ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ សុង ជុង​គិ និង សុង ហេ​ក្យូ ទៅ​ដល់​ណា​ហើយ​ក្រោយ​លែងលះ​គ្នា?

4 ឆ្នាំ មុន

កូរ៉េ​៖ បើ​តាម​គេហទំព័រ​សិល្បៈ​កម្សាន្ត​នៅ​កូរ៉េ Koreaboo បាន​ផ្សាយ​ព័ត៌មាន​ពី ការិយាល័យ​ព័ត៌មាន​ល្បី Hankyung កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា បច្ចុប្បន្ន​តារា​សម្ដែង​ល្បី​នៅ​កូរ៉េ…

កូរ៉េ​៖ បើ​តាម​គេហទំព័រ​សិល្បៈ​កម្សាន្ត​នៅ​កូរ៉េ Koreaboo បាន​ផ្សាយ​ព័ត៌មាន​ពី ការិយាល័យ​ព័ត៌មាន​ល្បី Hankyung កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា បច្ចុប្បន្ន​តារា​សម្ដែង​ល្បី​នៅ​កូរ៉េ លោក សុង ជុង​គិ និង​នាង សុង ហេ​ក្យូ ឥឡូវនេះ​ទៅ​ដល់​ណា​ហើយ ក្រោយ​ពី​ប្រកាស​លែងលះ​គ្នា​មក ៣ ស​ប្ដា​ហ៍​ហើយ​នោះ ។

អតីត​សា្វ​មី​ភរិយា​គូ​នេះ បាន​នៅផ្ទះ​ផ្សេង​គ្នា​តាំងពី​ដើមឆ្នាំ ២០១៩ ម្ល៉េះ ដោយ​ម្នាក់​ៗ​បាន​យក​អីវ៉ាន់​ចាក​ចេញពីផ្ទះ​ដើម​ស្ថិត​នៅ​ខណ្ឌ​យ៉ង​សាន ក្រុង​សេ​អ៊ូ​ល មុន​នឹង​ខាង​ប្រុស​ប្រកា​សថាបាន​ដាក់​ស្នើ​សុំ​លែងលះ​ជាមួយ​ខាង​ស្រី​រួចរាល់​តាំងពី​ថ្ងៃ​ទី ២៧ ឧសភា កន្លង​មក ។

អ្នក​ជិតខាង​ម្នាក់​បាន​និយាយ​ថា​អតីត​គូស្នេហ៍​តារា​មួយគូ​នេះ អាច ទាយ​ដឹង​ហើយ​ថា​មាន​អ្វី​ម្យ៉ាង​កើតឡើង​រវាង​អ្នក​ទាំង​ពីរ ព្រោះ​មាន​សញ្ញាណ​ថា​តារា​សម្ដែង ជុង​គិ វ័យ ៣៣ ឆ្នាំ សឹងតែ​មិន​បាន​មក​ក្បែរ​ផ្ទះ​របស់​ពួក​គាត់​ឡើយ ។

តាំងពី​បាន​ចាក​ចេញពី​ទ្រនំ​ដែល​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​បាន ១ ឆ្នាំ ៨ ខែ​មក តារា​ស្រី ហេ​ក្យូ វ័យ ៣៧ ឆ្នាំ បាន​មក​ស្នាក់​នៅ​បុរី UN Village Mansion ដែល​ជាទី​កន្លែង​មួយ​ក្នុង​ចំណោម​ទីកន្លែង​ដែល​មាន​បំផុត​នៅ​កូរ៉េ ។ ទោះជា​យ៉ាងណា ពេល​នេះ​នាង​មិន​ទាន់​បាន​ត្រឡប​មក​វិញ​ទេ ព្រោះ​ដោយសារ​ជាប់រវល់​ថត​នៅ​ក្រៅប្រទេស​។

មនុស្ស​ជា​ច្រើន​អាច​នឹង​ចាប់ផ្ដើម​សង្ស័យ​ថា សុង ជុង​គិ ទៅ​នៅឯណា? តែ​មាន​ដំណឹង​មួយ​ថា លោក​កំពុង​រស់នៅ​ជាមួយ​សាច់ញាតិ​របស់​លោក​ម្នាក់​នៅ​ក្រុង​សេ​អ៊ូ​ល​ដូច​គ្នា​ដែរ ៕

ប្រភព ៖ siamdara , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ