ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កក្រើក​ចំពោះ​ព្រឹត្តិការណ៍​នៃ​ការ​សម្ពោធ vivo S1 កាលពី​យប់​ម្សិលមិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​ស្ទុ​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស HDTV ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ស៊ី​ធី ក្រុមហ៊ុន vivo បាន​ធ្វើ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ទៅ​លើ​ម៉ូ​ឌែ​ល…

ភ្នំពេញ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​ស្ទុ​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស HDTV ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ស៊ី​ធី ក្រុមហ៊ុន vivo បាន​ធ្វើ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ទៅ​លើ​ម៉ូ​ឌែ​ល vivo S1 ដែល​ជា​ម៉ូ​ឌែ​ល​ថ្មី​របស់​ខ្លួន នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល S ដំបូង​គេ​បង្អស់​ដែល​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ ជាមួយនឹង​ព្រឹត្តិការ​នៃ​ការ​ប្រគំ​តន្ត្រី vivo S1 Concert​។

សម្រាប់​ព្រឹត្តិការណ៍ vivo S1 Concert នេះ​ដែរ មានការ​ចូលរួម​យ៉ាងច្រើន កុះករ​ពី​សំណាក់​មហាជន និង​ជា​ពិសេស​ក៏​មានការ​ចូលរួម​ពី​តារា​តំណាង​របស់​ក្រុមហ៊ុន vivo គឺ​កញ្ញា សុខ ពិសី កញ្ញា ឡូ​រ៉ា ម៉​ម តែ​មិន​មាន​វត្តមាន​របស់​លោក ព្រាប សុវត្ថិ នោះ​ទេ ព្រោះតែ​គាត់​ជាប់​ធុរៈ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ លោក ព្រាប សុវត្ថិ ក៏​បាន​ចេញ​វី​ដេ​អូ សូម​អភ័យទោស សម្រាប់​កា​រខក​ខានមិនបាន​ចូលរួម និង​សូម​អបអរសាទរ​ដល់​ការ​សម្ពោធ​ម៉ូ​ឌែ​ល vivo S1 ឲ្យ​មានជោគ​ជ័យ​ក្នុង​ការ​លក់​ផង​ដែរ​។

មិនតែប៉ុណ្ណោះ​ក៏​បានឃើញ​មាន​វត្តមាន​ចូលរួម​ដោយ​តារា​ល្បី​មួយ​ចំនួន​ទៀត​ចូលរួម​ផង​ដែរ គឺ​លោក ខេមរៈ សិរីមន្ត លោក ហ្សូ​ណូ លោក នី រតនា ហើយនឹង​តារាចម្រៀង​វ័យក្មេង​ទាំង​ពីរ​ដួង ពេជ្រ ថៃ និង សុខ សុជាតា រួម​ទាំង​មានការ​ចូលរួម​ពី​សំណាក់​តារា​កិត្តិយស​ជា​ច្រើន​ដួង​ផ្សេង​ទៀត​ដូច​ជា​៖​លោក យ៉ា​រ៉ូ និង​កញ្ញា Daa Dao​។

ហើយ​ចំពោះ​ស្មា​ត​ហ្វូ​ន vivo S1 នេះ​ដែរ ត្រូវ​បាន​ធ្វើការ​ប្រកាស​នៅ​ក្នុង​ថ្ងៃ​សម្ពោធ​នេះ​ជាមួយនឹង​កញ្ចប់​តម្លៃ​ត្រឹម $299 តែ​ប៉ុណ្ណោះ​។ វា​ជា​តម្លៃ​មួយ​ដ៏​សាក​សម​ដែល​មិន​ខ្ពស់​ពេក ហើយ​ក៏​មិន​ទាប​ពេក​ដែរ​។ សម្រាប់​មិត្ត​ៗ​យុវវ័យ​ប្រហែលជា​មិន​មើល​រំលង​ចំពោះ​ម៉ូ​ឌែ​ល vivo S1 នេះ​ទេ​។ បើ​និយាយ​ពី​ការ​រចនា​ទៅ​លើ S1 នេះ​វិញ​គឺ​សុទ្ធសឹងតែ​មាន​ភាព​ឆ្នៃ​ប្រឌិត​ខ្ពស់​។

ទាំងនេះ​ជា​លក្ខណៈសម្បត្តិ​មួយ​ចំនួន​របស់ vivo S1 ៖

  • មាន​រូបរាង​បែប Gradient
  • មាន​អេ​ក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់ទឹក ទំហំ 6.38 អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080×2340 FHD+ លាតសន្ធឹង​ប្រមាណ 90% នៃ​ផ្ទៃ​ខាង​មុខ និង​មាន​កម្រិត Aspect Ratio 19.5:9
  • ដំណើរការ​ដោយ Android 9.0 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 9
  • ដំណើរការ​ដោយ​ប្រព័ន្ធ octa-core ដែល​រចនា​មក​មាន​ទំហំ 12nm និង​មាន​ល្បឿន 2.0GHz
  • ដំណើរការ​ស៊ី​ម​កាត​បាន​ពីរ + ទ្រទ្រង់ 4G
  • មាន​រ៉េ​ម​ទំហំ 6GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 128GB + ថែម​ក្រៅ​បាន 256GB
  • កាមេរ៉ា​ក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និង​កាមេរ៉ា​មុខ​ទំហំ 32MP
  • ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅ​ដៃ​នៅ​លើ​អេ​ក្រង់ + ស្កេ​ន​មុខ
  • មាន​កម្លាំង​ថ្ម 4500 mAh
  • មាន​ជម្រើស​ពណ៌​ថ្មី 2 ពណ៌ គឺ ពណ៌​ផ្កាឈូក​បែក​ទឹកសមុទ្រ​ខៀវ (Skyline Blue) និង​ពណ៌​ខ្មៅ​បែក​ស្វាយ (Diamond Black)

ជាមួយនឹង​គ្នា​នេះ​ដែរ ចំពោះ​ស្មា​ត​ហ្វូ​ន vivo S1 នេះ គឺ​ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​កុម្ម​ង់​ចាប់ពី​ថ្ងៃ​ទី​២១ នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ កក្កដា ឆ្នាំ​២០១៩ ។

សម្រាប់​កម្មវិធី​នៃ​ការ Pre-Order នៅ​ថ្ងៃ​ទី​២១ នេះ​ដែរ នឹង​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ជាន់​ផ្ទាល់​ដី Center Court ជិត Brown Coffee ដែល​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​១០ ព្រឹក រហូត​ដល់​ម៉ោង​១០ យប់​។ មិនតែប៉ុណ្ណោះ​ព្រមទាំង​មានការ​ចូលរួម​ដោយ​តារាចម្រៀង Original Song លោក ថេ​នា និង​តារា​សម្តែង​លោក យ៉ា​រ៉ូ និង​កញ្ញា ដា​ដាវ​។

សម្រាប់​អ្នក​ដែល​ធ្វើការ​កុម្ម៉ង់​ទុក​មុន Vivo S1 លោក​អ្នក​នឹង​ទទួល​បាន​នូវ​កាដូ​បន្ថែម កែវពង្រីក​មើល Video លើ​ទូរ​សព្ទ័​ដៃ Sim Smart ដែល​មាន​តម្លៃ $54 ដោយ​ឥត​គិតថ្លៃ ជាមួយនឹង​គម្រោង Smart ធំ​ហ្មង​១២ ស​ប្តា​ហ៍​ចាប់ពី​ថ្ងៃ​ទី​២១ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​។

ចំពោះ​អ្នក​ដែល​បាន​មក​ធ្វើការ​កុម្ម៉ង់​ទុក​មុន​នូវ​ស្មា​ត​ហ្វូ​ន vivo S1 ផ្ទាល់​នៅ​ឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ស៊ី​ធី ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ លោក​អ្នក​នឹង​មានឱកាស​ពិសេស​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​ជាមួយនឹង​ការ​ទទួល​បាន​នូវ​ការ​ចាប់ឆ្នោត​ផ្សងសំណាង​១ សន្លឹក​ដែល​មានឱកាស​ឈ្នះ​១០០% រួម​មាន​ដូច​ជា​៖

  • ទូទឹកកក
  • កាស ប្ល៊ូ​ធូ
  • ម៉ាស៊ីន​គាប​ផ្លែ​ឈើ និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​…!

រួសរាន់​ឡើង​សម្រាប់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ទៅ​លើ​ផលិតផល​ស្មា​ត​ហ្វូ​ន vivo ធ្វើការ​កុម្ម៉ង់​ស្មា​ត​ហ្វូ​ន vivo S1 ឥឡូវនេះ​លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​ពី vivo​។ ប្រញាប់​ឡើង​សំណាង​នឹង​អាច​ក្លាយជា​របស់​អ្នក​!! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ