ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ជន​ប្រភេទ​ណា​ដែល​គួរ​ចូល​ទៅ​សេពគប់?

4 ឆ្នាំ មុន

មាន​តែ​បណ្ឌិត​ប៉ុណ្ណោះ​ជា​បុគ្គល​គួរ​ចូល​ទៅ​សេពគប់ ចំណែក​ពួក​ជនពាល​ជា​បុគ្គលដែលយើង​មិន​គួរចូលទៅ​សេពគប់​ឡើយ ។ ហេតុ​អ្វី​បានជា​លោក​ហាម​មិន​ឱ្យ​សេពគប់​ជនពាល ?ព្រោះថា ពួក​ជនពាល ប្រៀប​ដូច​ជា​ត្រី​ស្អុយ កាលបើ​បុគ្គល​ចូល​ទៅ​សេពគប់​ជាមួយ​ជនពាល​នោះ ប្រៀប​ដូច​យក​ស្លឹកចេក​ទៅ​ខ្ចប់​ត្រី​ស្អុយ​នឹង​ដល់​នូវ​កេរ្តិ៍​អសោចិ៍ គឺ​ពួក​វិញ្ញូ​ជន​តិះដៀល​មិន​ខាន…

មាន​តែ​បណ្ឌិត​ប៉ុណ្ណោះ​ជា​បុគ្គល​គួរ​ចូល​ទៅ​សេពគប់ ចំណែក​ពួក​ជនពាល​ជា​បុគ្គលដែលយើង​មិន​គួរចូលទៅ​សេពគប់​ឡើយ ។

ហេតុ​អ្វី​បានជា​លោក​ហាម​មិន​ឱ្យ​សេពគប់​ជនពាល ?
ព្រោះថា ពួក​ជនពាល ប្រៀប​ដូច​ជា​ត្រី​ស្អុយ កាលបើ​បុគ្គល​ចូល​ទៅ​សេពគប់​ជាមួយ​ជនពាល​នោះ ប្រៀប​ដូច​យក​ស្លឹកចេក​ទៅ​ខ្ចប់​ត្រី​ស្អុយ​នឹង​ដល់​នូវ​កេរ្តិ៍​អសោចិ៍ គឺ​ពួក​វិញ្ញូ​ជន​តិះដៀល​មិន​ខាន ។

ចំណែកឯ​បណ្ឌិត ប្រៀប​ដូច​ជា​គ្រឿងក្រអូប មាន​ខ្លឹម​ក្រស្នា​និង​មាលា​ជាដើម ។ បុគ្គល​អ្នក​សេពគប់​ជា​មួយនឹង​បណ្ឌិត​នោះ ក៏​ប្រៀប​ដូច​ជា​ស្លឹកឈើ​ដែល​សម្រាប់​ខ្ចប់​នូវ​គ្រឿងក្រអូប មាន​ខ្លឹមចន្ទន៍ ក្រស្នា និង​មាលា​ជាដើម ដែល​ដល់​ហើយ​នូវ​ភាព​ជា​អ្នក​គួរ​សរសើរ និង​គួរ​ជាទី​ពេញចិត្ត​នៃ​ពួក​អ្នកប្រាជ្ញ ។

ជា​រួម​កម​កាលបើ​បុគ្គល​ណា សេពគប់​បុគ្គល​ណា​, បុគ្គល​នោះ រមែង​មាន​បុគ្គល​នោះ​ជា​អ្នក​ចង្អុល​ផ្លូវ​ដោយ​ពិត ឯ​ជីវិត​ក៏​លិច អណ្តែង​ទៅ​តាម​លក្ខណៈ​ជាក់ស្តែង​ដូច្នោះ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ