ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់​ទិញ​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​ជា​ថ្មី

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ អាជ្ញាធរ​ចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១​កក្កដា​ថា សហគ្រាស​ចិន​មួយ​ចំនួន​បាន​ជូនដំណឹង​ដល់​បណ្ដា​អ្នក​នាំ​ចេញ​អា​មេ​រិ​ក ពី​ការ​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក និង​ស្នើ​សម្រាល​ពន្ធគយ​លើ​បណ្ដា​ផលិតផល​ទាំងនោះ ស្រប​ទៅ​តាម​បែបបទ​របស់​គណៈកម្មាធិការ​ពន្ធគយ​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​។ ចិន​និង​សហរដ្ឋអាមេរិក​បាន​អនុវត្ត​កុង​សង់​ស៊ុ​ស ដែល​សម្រេច​បាន​ដោយ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​២ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​របស់​G20​នៅ​ទីក្រុង​អូ​សា​កា​ជប៉ុន​។…

សហរដ្ឋអាមេរិក​-​ចិន ៖ អាជ្ញាធរ​ចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១​កក្កដា​ថា សហគ្រាស​ចិន​មួយ​ចំនួន​បាន​ជូនដំណឹង​ដល់​បណ្ដា​អ្នក​នាំ​ចេញ​អា​មេ​រិ​ក ពី​ការ​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក និង​ស្នើ​សម្រាល​ពន្ធគយ​លើ​បណ្ដា​ផលិតផល​ទាំងនោះ ស្រប​ទៅ​តាម​បែបបទ​របស់​គណៈកម្មាធិការ​ពន្ធគយ​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​។

ចិន​និង​សហរដ្ឋអាមេរិក​បាន​អនុវត្ត​កុង​សង់​ស៊ុ​ស ដែល​សម្រេច​បាន​ដោយ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​២ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​របស់​G20​នៅ​ទីក្រុង​អូ​សា​កា​ជប៉ុន​។ សហរដ្ឋអាមេរិក​នា​ពេល​ថ្មី​ៗ​នេះ​បាន​ប្រកាស​​ពី​ចេតនា​លែងយក​ពន្ធគយ​បន្ថែម​លើ​ទំំ​និ​ញ​ចិន​១១០​មុខ ដែល​នាំ​ចូល​ដោយ​បណ្ដា​ឧស្សាហកម្ម​ចិន ហើយ​សម្ដែង​ពី​ឆន្ទៈ​លើកទឹកចិត្ត​ដល់​បណ្ដា​សហគ្រាស​អា​មេ​រិ​ក ឲ្យ​បន្ត​ផ្ដល់​បណ្ដា​ផលិតផល​កសិកម្ម​ឲ្យ​ដល់​បណ្ដា​សហគ្រាស​ចិន​។

ដើម្បី​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ត្រូវការ របស់​ពួក​អ្នក​ប្រើប្រាស់​ចិន បណ្ដា​សហគ្រាស​ចិន​ចង់​បន្ត​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​មួយ​ចំនួន​របស់​អា​មេ​រិ​ក​ដែល​ធ្វើ​ពាណិជ្ជកម្ម​នៅ​ចិន​។ អាជ្ញាធរ​ចិន​សម្ដែង​ក្ដី​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​ឈាន​ដល់​ការ​សម្របសម្រួល​គ្នា​មួយ​ជាមួយ​ចិន ហើយ​អនុវត្ត​ដោយ​ស្មោះស បណ្ដា​ការ​សន្យា​របស់​ពួក​គេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ