ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុរា​នាំ​ឱ្យ​វិនាស​ច្រើន​បែប​ច្រើន​យ៉ាង

4 ឆ្នាំ មុន

ទស្សនៈ​អ្នក​ញៀន​សុរា​ខ្លះ​បាន​ពោល​ថា ការ​ផឹកសុរា​បន្តិចបន្តួច​គឺ​ដើម្បី​ឱ្យ​បាយ​ឆ្ងាញ់​មិន​មានទោស​នោះ​ទេ ទា​ល់តែ​ផឹក​ច្រើន​ទើប​មានទោស តែ​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​វិញ​មិន​ដូច្នោះ​ទេ​លោក​បាន​ប្រដៅ​ឲ្យ​មនុ​ស្ស​​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង​ឱ្យ​ស្រឡះ សូ​ម្បី​តែ​បន្តិចបន្តួច​ក៏​ដោយ ព្រោះ​សុរា​នេះ​គឺជា​ប្រភព​នៃ​សេចក្ដី​វិនាស​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​ដូច​ជា ៖ សុរា​នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ​, សុរា​នាំ​ឲ្យ​កើត​ជម្លោះ​, សុរា​នាំ​ឲ្យ​កើតរោគ​ទាំងឡាយ​,…

ទស្សនៈ​អ្នក​ញៀន​សុរា​ខ្លះ​បាន​ពោល​ថា ការ​ផឹកសុរា​បន្តិចបន្តួច​គឺ​ដើម្បី​ឱ្យ​បាយ​ឆ្ងាញ់​មិន​មានទោស​នោះ​ទេ ទា​ល់តែ​ផឹក​ច្រើន​ទើប​មានទោស តែ​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​វិញ​មិន​ដូច្នោះ​ទេ​លោក​បាន​ប្រដៅ​ឲ្យ​មនុ​ស្ស​​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង​ឱ្យ​ស្រឡះ សូ​ម្បី​តែ​បន្តិចបន្តួច​ក៏​ដោយ ព្រោះ​សុរា​នេះ​គឺជា​ប្រភព​នៃ​សេចក្ដី​វិនាស​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​ដូច​ជា ៖

សុរា​នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ​, សុរា​នាំ​ឲ្យ​កើត​ជម្លោះ​, សុរា​នាំ​ឲ្យ​កើតរោគ​ទាំងឡាយ​, សុរា នាំ​ឲ្យ​ខូច​ឈ្មោះ​, សុ​រា​​ធ្វើ​ឱ្យ​មនុស្ស​ឆ្កួត​វង្វេង​, សុរា​នាំ​ឲ្យ​មានការ​បង្ហាញ​កេរ្តិ៍​ភេទ​ឥត​អៀនខ្មាស​, សុរា​ធ្វើ​ឱ្យបញ្ញា​ថយ​ចុះ ។

មើលចុះ​គ្រួសារ​ខ្លះ ប្ដី​ជា​មនុស្ស​ប្រមឹក ហើយ​វាយ​ធ្វើបាប​ប្រពន្ធ​កូន​បង្ក​ហិង្សា​ក្នុង​គ្រួសារ មិន​គោរព​សិទ្ធិ​គ្នា​ធ្វើ​ឲ្យ​កូន​ខ្លះ​ខូចចិត្ត​ត្បិត​ខ្មាស​អ្នក​ជិតខាង​ក៏​ចេញពីផ្ទះ រហូត​ខ្លួន​ក្លាយជា​ក្មេង​អនាថា ព្រោះ​វិបត្តិ​ឪពុក​ម្ដាយ ។

ដូចនេះ​សូម​ជន​គ្រប់​រូប​មាន​ចេតនា​វៀរចាក​ការ​ផឹកទឹក​ស្រវឹង ហើយ​យក​ពេលវេលា​ដ៏​មានតម្លៃ​ទៅ​បំពេញភារកិច្ច​តាម​តួនាទី​ប្រកបដោយ​សតិសម្បជញ្ញៈ នោះ​សង្គម​គ្រួសារ​នឹង​មាន​ពន្លឺសុភមង្គលប្រាកដ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ