ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកលក្ខណៈ​នៃ​មនុស្ស​ល្អ

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សរសើរ​ដល់​បុគ្គល​ដែល​ចេះ​រៀបចំ​ឫកពា ចរិយា​សមរម្យ រួម​ទាំង​សម្តីសំដៅ​ពីរោះពិសា ទាំង​ទឹកចិត្ត​ស្អាត​បរិសុទ្ធ លោក​រាប់​ថា​ជា​មនុស្ស​ល្អ ។ តើ​មនុស្ស​ល្អ​មាន​លក្ខណៈ​ប៉ុន្មាន​យ៉ាង? ខាងក្រោម​នេះ​ជា​បុគ្គលិកលក្ខណៈ​នៃ​មនុស្ស​ល្អៈ១-​ជា​អ្នក​ដែល​បាន​ធ្វើ​នូវ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង ២-​ជា​អ្នក​ឆ្លាត​ក្នុង​ការ​និយាយ​ស្តី…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សរសើរ​ដល់​បុគ្គល​ដែល​ចេះ​រៀបចំ​ឫកពា ចរិយា​សមរម្យ រួម​ទាំង​សម្តីសំដៅ​ពីរោះពិសា ទាំង​ទឹកចិត្ត​ស្អាត​បរិសុទ្ធ លោក​រាប់​ថា​ជា​មនុស្ស​ល្អ ។ តើ​មនុស្ស​ល្អ​មាន​លក្ខណៈ​ប៉ុន្មាន​យ៉ាង?

ខាងក្រោម​នេះ​ជា​បុគ្គលិកលក្ខណៈ​នៃ​មនុស្ស​ល្អៈ
១-​ជា​អ្នក​ដែល​បាន​ធ្វើ​នូវ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង

២-​ជា​អ្នក​ឆ្លាត​ក្នុង​ការ​និយាយ​ស្តី គឺ​និយាយ​ចេញ​ទៅ​មិន​ឲ្យ​ទាស់​ត្រចៀក​នៃ​អ្នក​ស្ដាប់ និយាយ​ឲ្យ​គេ​សប្បាយចិត្ត មាន​សេចក្ដីសុខ​នៅ​ពេល​ដែល​គេ​បាន​ស្ដាប់​ពាក្យ​សម្តី​នោះ មិន​និយាយ​លើកតម្កើង​ខ្លួនឯង​ដូច​ដងទង់ ហើយ​បន្តុះបង្អាប់​អ្នក​ដទៃ​ឱ្យ​គេ​អាប់យស ។

៣-​ជា​មនុស្ស​ចេះ​អត់ធន់​ចំពោះ​ពាក្យ​សម្ដី​អ្នក​ដទៃ គឺជា​មនុស្ស​អប់រំ​ចិត្តបាន​ល្អ​ហើយ ទោះជា​គេ​និយាយ​ពា​ក្យ​​​អសុរោះ ពាក្យ​ទ្រគោះបោះបោក​ក៏​មិន​ក្តៅក្រហាយ មិន​ក្រោធ តប​នៅ​តែ​ជា​ចិត្ត​ត្រជាក់ ចិត្តនឹង​ជា​ធម្មតា​។

បុគ្គល​ណា​មាន​ចំណុច​ទាំង​៣​នេះ​នៅ​ក្នុង​ចិត្ត​សន្តាន បុគ្គល​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ល្អ ជា​មនុស្ស​គួរ​សរសើរ និង​បាន​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ