ខេត្តកណ្តាល ៖ គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បែរជាបែកគំនិតទៅជួញដូរគ្រឿងញៀន ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងបួនកញ្ចប់ មានកញ្ចប់តូច-ធំ ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ កក្កដា វេលាម៉ោង២០ និង១០នាទី នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៤ ស្ថិតនៅមុខភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យខាងលើ ឈ្មោះ គាំ សុធារត្ន័ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស មានទីលំនៅ បច្ចុប្បន្នភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។វត្ថុតាងចាប់យក៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ០៤កញ្ចប់ មធ្យម ០១ តូច០៣កញ្ចប់ ទូរសព្ទ័ដៃ ០១គ្រឿង ម៉ាកband LTE ម៉ូតូ ០១គ្រឿងម៉ាក ស្មាស់ពណ៌ខ្មៅ គ្មានផ្លាកលេខសម្ភារៈថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ដែកកេះ ចំនួន០២ ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ