ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​កូនចៅ​បាន​តែ​ស្រែក​ទ្រហោយំ​អោប​សព​ម្តាយ និង​ឪពុក​ទាំង​អារម្មណ៍​ហួសចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​វ័យ​ចំនាស់​២​នាក់ បាន​ស្លាប់ រួម​ទាំង​មនុស្ស​៣​នាក់​ទៀត បាន​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ចេញពី​ខួបកំណើត​ចៅ​បាន​ជិះ​កង់​បី​ទៅ​ផ្ទះ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​រេ​ចង្កូត​ទៅ​បុក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​វ័យ​ចំនាស់​២​នាក់ បាន​ស្លាប់ រួម​ទាំង​មនុស្ស​៣​នាក់​ទៀត បាន​រង​របួសធ្ងន់​ស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ចេញពី​ខួបកំណើត​ចៅ​បាន​ជិះ​កង់​បី​ទៅ​ផ្ទះ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​រេ​ចង្កូត​ទៅ​បុក និង​រថយន្ត​ហា​យ​លែ​ន​ឌឺ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកក្កដា​នេះ ជិត​និង​ផ្សារ​ប៉េសេ​ចាស់ ផ្លូវ​៣៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត សព​ប្តី​ប្រពន្ធ​២​នាក់​មានឈ្មោះ លាង ហាក់ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៤៩៥ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ​ញុ​ង គិ​ន អាយុ​៦៧​ឆ្នាំ មុខរបរ​នៅផ្ទះ ។ រីង​បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​របួសធ្ងន់ រួម​ទាំង​នារី​២​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​មិន​បានអោយ​ដឹង​ឈ្មោះ​ទេ ។ ដោយឡែក​ខាង​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AV- 3036 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ន្លែ​ង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មនុស្ស​ចំនួន​៥​នាក់ ប្រុស​២​នាក់ ស្រី​៣​នាក់ រួម​ទាំង​អ្នកបើកបរ​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​លឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​មិនដឹង​ថា អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ស្រវឹង ឬ​អត់​នោះ​ទេ បើក​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំនុច​កើតហេតុ​បាន​រេ​ចង្កូត​ចូល​ទៅ​ចំណី​ផ្លូវ​ម្ខាង​ទៀត​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ហា​យ​លែ​ន​ឌឺ ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​ដែល​បើក​ដោយ​បុរស​ម្នាក់​ដឹក​ភ្ញៀវ​ម្នាក់ ជា​ជនជាតិ​ចិន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​អោយ​កង់​បី​បត់​ក្បាល​ត្រឡប់​ក្រោយ ព្រមទាំង​ធ្វើ​អោយ​អ្នក​ជិះ​ក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​ធ្លាក់​ពីលើ​ម៉ូតូ​កង់​បីរ​ណូ​ក​រណែល ព្រមទាំង​ធ្វើ​អោយ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្តី​រង​របួសធ្ងន់​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ពេល​ដល់​ពាក់កណ្តាល់​ផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។

ដោយឡែក​មនុស្ស​ចំនួន​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់ ស្ត្រី​ម្នាក់ រួម​ទាំង​អ្នក​បើក​ម៉ូតូ​កង់​បី ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។
ដោយ​ខាង​រថយន្ត​វិញ​នៅ​ពេល​ជួប​គ្រោះថ្នាក់​រួច អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ភ្ញៀវ​ស្រី​ម្នាក់ ដែល​ជា​ជនជាតិ​ចិន នៅ​ក្នុង​រថយន្ត ។ ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក​ឃើញ​មាន​សាច់ញាតិ​កូនចៅ​បាន​មក​ស្រែក​ទ្រ​ហ៊ោ​យំ​អោប​សព ស្ត្រី​ជា​ម្តាយ និង​ឪពុក​ទាំង​អារម្មណ៍​សោកស្តាយ​បំផុត ។

ក្រោយ​កើតហេតុ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ​អោយ​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ