ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! រថយន្ត​ទាំង​២​គ្រឿង​ខ្ទេច​យ៉ាងនេះ​ទៅ​ហើយ ចុះ​ទំ​រាំ​មនុស្ស

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​២​គ្រឿង​បើក​បញ្ច្រាស់ទិស​គ្នា រួច​ក៏​រ៉េ​ចង្កូត​ទៅ​បុក​គ្នា​ចំ​ពីមុខ​ដូច​រន្ទះ​ធ្វើ​ឱ្យ​មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​៦​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​២១ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​២​គ្រឿង​បើក​បញ្ច្រាស់ទិស​គ្នា រួច​ក៏​រ៉េ​ចង្កូត​ទៅ​បុក​គ្នា​ចំ​ពីមុខ​ដូច​រន្ទះ​ធ្វើ​ឱ្យ​មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​៦​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​២១ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល​គី​ទ្បូ​ម៉ែត្រ​៥៧-៥៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឃ្លោក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។

បើ​តាម​ប៉ូលិស​ចរាចរណ៍​ស្រុក​សំរោង បានឱ្យ​ដឹង​ថា រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កូរ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8166 បើក​ដោយ​ឈ្មោះ ឃួ​ន រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រៃ​នប់ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង (​អ្នកបើកបរ​រង​របួសធ្ងន់​) និង​អ្នក​រួម​ដំណើរ ១-​ឈ្មោះ ង៉ែត គឹ​ម​អូន ភេទ​ស្រី ត្រូវជា​ប្រពន្ធ​អ្នកបើកបរ រស់នៅ​ជាមួយ​គ្នា (​របួសធ្ងន់​) និង​២.​កូនស្រី​ឈ្មោះ ប៉ែ​ឌី នី​តា ភេទ​ស្រី អាយុ​៦​ឆ្នាំ រង​របួសធ្ងន់​។

ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឱ​ទ្បឹ​ក គ្មាន​ស្លាក​លេខ ក្រោយ​កើតហេតុ​អ្នក​បើកបរ​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ ១-​ឈ្មោះ ហែម វុ​ទ្ធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ (​របួស​ស្រាល​)

ទី​២-​ឈ្មោះ ហាន ស្រី​នាង ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ និង​ទី​៣-​ឈ្មោះ ស៊ន ហ៊ួ​យ ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​សំរោង ស្រុក​តាំង​កក់ ខេត្តតាកែវ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង និង​ប្រញាប់ប្រញាល់​បញ្ជូន​ជន​រង​គ្រោះ​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ ចំណែក​វត្ថុ​តាង​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ