ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ភ្លេចខ្លួន​តែ​មួយ​ភ្លែត បាត់បង់​ជីវិត​​កូន​៤​ឆ្នាំ​យ៉ាង​អាសូរ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​រត់​លេង​ឆ្លង​ផ្លូវលំ​ក្រាល​ក្រួស​ក្រហមមួយខ្សែ​ក្នុងភូមិ​ ក៏​ត្រូវ​ម៉ូតូ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ក្មេង​ប្រុស​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩ នៅចំណុចផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ…

ខេត្តឧត្តរមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​រត់​លេង​ឆ្លង​ផ្លូវលំ​ក្រាល​ក្រួស​ក្រហមមួយខ្សែ​ក្នុងភូមិ​ ក៏​ត្រូវ​ម៉ូតូ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ក្មេង​ប្រុស​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៩ នៅចំណុចផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ក្មេង​ប្រុស​ដែល​ស្លាប់​ឈ្មោះ​ចាន់ រាជ អាយុ​៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភំ​ពេញ ១Z-១៤៤៣ បើកបរ​ដោយ​ឈ្មោះ​ខុន រ​ដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កណ្តាល ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាម​ប្រភព​ពី​ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​កំពុង​តែ​ជាប់រវល់​ធ្វើ​ការងារ​នៅ​នឹង​ផ្ទះសម្បែង ហើយ​ក្មេង​ប្រុស​រង​គ្រោះ​រត់​លេង​នៅ​ក្នុងផ្ទះ លុះពេល​​ឪពុក​ម្តាយ​ភ្លេចខ្លួន​មួយ​ភ្លែត ស្រាប់តែ​ក្មេង​ប្រុស​រង​គ្រោះ​រត់​លេង​ឆ្លងផ្លូវលំ​ ក៏​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ធ្វើការ​វាស់វែង រួច​ប៉ូលិស​បាន​ប្រគល់​សព​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ