ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ពិភពលោក​និយាយ​ថា អាន​សៀវភៅ គឺ​នាំ​អោយ​ជោគជ័យ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី Bill Gates បាន​ប្រាប់​ដល់​ពិភពលោក​ឲ្យ​ដឹង​ថា ទម្លាប់​ដែល​លោក​ចូល​ចិត្ត​ជាងគេ គឺ​ទម្លាប់​អាន​សៀវភៅ ។ លោក​បាន​ឲ្យ​ដឹង​ថា ការ​អាន​សៀវភៅ គឺជា​វិធី​មួយ​ដែល​បំពេញ​ច​ម្ង​ល់​របស់​លោក…

លោក​មហាសេដ្ឋី Bill Gates បាន​ប្រាប់​ដល់​ពិភពលោក​ឲ្យ​ដឹង​ថា ទម្លាប់​ដែល​លោក​ចូល​ចិត្ត​ជាងគេ គឺ​ទម្លាប់​អាន​សៀវភៅ ។ លោក​បាន​ឲ្យ​ដឹង​ថា ការ​អាន​សៀវភៅ គឺជា​វិធី​មួយ​ដែល​បំពេញ​ច​ម្ង​ល់​របស់​លោក ។ លោក​បាន​បន្ត​ថា បើ​ទោះជា​លោក​មានសំណាង​ក្នុង​ការ​ទៅ​កាន់​ទីតាំង​ដ៏​អស្ចារ្យ និង​បាន​ជួប​មនុស្ស​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ពិតមែន លោក​នៅ​តែ​គិត​ថា​សៀវភៅ គឺជា​វិធី​ដែល​ល្អ​ជាងគេ​ក្នុង​ការ​យល់​ដឹង​ពី​ប្រធានបទ​ថ្មី​ៗ​ដែល​លោក​ចាប់អារម្មណ៍ ។

លោក Bill Gates គឺជា​មនុស្ស​ម្នាក់​ដែល​អាន​សៀវភៅ​ដល់​ទៅ​៥០​ក្បាល ក្នុង​មួយ​ឆ្នាំ ឬ​ប្រមាណ​១​ក្បាល​ក្នុង​មួ​យស​ប្តា​ហ៍ ។ លោក​បាន​ប្រាប់​ដល់​ទស្សនាវដ្តី TIME ថា ការ​អាន​សៀវភៅ​ប្រមាណ​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺជា​កត្តា​ដែល​ជំរុញ​ដល់​ភាព​ជោគជ័យ​របស់​លោក ។

លោក Elon Musk, Mark Cuban, Mark Zuckerberg និង​មហាសេដ្ឋី​ដទៃ​ក៏​យល់​ស្រប​នឹង​គំនិត​នេះ​ដែរ ព្រោះតែ​មូលហេតុ​សំខាន់​ៗ​ចំនួន​បី​៖

១. សៀវភៅ​ជួយ​ពង្រីក​គំនិត​មនុស្ស

លោក Bill Gates បាន​និយាយ​ប្រាប់ TIME ថា​សៀវភៅ The Better Angels of Out Nature របស់​លោក Steven Pinker បាន​ជំរុញ​ដល់​លោក និង​ភរិយា​ឲ្យ​ចាប់ផ្តើម​មូលនិធិ​សប្បុរសធម៌​ព្រោះ​សៀវភៅ​នេះ​ប្រាប់​ដល់​លោក​ថា ការ​ប្រើ​ហិង្សា​កំពុង​តែ​ធ្លាក់​ចុះ ហើយ​ការ​ដែល​មនុស្ស​ទទួលយក​អំពើ​ហិង្សា​ក៏​មានការ​ធ្លាក់​ចុះ​កាន់តែ​លឿន​ដែរ ។

វា​ពិតជា​ងាយ​ណាស់ ក្នុង​ការ​មើលទៅ​ពិភពលោក​ក្នុង​ផ្លូវ​អាក្រក់​ពេល​ដែល​អ្នក​មើលឃើញ​ព​ត៌​មាន​ពី​ហិង្សា​ជម្លោះ និង​គ្រោះថ្នាក់​ផ្សេង​ៗ​លើ​ទូរទស្សន៍ និង​លើ​ប្រព័ន្ធ​សង្គម ។ ប៉ុន្តែ​សៀវភៅ​ជួយ​ពង្រីក​គំនិត​របស់​មនុស្ស និង​ជួយ​ឲ្យ​មនុស្ស​យល់​ដឹង​ជ្រៅ​ពី​បញ្ហា​ណាមួយ​ដែល​ជួយ​ការពារ​ពួក​គេ​មិន​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

២. សៀវភៅ​ជំរុញ​ដល់​ការ​ស្រមើស្រមៃ

ពេល​ដែល​លោក Elon Musk ត្រូវ​បាន​សួរ​ថា លោក​រៀន​ចេះ​ធ្វើ​កាំជ្រួច​ពី​ណា​មក លោក​បាន​ឆ្លើយ​ថា ពី​សៀវភៅ ។ លោក​បាន​បន្ត​ទៀត​ថា សៀវភៅ​រឿងប្រឌិត​ដែល​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ និង​ប្រវត្តិសាស្ត្រ គឺជា​សៀវភៅ​ដែល​លោក​ស្រលាញ់ កាលពី​នៅ​ក្មេង ហើយ​សៀវភៅ The Lord of the Rings បាន​ផ្លាស់​ប្តូរ​ការ​មើល​ពិភពលោក​របស់​លោក​ផង​ដែរ ។ សៀវភៅ​ដែល​ប្រាប់​ពី​អ្នកក្លាហាន​ទាំង​ពិត និង​ក្លែងក្លាយ​ជំរុញ​ដល់​មនុស្ស​ឲ្យ​មាន​ក្តី​សុបិន​ធំ​ៗ ។

៣. សៀវភៅ​ពង្រឹង​ការ​ទំនាក់ទំនង

លោក Ajit Singh ដែល​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​សុខាភិបាល​របស់​សាកលវិទ្យាល័យ Stanford University បាន​ឲ្យ​ដឹង​ថា អត្ថប្រយោជន៍​នៃ​ការ​អាន​សៀវភៅ​ពី​៥០​ទៅ​៦០​ក្បាល​ក្នុង​មួយ​ឆ្នាំ គឺ​វា​ជួយ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​របស់​លោក ។ លោក​បាន​ឲ្យ​ដឹង​ថា ភាព​ជា​អ្នកដឹកនាំ​ត្រូវការ​ជំនាញ​ក្នុង​ការ​និទានរឿង ។ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ​២០០៩ របស់ Carnegie Mellon បាន​ប្រទះ​ឃើញ​ថា អ្នក​ដែល​អាន​សៀវភៅ​ច្រើន​មាន​សមត្ថភាព​ក្នុង​ការ​ទំនាក់ទំនង​ល្អ​ជាង​អ្នក​ដទៃ និង​អាច​បង្ហាញ​ពី​គំនិត​របស់​ពួក​គេ​ដោយ​មាន​ប្រសិទ្ធិ​ភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ