ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លុយ ដែល​អ្នក​ត្រូវធ្វើ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស

4 ឆ្នាំ មុន

ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ជា​ពិសេស​ប្រ​សិន បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​មិនសូវ​ស្គាល់​ច្បាស់ និង​មាន​ទំនៀមទម្លាប់​រស់នៅ​ខុស​ពី​ប្រទេស​កម្ពុជា ។ អ្នក​ប្រហែលជា​ត្រូវ​រៀបចំ​ខ្លួន​ជា​យូរ មុន​ពេល​ធ្វើ​ដំណើរ ហើយ​ផ្នែក​មួយ​ដែល​សំខាន់​ជាងគេ​គឺ​រឿង​លុយ ។ ខាងក្រោម​នេះ…

ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ជា​ពិសេស​ប្រ​សិន បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​មិនសូវ​ស្គាល់​ច្បាស់ និង​មាន​ទំនៀមទម្លាប់​រស់នៅ​ខុស​ពី​ប្រទេស​កម្ពុជា ។ អ្នក​ប្រហែលជា​ត្រូវ​រៀបចំ​ខ្លួន​ជា​យូរ មុន​ពេល​ធ្វើ​ដំណើរ ហើយ​ផ្នែក​មួយ​ដែល​សំខាន់​ជាងគេ​គឺ​រឿង​លុយ ។ ខាងក្រោម​នេះ គឺជា​រឿង​ដែល​ទាក់ទង​នឹង​លុយ​ចំនួន​៣ ដែល​អ្នក​ត្រូវ​តែ​ធ្វើ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​បរទេស ៖

១. ប្តូរ​ប្រាក់​មុន​ពេល​ធ្វើ​ដំណើរ
វា​ប្រហែលជា​ចំណុច​ដែល​អ្នក​គិតដល់​មុនគេ​ហើយ ពេល​ដែល​សម្រេចចិត្ត​ថា ត្រូវធ្វើ​ដំណើរ​ទៅ​បរទេស ។ អ្នក​គួរតែ​មាន​ក្រដាសប្រាក់​របស់​ប្រទេស​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​ជាប់​ខ្លួន ដើម្បី​ចាយវាយ លើ​ការ​ធ្វើ​ដំណើរ​តាម​តាក់ស៊ី ឬ​រថយន្តក្រុង​ផ្សេង​ៗ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​មិន​អាច​ធានា​បាន​ទេ​ថា កាត​ធនាគារ ឬ​កាត Visa របស់​អ្នក​អាច​ប្រើ​បាន​នៅ​ប្រទេស​នោះ​ឬទេ ។
ធ្វើការ​ស្រាវជ្រាវ​ពី​ថ្លៃ​ប្តូរ​ប្រាក់​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​ចង​ចាំ​ថា អ្នក​មិន​គួរ​យក​ក្រដាសប្រាក់​ច្រើន​ពេល​ជាប់​ខ្លួន​ទេ ដើម្បី​ជៀសវាង​ការ​បាត់ ឬ​ការ​លួច​ឆក់​ជាដើម ។

២. ស្រាវជ្រាវ​ពី​ថ្លៃ​ប្រើ​ទូរ ATM

ប្រសិនបើ​អ្នក​មិន​បាន​ប្តូរ​ប្រាក់​គ្រប់គ្រាន់ ឬ​អ្នក​ចង់​ដក​ប្រាក់​បន្ថែម​នោះ អ្នក​អាច​ដក​ប្រាក់​បាន​តាម​ទូរ ATM របស់​ធនាគារ​របស់​អ្នក ។ ប៉ុន្តែ​មុន​ពេល​ប្រើ អ្នក​គួរតែ​ស្រាវជ្រាវ​ឲ្យ​ដឹង​សិន​ថា តើ​មាន​ថ្លៃ​សេវា​ប្រើ​ទូរ ATM គិត​ពីលើ​ដែរ ឬទេ ពេល​ដែល​អ្នក​ប្រើ​ទូរ​នៅ​បរទេស ។
ប្រសិនបើ​អ្នក​ត្រូវ​ស្នាក់​នៅ​បរទេស​ក្នុង​រយៈពេល​យូរ និង​មិន​ធ្វើ​ដំណើរ​ចុះឡើង​ច្រើន​ទេ​នោះ អ្នក​អាច​ពិចារណា​បើក​គណនី​មួយ​ថ្មី​ជាមួយនឹង​ធនាគារ​ក្នុង​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ទូរ ATM ដោយ​គិតថ្លៃ​សេវា​ទាប ឬ​មិន​គិតថ្លៃ​សេវា​ទាំងស្រុង​ជាដើម ។

៣. កត់​ព័ត៌មាន​កាត​ធនាគារ​របស់​អ្នក

អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ប្រសិនបើ​អ្នក​យក​កាត​ធនាគារ​ជាប់​ខ្លួន​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​បរទេស ព្រោះ​មាន​ករណី​ច្រើន​ដែល​ភ្ញៀវ​ទេសចរ​បាត់​កាបូប និង​កាត​ផ្សេង​ៗ​ដែល​មាន​ក្នុង​នោះ ។ វិធី​ដែល​ងាយ​មួយ​ក្នុង​ការ​ជៀសវាង​បញ្ហា​ធំ​ជាង​មុន ពេល​ដែល​អ្នក​ជួប​ស្ថាន​ការ​នេះ គឺ​កត់​លេខ​កាត​ធនាគារ​របស់​អ្នក និង​លេខ​ទំនាក់ទំនង​របស់​ធនាគារ​នាក់​លើ​ក្រដាស​មួយ ។ អ្នក​គួរតែ​ទុកដាក់​ក្រដាស​នោះ​នៅ​កន្លែង​សុវត្ថិភាព ហើយ​ប្រញាប់​ទាក់ទង​ទៅ​ធនាគារ​ឲ្យ​បិទ​កាត​របស់​អ្នក​ប្រសិនបើ​អ្នក​បាត់​កាត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ