល​សួរទៀត ហើយ​ក៏​មិន​បាន​ចាប់អារម្មណ៍​ថា​គាត់​ជួប​រឿង​អកុសល​បែប​នេះ​ទេ ។

លុះដល់​ព្រឹក​ឡើង ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ខាងលើ​ស្លាប់​នៅ​កណ្ដាលផ្លូវដែក ដោយ​មាន​ស្នាម​រយះ​ក្បាល បែក​មុខ និង​ស្នាម​នៅ​លើ​ដងខ្លួន​ជា​ច្រើន​កន្លែង​ទៀត ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម នគរបាល​ប៉ុស្ដិ៍​ប្រទះ​ឡា​ង និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ដែល​តំណាង​ឲ្យ​នគរបាល​ខណ្ឌ​កំ​បូល​ដែល​មិន​ទាន់​រៀបចំ​រដ្ឋបាល​រួចរាល់​នៅឡើយ​នោះ បាន​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង និង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ