ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​សង្វៀន​តែ​ម្តង រវាង​កីឡាករ​កម្ពុជា​ទាំង​២​នាក់​នៅ​ស​ប្តា​ហ៍​ទី​២​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ចប់​ការ​ប្រកួត​ប្រដាល់​ជើងឯក​រដូវ​កាល​ទី​៦ ស​ប្ដា​ហ៍​ទី​២ របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​​លេខ​៥ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ គេ​កត់​សម្គាល់ថា កាន់តែ​ទាក់ទាញ​។…

រាជធានី​ភ្នំពេញ ៖ បញ្ចប់​ការ​ប្រកួត​ប្រដាល់​ជើងឯក​រដូវ​កាល​ទី​៦ ស​ប្ដា​ហ៍​ទី​២ របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​​លេខ​៥ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ គេ​កត់​សម្គាល់ថា កាន់តែ​ទាក់ទាញ​។ កីឡាករ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​កាលពី​ថ្ងៃ​សៅរ៍​នោះ មានការ​ប្រកួត​យ៉ាង​ជក់ចិត្ត​ពី​សំណាក់​គូ​ពិសេស​វាយ​ប្រវាយ​ប្រតប់​គ្នា​យ៉ាង​ចាស់ដៃ​កក្រើក​សង្វៀន​តែ​ម្តង​។

នេះ​ជា​ការ​ប្រកួត​កីឡាប្រដាល់​កំពូល​ជើងឯក TV 5 BOXING KNOCK OUT SERIES(K-Cement) រដូវ​កាល​ទី​៦ ក្នុង​ស​ប្ដា​ហ៍​ទី​៦ ដែល​ជា​ការ​ប្រកួត​ជម្រុះ​រវាង​៣២​រូប យក​១៦​រូប ដោយ​ប្រើ​រូបមន្ត​ប្រកួត​ចាញ់​ធ្លាក់​ៗ​។

កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក និង​កីឡាករ ថន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍​សាត់ គឺជា​គូ​ស៊ីសាច់ហុតឈាម​។ ការ​ប្រយុទ្ធ​នេះ ពិតជា​បែកផ្សែង​ពេញ​រេញ​តែ​ម្តង ដោយ​គូ​នេះ​សុទ្ធតែ​ការ​បង្ហាញ​អារម្មណ៍​ចង់​ឈ្នះ​រៀងខ្លួន ដើម្បី​ចាក​ចេញពី​ជុំ​ទី​១ ចូល​ជុំ​ទី​២ សំដៅ​ដើរទៅ​ជុំ​បន្ត​ទៀត​។ ​ម៉្លេះ​ហើយ​ការ​ដាល់​គ្នា​ឃើញ​ថា ប្រកួត​ញាក់សាច់​វាយ​គ្នា​យ៉ាង​ល្អ និង​ចេញ​ក្បាច់​គ្រូ​ចែក​ឲ្យ​យ៉ាង​ល្អ រហូត​អ្នក​មើល​ហើប​គូទ​ពី​កៅអី​ចង់​អស់​គ្រប់​គ្នា​។

ចំពោះ​ការ​វាយតប់​តាំងពី​ទឹក​ទី​១ មក​ឃើញ​ថា សូត្រ ខេ​វិ​ន មិនសូវ​ជា​ទទួល​បាន​អំណោយផល​ពី​ការ​ប្រយុទ្ធ​នោះ​ទេ ដោយសារ​កម្លាំង​ដៃគូ​ហាក់​ខ្លាំង​សន្ធាប់​ពេក​រក​វិធី​វាយបក​មិន​ទាន់​បាន​។ ចូល​មក​ដល់​ទឹក​ទី​២ រៀង​មាន​សង្ឃឹម​វិញ ដោយ​កម្លាំង​មិនដឹង​មកពីណា​ក៏​វាយ​ចូល​គោលដៅ​ពី​មួយ​ចូល​មួយ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ដៃគូ​ដេក​ដួល ហើយ​ចុង​ក្រោយ​ឈ្នះ​ការ​ប្រកួត​ចូល​ទៅ​កាន់​តង់​ទី​២ យ៉ាង​រំភើយ​។

ខេ​វិ​ន បាន​និយាយ​ក្រោយ​ទទួល​ជ័យ​ជ​ន្នះ​ថា លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា នៅ​ជុំ​ទី​២ ធ្វើ​បាន​ដល់​កម្រិត​ណា​នោះ​ទេ ស្រប​ពេល​អ្នក​ឡើង​ក៏​សុទ្ធតែ​ល្អ​ៗ​។ អ្វី​ដែល​សំខាន់​មាន​តែ​ខំ​បង្វឹក​ខ្លួន​ឲ្យ​ប្លែក​ខ្លាំង​តាម​រយៈ​ក្បាច់គុន​គ្រូ​ចែក​ឲ្យ ដើម្បី​ឲ្យ​អារម្មណ៍​ទុកចិត្ត​ក្រោយ​ពេល​លទ្ធផល​ទី​១ បាន​សម្រេច​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ