ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចម្រុះ​របស់​លោក​អា​បេ​ឈ្នះ​ឆ្នោត​ព្រឹទ្ធសភា

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ក្រុមចម្រុះ​ដែល​កាន់​អំណាច​នៅ​ជប៉ុន​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​លោក​ស៊ី​ន​ហ្សូ​អា​បេ កាលពី​ថ្ងៃ​ទី​២១​កក្កដា​ដណ្ដើម​បាន​កៅអី​ព្រឹទ្ធសភា ដល់​ជាង​ពាក់កណ្ដាល​ក្នុង​ការ​បោះ​ឆ្នោត ដែល​នៅ​តែ​រក្សា​សំឡេង​ភាគច្រើន​ក្នុង​សភា​ជាន់ខ្ពស់​។ ទោះបី​យ៉ាងណា​គណបក្សកាន់អំណាច​និង​ពួក​អ្នកគាំទ្រ​ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​នៅ​តែ​ពុំ​អាច​ដណ្ដើម​បាន​កៅអី ឲ្យ​បាន​ចាប់ពី​៨៥​ឡើង​ទៅ​ក្នុង​ព្រឹទ្ធសភា ដើម្បី​ឲ្យ​មាន​សំឡេង​គ្រប់​២​ភាគ​៣ ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​រាល់​ការ​ធ្វើ​វិសោធនកម្ម​ឡើយ​។…

ប្រទេស​ជប៉ុន ៖ ក្រុមចម្រុះ​ដែល​កាន់​អំណាច​នៅ​ជប៉ុន​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​លោក​ស៊ី​ន​ហ្សូ​អា​បេ កាលពី​ថ្ងៃ​ទី​២១​កក្កដា​ដណ្ដើម​បាន​កៅអី​ព្រឹទ្ធសភា ដល់​ជាង​ពាក់កណ្ដាល​ក្នុង​ការ​បោះ​ឆ្នោត ដែល​នៅ​តែ​រក្សា​សំឡេង​ភាគច្រើន​ក្នុង​សភា​ជាន់ខ្ពស់​។

ទោះបី​យ៉ាងណា​គណបក្សកាន់អំណាច​និង​ពួក​អ្នកគាំទ្រ​ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​នៅ​តែ​ពុំ​អាច​ដណ្ដើម​បាន​កៅអី ឲ្យ​បាន​ចាប់ពី​៨៥​ឡើង​ទៅ​ក្នុង​ព្រឹទ្ធសភា ដើម្បី​ឲ្យ​មាន​សំឡេង​គ្រប់​២​ភាគ​៣ ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​រាល់​ការ​ធ្វើ​វិសោធនកម្ម​ឡើយ​។ ក្នុង​ចំណោម​កៅអី​ទាំង​១២៤​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​បេក្ខជន​ប្រជែង​គ្នា​ដល់​ទៅ​៣៧០​រូ​ប ៧៤​រូប​សម្រាប់​បណ្ដា​ស្រុក​ពិសេស​និង​៥០​រូប​ជ្រើសរើស​តាម​រយៈ​ការ​បោះ​ឆ្នោត​សមាមាត្រ​។

កាលពី​ថ្ងៃ​ទី​២២​កក្កដា​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលង​អា​ធ្រា​ត តាម​រយៈ​ការ​រាប់​សន្លឹក​ឆ្នោត គណបក្ស​សេរី​ប្រជាធិបតេយ្យ​របស់​លោក​អា​បេ​និង​គណបក្ស​ដៃគូ​ក្រុមចម្រុះ​គឹ​គណបក្ស​KOMEITO ដណ្ដើម​បាន​កៅអី​៦៩​ក្នុង​ចំណោម​កៅអី​ទាំង​១២៤​។ ក្រុមចម្រុះ​នោះ​សម្រេច​បាន​ទិស​ដៅ ដែល​កំណត់​ដោយ​លោក​អា​បេ ដើម្បី​រក្សា​សំឡេង​ភាគច្រើន​ក្នុង​សភា ដែល​មាន​កៅអី​សរុប​២៤៥​។

អាណត្តិ​របស់​បណ្ដា​សមាជិក​ព្រឺ​ទ្ធ​សភា​មាន​រយៈពេល​៦​ឆ្នាំ ជាមួយ​កៅអី​ប្រមាណ​ជា​ពាក់កណ្ដាល ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ថ្មី​ក្នុង​រៀង​រាល់​៣​ឆ្នាំ​ម្ដង​។ ដោយសារ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត ចំនួន​កៅអី​ក្នុង​សភា​ជាន់ខ្ពស់​ត្រូវ​បង្កើន​ថែម​៦​ទៀត​ឲ្យ​ដល់​សរុប​២៤៨​កៅអី​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​។ ក្នុង​ចំណោម​កៅអី​ទាំង​៦​ដែល​បន្ថែម កៅអី​៣​លើក​នេះ​ត្រូវ​បាន​បញ្ចូល​ដើម្បី​ឲ្យ​ចំនួន​កៅអី​សរុប​ឡើង​ដល់​២៤៥៕ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ