ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​អ្នកដំណើរ​ជាង​២០​នាក់​ឡើង​ភ្នំ​ទៅ​ធ្វើបុណ្យ ជួប​គ្រោះ​រអិល​ចុះ​មក​វិញ​យ៉ាង​ស្រៀវ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កូរ៉េ​ប្រភេទ​២​តោន​កន្លះ​មាន​ដឹក​អ្នកដំណើរ​ប្រហែល​២៥​នាក់ បាន​រអិល​ថយក្រោយ​ធ្លាក់​ចេញពី​ផ្លូវ ខណៈ​ពេល​កំពុង​បើក​ឡើង​លើ​ភ្នំ​ចំបាប់​ដើម្បី​ទៅ​ធ្វើបុណ្យ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៦​នាក់​រង​របួសស្រាល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា…

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កូរ៉េ​ប្រភេទ​២​តោន​កន្លះ​មាន​ដឹក​អ្នកដំណើរ​ប្រហែល​២៥​នាក់ បាន​រអិល​ថយក្រោយ​ធ្លាក់​ចេញពី​ផ្លូវ ខណៈ​ពេល​កំពុង​បើក​ឡើង​លើ​ភ្នំ​ចំបាប់​ដើម្បី​ទៅ​ធ្វើបុណ្យ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៦​នាក់​រង​របួសស្រាល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩​ចំណុច​ផ្លូវលំ​ឡើង​ភ្នំ​ចំបាប់ ភូមិ​ពៃ ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ។

លោក​ង៉ា​ន់ សារី អធិការ​នគ​បាល​ស្រុក​បាទី​បានអោយ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះ​មាន​ដឹក​អ្នកដំណើរ​ប្រហែល​២៥​នាក់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល ៣A-០១៧៣ បើកបរ​ដោយ​ឈ្មោះ សុ​ន កុសល ហៅ​គៀត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​តាន​ន ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុកផងដែរ​ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ