ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំលាក់ខ្លួន​ក្នុងតំបន់ដាច់​ស្រយាល​​ប្រព្រឹត្តិ​បទល្មើស ក៏​គេចមិន​ផុត…ជនជាតិ​ចិន​១៨​នាក់​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ជនជាតិ​ចិន​១៨​នាក់ ក្នុង​នោះ​មាន​ចិន​តៃវ៉ាន់​​១២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ ប្រតិបត្តិការ​បង្ក្រាប ​និង​ឃាត់ខ្លួន នៅ​ទីតាំង​ដីចំការ​ស្វាយ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចា…

ខេត្ត​កំពង់ស្ពឺ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ជនជាតិ​ចិន​១៨​នាក់ ក្នុង​នោះ​មាន​ចិន​តៃវ៉ាន់​​១២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ ប្រតិបត្តិការ​បង្ក្រាប ​និង​ឃាត់ខ្លួន នៅ​ទីតាំង​ដីចំការ​ស្វាយ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចា ឃុំ​ស្វាយ​ច​ចឹប ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា VOIP ។

នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ ចុះ​ថ្ងៃ​ទី ២១ ខែ​ក​ក្កដា ឆ្នាំ​២០១៩ នេះ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ជាក់ស្តែង​វេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក ខៃ ស​ម្ជ​ស្ស ព្រះរាជអាជ្ញា​រង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​ពី​កម្លាំង​នគរ​បាល​ជំនាញ​ពាក់ព័ន្ធ បាន​ចូល​ឆែកឆេរ​ទីតាំង​ដីចំការ​ស្វាយ (​ឃ្លាំង​ប្រក់ស័​ង្ក​សី​ទំហំ ៤០ គុណ ១០០ ម៉ែត្រ រក​ឃើញ​មនុស្ស ជនជាតិ ចិន ១៨​នាក់ សញ្ជាតិ តៃវ៉ាន់ ១២​នាក់ ។

សម្ភារៈ​ឧបករណ៍​បច្ចេក​ទេស​គ្រឿង​បំពាក់ ​Wifi កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ទីតាំង ម៉ាស៊ីន​កុំព្យូទ័រ ០៦​គ្រឿង ម៉ាស៊ីន​ភ្ជាប់​ដុំ ​Wifi ៤​គ្រឿង ទូរស័ព្ទ​ចល័ត​ដាក់​លើ​តុ​ខ្សែ ៣៣​គ្រឿង ទូរស័ព្ទ​ដៃ​ប្រភេទ​ចំរុះ ៣៣​គ្រឿង អាយ​ផេ​ត ៤​គ្រឿង ម៉ាស៊ីន​សឺ​វឺ មួយ​ឈុត

អង់​តែ​ន​ទាញ​សេវា​ទូរស័ព្ទ ឡាំង​ក្រដាស​បិត​ស្នោរ​ការពារ​សម្លេង​រំខាន​ដាក់​លើ​តុ ចំនួន​​២០ ម៉ាស៊ីនភ្លើង​កំលាំង 150LS ០២​គ្រឿង ឯកសារ​ភស្តុ​តាង​ភាសា​ចិន មាន​រូបថត​ជនជាតិ​ចិន ឯកសារ​ផ្ទេរ​ប្រាក់​តាម​ធនាគារ ឯកសារ​ភស្ដុ​តាង​រួម​ផ្សំ​មួយ​ចំនួន​ជា​ច្រើន​ទៀត​។

ដោយ​មាន​គោលការណ៍​ពី​សម្ដេច​ក្រឡាហោម ​និង​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​មាន​កិច្ចសហការ​ពី​នគរបាល​ចិន ជនជាតិ​ចិន​ទាំង​១៨​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​បទ​ល្មើស​ឆបោក​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​VOIP ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ដំណើរ​ការ​ចាត់ការ​តាម​នីតិវិធី​បន្ដ​ជាមួយ​ភាគី​នគរបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

តាម​ការ​បញ្ជាក់​ពី​អោយ​ដឹង​ពី​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​សមត្ថ​កិច្ច​មូលដ្ឋាន​ថា ​ដីចំការ​ស្វាយ​គឺជា​កម្ម​សិទ្ធិ​របស់​លោក ហេ ជីវ អេ​ង មុខរបរ​ជា​មេធាវី បាន​ជួល​ទៅ​អោយ​ឈ្មោះ​រ័​ត្ន ពិ​ន្ទ (​ជា​តំណាង​ឈរឈ្មោះ​អោយ​បុគ្គល​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​)​ក្នុង​តម្លៃ ២២០០០​ដុល្លារ​អា​មេ​រិ​ក​។

បច្ចុប្បន្ន​ជំនាញ​ខេត្ត​ស្នើ​សុំ​កិច្ច​ចង្អុល​ការ​ក្នុង​ការ​ដឹកនាំ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ​និង​ករណី​ដែល​ផ្ដល់​ទីតាំង​អោយ​ជនជាតិចិន​​ប្រព្រឹត្ដ​បទល្មើស​នៅ​ចំណុច​ខាង​លើ ធ្វើការ​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ