ស្រុកព្រៃនប់ ៖ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ត្រូវពលរដ្ឋចំនួន៣០គ្រួសារបានស្នើសុំទៅអាជ្ញាធរឃុំទឹកល្អក់ ស្រុកព្រៃនប់ មិនឱ្យស្ត្រីនោះចេញទៅធ្វើការនៅឆ្ងាយពីស្រុកភូមិឡើយ បន្ទាប់ស្ត្រីរូបនេះ ត្រូវបានពលរដ្ឋទាំងនោះអះអាងថា ជំពាក់លុយពួកគាត់តាមបែបចងការប្រាក់ សរុបគិតតែប្រាក់ដើមជាង២០ម៉ឺនដុល្លារ និងជាង៩០លានរៀលទៀតផង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ កក្កដា នៅសាលាឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក ហាក់ សាន់ មេឃុំទឹកល្អក់ ស្រុកព្រៃនប់បានអោយកោះសន្តិភាពនៅព្រឹកដដែលថា មានប្រជាពលរដ្ឋប្រមាណជា៣០គ្រួសារ ក្នុងឃុំទឹកល្អក នាំគ្នាមកប្រមូលផ្តុំនៅសាលាឃុំ ស្នើដល់អាជ្ញាធរឃុំជួយអន្តរា គមន៍ឃាត់មិនអោយស្ត្រីវ័យជាង៣០ឆ្នាំខាងលើ ដែលត្រូវបានស្គាល់ថា ឈ្មោះ ឃឿន ឃូន អាយុ៣២ឆ្នាំមានទីលំនៅភូមិទួល ឃុំទឹកល្អក ចេញពីភូមិទៅធ្វើការនៅឆ្ងាយពីស្រុកភូមិ ដោយពួកគាត់តម្រូវអោយស្ត្រីខាងលើដោះស្រាយពាក់ព័ន្ធនិងជំពាក់ប្រាក់សិន ។
តាមពលរដ្ឋដែលលើគ្នាទៅសាលាឃុំបាននិយាយដូចៗគ្នាថា ស្ត្រីឈ្មោះឃឿន ឃួន នេះបានដើរធ្វើសកម្ម ភាព ដើរប្រមូលប្រាក់ពីពួកគាត់ តាមបែបផ្តល់ការប្រាក់ មានគ្រួសារខ្លះរយៈពេល៣ថ្ងៃទទួលបានប្រាក់ការពីស្ត្រីនោះម្តងហើយខ្លះរយៈពេល១អាទិត្យទើបបានការប្រាក់តាមលក្ខ័ណ្ខព្រមព្រាងមាត់និងមាត់ដោយមិនមានក្រដាស់ស្នាមអ្វីឡើយ ។
ប្រភពដដែលបានបន្ថែមថា ប្រាក់ដែលត្រូវបានស្ត្រីនោះ ដើរយកតាមគ្រួសារនិមួយៗមានគ្រួសារខ្លះ
ជិត១០០០$ ខ្លះ៣៥០០$ រហូតខ្លះដល់៨ម៉ឺនដូល្លា ដោយសកម្មភាពនេះត្រូវបានស្ត្រីខាងលើប្រាប់តាមគ្រួសារនិមួយៗមិនអោយនិយាយខ្ចរខ្ចាយឡើយ ហើយ អ្វីដែលធ្វើអោយពួកគាង់ជឿលើស្ត្រីនោះ ព្រោះកន្លងមកពួកគាត់ដឹងថា ស្ត្រីនោះធ្លាប់ធ្វើការក្នុងស្ថាប័ណ្ណឯកជនមួយ ពាក់ព័ន្ធកំច្ចីការប្រាក់ដែរ ហើយអ្វីដែលគាត់មិននិកស្មានដល់នោះ ស្ត្រីនោះបានឈប់ពីការងារនោះយូមកហើយ ។
អ្នកមីង យ៉យ នឿនអាយុ៥២ឆ្នាំ មុខរបរទូលនំលក់បាននិយាយទាំងអ៊ួលដើមករមុខ ស្ត្រីឈ្មោះ ឃឿន ឃួន និងលោកមេឃុំថា គាត់ពីរនាក់បងប្អូនអស់១៥០០$ដែលត្រូវស្ត្រីនោះយកពីពួកគាត់ថាអោយការប្រាក់ រហូតកូនស្តីបន្ទោសរាល់ថ្ងៃ ។អ្នកមីងឈួន គុណ អាយុ៦២ឆ្នាំ បានអោយដឹងថា គាត់ត្រូវបានស្ត្រីនោះ យកប្រាក់ពីគាត់ចំនួន៨ម៉ឺនដូល្លា ទោះបីជាកន្លងមកបានអោយជាការប្រាក់ខ្លះក្តី តែគិតមកទល់ពេលនេះទាំងការទាំងដើមសរុប១៧.០៨០០ដុល្លារ (ជាង17ម៉ឺនល្លា)។
លោកស្រីតាន់ ឡុង តំណាងពលរដ្ឋទាំងបាននិយាយខ្លីថា ចំពោះអ្វីដែលគាត់សុំដល់អាជ្ញាធរជួយគឺ សុំអោយស្ត្រីនោះសងខ្លះដល់ពួគគាត់តាមលទ្ធិភាពដែលមានស្រាប់ ហើយនៅបន្តរាល់ស្ត្រីនោះចេញទៅធ្វើ ការ ត្រូវដកប្រាកខែខ្លះបង់រំលោះជាប្រចាំខែមកទុកតំកលសាលាឃុំ ១ឆ្នាំទើមក្រុមពួកគាត់ចែកគ្នាម្តង។
ស្ត្រីឈ្មោះឃឿន ឃួន ដែលត្រូវបានពលរដ្ឋឈរជុំវិញ បាននិយាយទាំងទឹកមុខស្មើធម្មតាថា បញ្ហាខាងលើនេះមានមែន តែក្នុងរយៈពេល១ឆ្នាំកន្លងមកគាត់ បានផ្តាល់ជាប្រាក់ការខ្លះៗជូនខ្លះដែរមិនអត់សោះនោះទេ ទើបរយៈពេលប្រមាណជាជាង១ខែមុននេះចំនួន១៥គ្រួសារ ក្នុង១គ្រួសារអោយប្រាក់កមគាត់៥០០០$ចុះ ហើយអ្នកទាំងនោះមិនទាន់បានទទួលប្រារការពីគត់សោះ។
ស្ត្រីនោះបានបន្តថា ប្រាក់ដែលគាត់ដើរប្រមូលគីយកពីគ្រួសារមួយទៅអោយជាការប្រាក់ដល់គ្រួសារមួយទៀតដែលគាត់បានប្រមូលយកដើមមកហើយ ។ ស្ត្រីនោះបានបន្តថា ចំពោះបញ្ហានេះគាត់មិនថាមិនសងទេ មួយចាំលក់ដីផ្ទះ និងដីស្រែជាង៣០សង់ខ្លះសិន ហើយបន្ទាប់ខ្លួននិងចេញទៅធ្វើការបានប្រាក់ខែសងរំលួសដំកល់នៅឃុំ។ចុងក្រោយពលរដ្ឋថា អោយតែបានតាមដំណើរ បើគិតទាំងដីស្រែ និងដីផ្ទះលក់បានយ៉ាងច្រើន5ម៉ឺនដុល្លារ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ