ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​11​គ្រឿង​​និង​​ឡាន1គ្រឿង​​ត្រូវ​​​អាវុធ​ហត្ថ​ដុត​កម្ទេច​ចោល

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យ៉ាង​ហោច​ណាស់ ​ម៉ូតូ​ចំនួន១១​គ្រឿង​និង​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ដែល​មន្ត្រី​កងរាជអាវុធ ហត្ថ​អះអាង​ថា សុទ្ធ​សឹង​ជាមធ្យោបាយ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ត្រូវ​បាន​ធ្វើការ​ដុត​កម្ទេច​ចោល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា នៅ​ក្នុងស្រុក​ស្នួល…

ខេត្តក្រចេះ ៖ យ៉ាង​ហោច​ណាស់ ​ម៉ូតូ​ចំនួន១១​គ្រឿង​និង​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ដែល​មន្ត្រី​កងរាជអាវុធ ហត្ថ​អះអាង​ថា សុទ្ធ​សឹង​ជាមធ្យោបាយ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ត្រូវ​បាន​ធ្វើការ​ដុត​កម្ទេច​ចោល​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា នៅ​ក្នុងស្រុក​ស្នួល ចំណុច​ក្បែរ​ព្រំដែន​វៀតណាម ដោយ​មានការ​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី សាន្ត បុ​៊​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។

នេះ​ជា​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែលបាន​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក ជាមួយនឹង​វិធានការ​ដ៏​តឹង​រុ​ឹ​ង ក្រោម​ការ​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ។

នេះ​ជា​ដុត​កម្ទេច​មធ្យោបាយ​ដឹក​ជញ្ជូន​បទ​ល្មើ​សេ​ព្រៃឈើ​ជា​លើក​ទី​២​ហើយពី​សំណាក់​កម្លាំងកងរាជ អាវុធ ហត្ថ​ខេត្ត ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់ និង​រឹបអូស​មធ្យោបាយ ដឹក​ជញ្ជូន ដែល​បាន​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក​ក្នុង​អំឡុង​រយៈពេល​២​ប្តា​ហ៍​កន្លង​មកនេះ ។ កាលពី​លើក​មុន មាន​រថយន្ត​បា​កុង​ជា​ប្រភេទ​រថយន្ត​កែ​ច្នៃ​ចំនួន​៩​គ្រឿង ត្រូវ​បាន​ដុត​កម្ទេច​ចោល​ម្តង​ហើយ ៕ (សម្រួលដោយ៖​ស្រីណា)

អត្ថបទសរសេរ ដោយ