ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! គាត់​នឹក​ស្មាន​មិន​ដល់សោះ​…​ចុង​ក្រោយ​សល់​តែ​ឆ្អឹង​ម៉ូតូ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ហុងដា Zoomer-x ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​មាន​យានយន្ត​កំពុង​ធ្វើ​ចរាចរណ៍​យ៉ាង​មមារ​ញឹក​នៅ​ខាង​មុខ​ក៏​បន្ថយល្បឿន​ដោយ​ការ​ចាប់​ហ្វ្រាំង​មុខ​យ៉ាង​ប្រថុចញ៉ុច​បំផុត ។ ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ផ្លា​ត​ដួល​អូស​ជា​ច្រើន​ម៉ែត្រ បែក​ផ្កាភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ហុងដា Zoomer-x ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​មាន​យានយន្ត​កំពុង​ធ្វើ​ចរាចរណ៍​យ៉ាង​មមារ​ញឹក​នៅ​ខាង​មុខ​ក៏​បន្ថយល្បឿន​ដោយ​ការ​ចាប់​ហ្វ្រាំង​មុខ​យ៉ាង​ប្រថុចញ៉ុច​បំផុត ។ ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ផ្លា​ត​ដួល​អូស​ជា​ច្រើន​ម៉ែត្រ បែក​ផ្កាភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែកក្កដា​នេះ នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម៉ូតូ​ម៉ាក​ហុងដា​Zoomer-x ១​គ្រឿង នោះ​ពណ៌​ក្រហម​លា​យស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FQ-6785 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊​ន វុន អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​សង្គម ឃុំ​ជ្រេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង ។ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​សី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ហើយ​ម៉ូតូ​នេះ​ខ្ចី​មិត្តភក្តិ​ជិះ មិនមែន​ម៉ូតូ​ផ្ទាល់ខ្លួន​គាត់​ឡើយ ។

បុរស​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ខ្ចី​ម៉ូតូ​នេះ​ពី​មិត្តភក្ដិ​ជិះ​ទៅ​លេង​ម្ដាយមីង​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​ក្រោយ​ពី​នៅ​លេង​ផ្ទះ​មីង​អស់ចិត្ត​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​វ៉េ​ង​ស្រេង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង ហើយ​មាន​យានយន្ត​នៅ​ខាង​មុខ​ច្រើន​ផង​ខ្លួន​បាន​បន្ថយល្បឿន​ដោយ​ការ​ចាប់​ហ្វ្រាំង​មុខ​ទើប​ផ្លា​ត​ចង្កូត​ដួល​អូស​ជា​ច្រើន​ម៉ែត្រ​បែក​ផ្កាភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​តែ​ម្ដង តែ​សំណាងល្អ​ខ្លួន​មិន​បាន​គ្រោះថ្នាក់​អ្វី​ឡើយ ។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​ក្នុង​ខណៈនោះ​ម៉ូតូ​ខាងលើ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បន្ទាប់​មក​ពួក​គាត់​បាន​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន​៥​បំពង់​ទៅ​បាញ់​ពន្លត់ ព្រមទាំង​ជួយ​ដងទឹក​ជះ​ផង​ដែរ ទើប​ភ្លើង​រលត់ ប៉ុន្តែ​ម៉ូតូ​នោះ​បាន​រង​ការ​ខូចខាត​ក្លាយទៅជា​ដែក​អេ​ត​ចាយ​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​បុរស​នោះ​បាន​ហៅ​ម៉ូតូ​កង់​បី​ទៅ​ដឹក​យក​ខ្មោច​ម៉ូតូ​ខាងលើ ចេញពី​កន្លែង​កើតហេតុ​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល ដើម្បី​ច​ចារ​ជាមួយ​ម្ចាស់​ម៉ូតូ​ដោយ​ការ​ទិញ​ម៉ូតូ​ថ្មី​សង​ទៅ​ម្ចាស់​វិញ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ