ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Newcastle តាម​ប្រមាញ់​កីឡាករ​វ័យក្មេង Dwight McNeil ពី​ក្លិប Burnley

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Newcastle ចង់បាន​កីឡាករ​តម្លៃ​ខ្លួន​៣០​លាន​ផោន Dwight McNeil ពី​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Newcastle ចង់បាន​កីឡាករ​តម្លៃ​ខ្លួន​៣០​លាន​ផោន Dwight McNeil ពី​ក្លិប Burnley ដើម្បី​មក​លេង​នៅ​រដូវ​កាល​ក្រោយ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោកគ្រូ​បង្វឹក Steve Bruce​។

Newcastle ចង់បាន​កីឡាករ​រត់លឿន​នៅ​តំបន់​ស្លាប McNeil ក្នុង​គោលបំណង​ចង់​ជម្រុញ​ការ​លេង​របស់​ក្រុម​កាន់តែ​ប្រសើរ​ឡើង​ ។ McNeil អាយុ​១៩​ឆ្នាំ ត្រូវ​បាន​ក្លិប Burnley ឱ្យ​តម្លៃ​ខ្ពស់ ក្រោយ​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម Manchester United​។

លោក Bruce ចង់​ទិញ​យក McNeil ក្នុង​តម្លៃ​ត្រឹមតែ​១៥​លាន​ផោន តែបើ​តាម​តម្លៃ​នេះ គឺ​មក​អាច​នោះ​ឡើយ ដោយសារ​តែ​ពេល​នេះ គេ​ក៏​ជា​កីឡាករ​គោលដៅ​របស់ Spurs និង Juventus ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ទិញ​យក McNeil គឺជា​គោលដៅ​សំខាន់​របស់​ក្លិប តែ​គេ​មិនមែន​ជា​គោលដៅ​តែ​មួយ​នោះ​ឡើយ​។ លោក Bruce ក៏​ចង់បាន Ben Davies មក​លេង​នៅ​រដូវ​កាល​ក្រោយ​ដែរ​។ លោក​សង្ឃឹម​ខ្ពស់​ថា​កីឡាករ​នេះ នឹង​មក​លេង ដោយសារ​តែ​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​គេ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ