ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ឱ្យ​រួចខ្លួន​ទេ កម្ពុជា​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ចិន​ដែល​នាំ​ចូល​កាក​សំណល់​៨៣​ទូ​មក

4 ឆ្នាំ មុន

ប្រធាន​ផ្នែក​គយ​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​សុក្រ នេះ​ថា​កម្ពុជា​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ចិន​ក្នុងស្រុក សម្រាប់​ការ​នាំ​ចូល​កាក​សំណល់​ផ្លា​ស្ទិ​ក​ខុស ច្បាប់​ចំនួន ១៦០០ តោន​ពី​អា​មេ​រិ​ក និង​កា​ណា​ដា​។ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​ចូល​ជា​ទិស​ដៅ​កំពូល​សម្រាប់​ការ​នាំ​ចេញ​សំរាម​ពី​ប្រទេស​លោក​ខាងលិច បន្ទាប់​ពី​ប្រទេស​ចិន​បាន​ដាក់​បម្រាម​មួយ​លើ​ការ​នាំ​ចូល​កាក​សំណល់​នៅ​ក្នុង​ឆ្នាំ ២០១៨…

ប្រធាន​ផ្នែក​គយ​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃ​សុក្រ នេះ​ថា​កម្ពុជា​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ចិន​ក្នុងស្រុក សម្រាប់​ការ​នាំ​ចូល​កាក​សំណល់​ផ្លា​ស្ទិ​ក​ខុស
ច្បាប់​ចំនួន ១៦០០ តោន​ពី​អា​មេ​រិ​ក និង​កា​ណា​ដា​។

ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​ចូល​ជា​ទិស​ដៅ​កំពូល​សម្រាប់​ការ​នាំ​ចេញ​សំរាម​ពី​ប្រទេស​លោក​ខាងលិច បន្ទាប់​ពី​ប្រទេស​ចិន​បាន​ដាក់​បម្រាម​មួយ​លើ​ការ​នាំ​ចូល​កាក​សំណល់​នៅ​ក្នុង​ឆ្នាំ ២០១៨ ដែល​បាន​បង្អាក់​នូវ​លំហូរ​ប្លា​ស្ទិ​ក​ជាង ៧ លាន​តោន ក្នុង​មួយ​ឆ្នាំ​។

លោក គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ កម្ពុជា បាន​ប្រាប់​រ៉​យ​ទ័​រថា​ក្រុមហ៊ុន​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​បាន​នាំ​ចូល​កាក​សំណល់​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​កុងតឺន័រ​ដឹក​ទំនិញ​ចំនួន ៨៣ ទូ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ស​ប្តា​ហ៍​នេះ​។

លោក ញឺ​ម បាន​ប្រាប់​រ៉​យ​ទ័​រថា​៖ «​វា​នឹង​មានការ​ផាកពិន័យ អាស្រ័យ​លើ​ច្បាប់​របស់​យើង ហើយ​ក្រុមហ៊ុន​អាច​ប្រឈម​នឹង​ការ​បញ្ឈប់ ប្រសិនបើ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​»​។ លោក​បាន​កំណត់​អត្តសញ្ញាណ​ក្រុមហ៊ុន​នេះ​ថា​ជា​ក្រុមហ៊ុន “Chingyuen” ប៉ុន្តែ​រ៉​យ​ទ័​រ​មិន​អាច​ទាក់ទង​ទៅ​ឈ្មោះ​ក្រុមហ៊ុន​នោះ​បាន​ទេ​។

កាលពី​ថ្ងៃ​ពុធ​អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា​ពួក​គេ​នឹង​បញ្ជូន​កាក​សំណល់​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ គឺ​សហរដ្ឋអាមេរិក និង​កា​ណា​ដា​។ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ថា ខ្លួន​បានដឹង​អំពី​របាយការណ៍​នេះ​។

អ្នកនាំពាក្យ​របស់​ស្ថានទូត​អា​មេ​រិ​ក លោកស្រី Emily Zeeberg បាន​ប្រាប់​រ៉​យ​ទ័​រថា​៖ «​យើង​បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម ហើយ​កំពុង​ផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​កំណត់​ទាំង​អ្នក​នាំ​ចេញ (​ប្រទេស​ដើម​ដែល​នាំ​ចេញ​សំរាម​) និង​ប្រទេស​នាំ​ចូល​នៅ​កម្ពុជា​។ ស្ថានទូត​កា​ណា​ដា​នៅ​ភ្នំពេញ​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​ការ​ស្នើ​សុំ​ពី​រ៉​យ​ទ័​រ ដើម្បី​សុំ​ការ​បំភ្លឺ​ឡើយ​។

លោក ញឹ​ម បាន​និយាយ​ថា​កុង​ត៍​ន័​រទាំង​នោះ​បាន​មក​ដល់​ក្នុង​មួយ​រយៈពេល​ហើយ ចាប់តាំងពី​ខែតុលា ឆ្នាំ ២០១៨​។ ចំណែក​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៃ​ប្រទេស​កម្ពុជា បានឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​បាន​គេ​ដាក់​ស្លា​កថា​ជា “​ផលិតផល​កែ​ច្នៃ​”​។

លោក ភក្ត្រា បាន​មាន​ប្រសាសន៍​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​កាក​សំណល់​ប្លា​ស្ទិ​ក ដើម្បី​កែ​ច្នៃ​មក​ក្នុង​ប្រទេស​កម្ពុជា​ទេ​»​។ «​កម្ពុជា​មិនមែន​ជា​ធុងសំរាម​ទេ​»​។

កប៉ាល់​ដែល​ផ្ទុក​នូវ​កុងតឺន៍័រ​ចំនួន ៦៩ ទូ ត្រូវ​បាន​ដាក់​ស្លាក​ជា​ប្លា​ស្ទិ​ក ពី​ប្រទេស​ហ្វី​លី​ពី​ន ដែល​បាន​ត្រឡប់​ទៅ​ប្រទេស​កា​ណា​ដា​វិញ​កាលពី​ខែ​មុន ដោយ​បិទ​នូវ​ជំពូក​មួយ​ស្តី​ពី​ជម្លោះ​ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៣ និង​បាន​បង្ក​ឱ្យ​មានការ​ទាស់ទែង​គ្នា​ផ្នែក​ការទូត​រវាង​ទីក្រុង​អូ​តា​វ៉ា និង​ទីក្រុង​ម៉ានីល​ទៀត​ផង​៕

ចុចអាន ៖ សំរាម​ប្លា​ស្ទិ​ក​1600​តោន​ នាំ​ចូល​ពី​អា​មេ​រិ​ក និង​កា​ណា​ដា

ប្រភព ៖ reuters , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ