ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាប់​ភី​ស៊ី​ត ៖ បំរាម​គោចរ​ត្រូវលុប​ចោល ប៉ុន្ដែ​ច្បាប់​គ្រាអាសន្ន​ទុក​ប្រើប្រាស់​ទៀត​សិន

13 ឆ្នាំ មុន

នាយក​រដ្ឋមន្ដ្រី​ថៃ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចាជីវ៉ា ថ្លែង​នា​ថ្ងៃ​ទី​២៩ ឧសភា ថា បំរាម​គោចរ​នៅ​ក្នុង​ទីក្រុង​បាងកក និង​នៅ​ខេត្ដ​២៣ទៀត​ត្រូវ​បាប​លុប​ចោល​វិញ ហើយ​នៅ​ថ្ងៃ​ទី២៩ ឧសភា ប៉ុន្ដែ​ច្បាប់​គ្រាអាសន្ន​មិន​ទាន់ត្រូវ​លុប​ចោល​នៅឡើយ​ទេ ពី​ព្រោះ​ពេលនេះ​រដ្ឋាភិបាល​របស់​លោក​ត្រូវការ​ប្រើប្រាស់ច្បាប់​នេះ ដើម្បី​ស្ដារ​សន្ដិភាព និង​ឱ្យ​មានការផ្សះផ្សា​ជាតិ​សិន ។ ទាក់ទិន​ទៅ​នឹង​ការ​ស្នើ​សុំការ​បោះ​ឆ្នោត​មុន​កាលកំណត់ លោកនាយករដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត ថ្លែង​ថា ការ​បោះ​ឆ្នោតមុន​កាលកំណត់​មិន​អាច​ធ្វើ​បាន​ឡើយ​នៅ​ឆ្នាំនេះ ពីព្រោះ​ក្រុម​កុបករ​បាន​បង្ក​ការ​បំផ្លិច បំផ្លាញ​នៅ​ក្នុង​ទីក្រុង​បាងកក​ច្រើន​ណាស់ ។

លោក​អាប់​ភី​ស៊ី​ត ថ្លែង​ថា បើ​ទោះបីជាពេល​នេះ​ទីក្រុង​បាងកក​ហាក់ដូចជា​មានប្រក្រតី​ភាព​ឡើង​វិញ​ក៏​ដោយ ក៏​ច្បាប់​គ្រាអាសន្ន​នៅ​តែ​មាន​សារសំខាន់​បំផុត ដើម្បីទប់ស្កាត់ និង​ដោះស្រាយ​ហេតុការណ៍​អាក្រក់ដែល​អាច​កើតឡើង​ជាយថាហេតុ ៕