ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​មេព្រៃហៅ​អ្នក​កាសែតថា«ជា​អ្នក​នាំ​ភ្លើង​រុញ​ឱ្យ​ខ្លោច​រោច​​ឱ្យ​ឆៅ»..?

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជុំវិញការបង្ក្រាបដ៏ក្តៅគគុកលើ​ការកម្ទេចមធ្យោបាយដឹកឈើនោះ កាលពីព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា នៅ​មុខ​សណ្ឋាគារ​អង្គ​រមាស ខណៈមុន​ចេញ​បេសកកម្ម​ចុះ​កម្ទេច​រថយន្ត​បា​កុង​ នៅ​ស្រុក​សៀម​ប៉ា​ង លោក​សុខ សំណាង…

ខេត្តស្ទឹងត្រែង ៖ ជុំវិញការបង្ក្រាបដ៏ក្តៅគគុកលើ​ការកម្ទេចមធ្យោបាយដឹកឈើនោះ កាលពីព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា នៅ​មុខ​សណ្ឋាគារ​អង្គ​រមាស ខណៈមុន​ចេញ​បេសកកម្ម​ចុះ​កម្ទេច​រថយន្ត​បា​កុង​ នៅ​ស្រុក​សៀម​ប៉ា​ង លោក​សុខ សំណាង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ណា​អូ​ង ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង បាន​ហៅ​អ្នក​កាសែត​ថា​ «ជា​អ្នក​នាំ​ភ្លើង​រុញ​ឱ្យ​ខ្លោច​រោច​ឱ្យ​ឆៅ» ក្នុង​ករណី​អាវុធហត្ថ​ចុះ​រុករក​ឃើញ​រថយន្ត​បា​កុង​ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ។ មិនដឹង​ថា មេព្រៃ​រូប​នេះ​ ចង់​និយាយ​បែប​ណា​នោះ​ទេ ហើយ​ប្រហែលជា​ថា ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ការងារ​មេព្រៃ​ហើយ​មើលទៅ ?

សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃ​ទី​១៤​ រហូត​ដល់​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​នគរបាល កម្លាំង​មន្ទីរ​បរិស្ថាន កម្លាំង​រដ្ឋបាល​ព្រៃឈើ តំណាង​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក មេឃុំ មេ​ភូមិ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អមសាលាដំបូង​ខេត្ត បាន​ចុះ​រុករក​និង​ប្រទះ​ឃើញ​វត្ថុ​តាង​ដែល​ជា​រថយន្ត​បម្រើ​ឱ្យ​សកម្មភាព​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​១៧​គ្រឿង ក្នុង​នោះ​មាន​ត្រាក់ទ័រ​មួយ​គ្រឿង ។

រថយន្ត​បា​កុង​១៥​គ្រឿង ត្រូវ​បាន​ដុត​កម្ទេច​ចោល​នៅ​នឹក​ន្លែ​ង ចំណែក​ត្រាក់ទ័រ​មួយ​គ្រឿង​ និង​រថយន្ត​បា​កុង​មួយ​គ្រឿង​ទៀត មិន​ត្រូវ​បាន​ដុត​កម្ទេច​ទេ តែ​បាន​កាត់​បំបែក​ជា​បំណែក ដោយសារ​វត្ថុ​តាង​ទាំង​២​នេះ ស្ថិត​នៅ​ទីប្រជុំជន ហើយ​មិន​អាច​អូស​យក​ចេញ​បាន ។ ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជាក់ថា ការ​បង្ក្រាប​រឹបអូស​ម​ធ្យោ​យ​បាយ​ ដែល​ជា​វត្ថុ​តាង​បម្រើ​ឱ្យ​បទល្មើស​ព្រៃឈើ​នេះ គឺ​ធ្វើ​ទៅ​តាម​បទបញ្ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​។

សម្រាប់​ខេត្តស្ទឹងត្រែង ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែកក្កដា ​មក បាន​រឹបអូស​រថយន្ត​បា​កុង​ចំនួន​៦​គ្រឿង គឺ​នៅ​ទល់ មុខ​អនុ​វិទ្យាល័យ​ស្រែ​ស្រណុក​៤​គ្រឿង និង​នៅ​ភូមិ​ច្រប់​២​គ្រឿង ហើយដោយ​ទទួល​បាន​គោលការណ៍​ជា​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា បាន​សម្រេច​ដុត​បំផ្លាញ​ចោល​នៅ​ភូមិ​ស្រែ​ស្រណុក​ថ្មី ស្ថិត​ក្នុងស្រុក​សេ​សាន ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា កម្លាំង​ចម្រុះ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក វង្ស សាវ៉ា​ត ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ដល់​មូលដ្ឋាន​ស្រុក​សេ​សាន ដកហូត​រថយន្ត​បា​កុង​ចំនួន​៦​គ្រឿង គឺ​នៅ​ភូមិ​ស្រែ​គ​ថ្មី​ចំនួន​៤​គ្រឿង និង​នៅ​ភូមិ​ច្រប់​២​គ្រឿង ហើយ​ក៏​បាន​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ទីតាំង​ខាងលើ​នោះ​ដែរ ។

នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា គណៈកម្មការ​ខេត្ត​ដដែល បាន​ចុះ​ប្រ​តិ​ប​តិ្ត​ការ​បន្ត​ទៅ​កាន់​ស្រុក​-​ក្រុង​ចំនួន​៣ រឹប​អូស​វត្ថុ​តាង​បាន​ចំនួន​៥​គ្រឿង​ទៀត ក្នុង​នោះ​នៅ​ស្រុក​សៀម​ប៉ា​ង​៣​គ្រឿង គឺ​រថយន្ត​បា​កុង​២​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង នៅ​ក្រុង​ស្ទឹង​ត្រែង រឹបអូស​រថយន្ត​បា​កុង​១គ្រឿង និង​នៅ​ស្រុក​សៀម​បូក​ដកហូត​រថយន្ត
បា​កុង​១​គ្រឿង ។

វត្ថុ​តាង​ខាងលើ​គណៈកម្មការបាន​សម្រេច​ដុត​កម្ទេច​ចោល​រថយន្ត​ចំនួន​៣គ្រឿង ចំណែក​រថយន្ត​បា​កុង​មួយ​គ្រឿង​នៅ​ក្រុង​ស្ទឹង​ត្រែង និង​ត្រាក់ទ័រ​១​គ្រឿង​នៅ​ស្រុក​សៀម​ប៉ា​ង សម្រេច​កាត់​បំបែក​ជា​បំណែក​កម្ទេច​ចោល​ដោយសារ​វត្ថុ​តាង​ទាំង​២​គ្រឿង​នេះ​ស្ថិត​នៅ​ទី ប្រជុំជន មិន​អាច​ដុត​បាន ។

ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នេះ ដែល​មាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ដាក់​បទបញ្ជា​យ៉ាង​មឺ​ុ​ង​ម៉ាត់​ឱ្យ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត ចុះ​រុករក​រាល់​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ហើយ​ក៏​ជំរុញ​ឱ្យ​មានការ​ស្រាវជ្រាវ​យ៉ាង​មឺ​ុ​ង​ម៉ាត់ ព្រមទាំង​ទាមទារ​នូវ​ការ​ផ្តល់​ប្រភព​ព័ត៌មាន​ថ្មី​ៗ​អំពី​ទីតាំង​លាក់បាំង​វត្ថុ​តាង ។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ