ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ចិន​ចង់​ជះ​លុយ​លើ Gareth Bale ឱ្យ​ក្លាយទៅជា​កីឡាករ​ថ្លៃ​ជាងគេ​នៅ​ចិន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បាល់ទាត់​ចិន Beijing Guoan ចង់​ទិញ​យក​កីឡាករ Gareth Bale…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បាល់ទាត់​ចិន Beijing Guoan ចង់​ទិញ​យក​កីឡាករ Gareth Bale ពី​ក្លិប​អធិរាជ​ស Real Madrid ក្នុង​តម្លៃ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​គេ​ក្លាយទៅជា​កីឡាករ​ថ្លៃ​បំផុត​នៅ​ប្រទេស​ចិន ។

គ្រូបង្វឹក​ក្លិប Real Madrid លោក Zinedine Zidane បាន​បញ្ជាក់​រួច​មក​ហើយ នា​ពេល​កន្លង​មក​ថា Bale ជិត​ចាក​ចេញពី​ក្លិប​ហើយ ក្រោយ​ពី​គេ​មិន​មានឈ្មោះ​ទៅ​លេង​នៅ​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ជាមួយនឹង Bayern Munich ។ ទាំង Bayern Munich និង Manchester United បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​របស់​ខ្លួន​ទៅ​កាន់​កីឡាករ​រូប​នេះ តែ Bale ប្រហែលជា​អាច​ទៅ​ជាមួយនឹង​អ្នក​ដែល​ហ៊ាន​តម្លៃ​កប់ ដែល​ម្នាក់​នោះ​គឺជា​ក្លិប​ចិន Beijing Guoan ។

ក្លិប​ចិន​នេះ អាច​ហ៊ាន​ជះ​លុយ​ទៅ​លើ​កីឡាករ​នេះ​ច្រើន​លើស​ពី​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍​របស់ Bale នា​ពេល​បច្ចុប្បន្ន​នៅ​ក្លិប Real Madrid តម្លៃ​៦​សែន​ផោន ។ តម្លៃ​ខ្លួន​ដែល​ក្លិប​នេះ​អាច​នឹង​ឱ្យ គឺ​នឹង​ច្រើន​ជាងគេ​បើ​ប្រៀប​ទៅ​នឹង​កីឡាករ​នៅ​ចិន​ដទៃ​ទៀត ។ ខណៈ​នេះ Ezequiel Lavezzi គឺជា​កីឡាករ​ថ្លៃ​ជាងគេ​នៅ​ចិន ដែល​មាន​ថ្លៃ​៥​សែន​ផោន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​ចិន Beijing Guoan នៅ​សល់​ពេល​តិច​ជាង​១០​ថ្ងៃ​ទៀត ក្នុង​ការ​សម្រេច​ទិញ​យក​កីឡាករ Gareth Bale មក​លេង​នៅ​ក្លិប​របស់​ខ្លួន ។ តើ​ក្លិប​ណា​នឹង​ក្លាយទៅជា​ទ្រនំ​ថ្មី​របស់ Bale​? កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ