ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយថ្ងៃសោះ ស្លា.ប់​និងរបួសធ្ងន់​ស្រាល​២៤​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី១៩​ ខែកក្កដា ឆ្នាំ​២០១៩​ កើតឡើង​១១​លើក​(​យប់​៧​លើក​)​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​ (​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៩​នាក់…

រាជធានីភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី១៩​ ខែកក្កដា ឆ្នាំ​២០១៩​ កើតឡើង​១១​លើក​(​យប់​៧​លើក​)​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​ (​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៩​នាក់ ។ ស្លាប់​សរុប​៣​នាក់​ រុ​ឺ​ម៉កម៉ូតូ​១​នាក់​(​ពាក់មួក​) រថយន្ត​តូច​១​នាក់​,​រថយន្ត​ធំ​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធ​ិ២​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង​១​លើក​ស្លាប់​២​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​កត្តា​យាន​១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច​និង​កង់​១​លើក​,​យាន​ផ្សេង​ៗ​ក្រឡាប់​២​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​,​រថយន្ត​តូច​២​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង​,​យាន​ផ្សេង​ៗ៣​គ្រឿង ។ យាន​បង្កហេតុ​ ម៉ូតូ​៦​លើក​,​រថយន្ត​តូច​១​លើក​,​រថ​យ​ន្ត​ធំ​១​លើក​,​ផ្សេង​ៗ៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​៧​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ឆ្នាំង១​លើក​ ស្លាប់​ស្រី​១​នាក់ និង​រាជធានី​ភ្នំពេញ​៤​លើក​ស្លាប់​២​នាក់​របួស​១៣​នាក់​(​ស្រី​២​នាក់​) ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩​ ខែកក្កដា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥៤៤៨​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​១៥៨០​គ្រឿង​​(៧២%) អប់រំ​៤៤៩​គ្រឿង​(​ម៉ូតូ​៦៤%) មធ្យោបាយ​ពិន័យ​១១៣១​គ្រឿង​(​ម៉ូតូ​៧៥%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៩​ ខែកក្កដា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​៧៣​គោល​ដៅ : ម៉ូតូ​ចូល​គោលដៅ​៣៣៣៩​គ្រឿង​ អប់រំ​២៦២​គ្រឿង​ ពិន័យ​ចំនួន​សរុប​៨៦៥​គ្រឿង​ (​មួក​៦១៧​គ្រឿង​ កញ្ចក់​១១៥​គ្រឿង​ ប​ញ្ជ្រា​សទិស​៥៣​គ្រឿង​ ផ្សេង​ៗ៨០​គ្រឿង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ