លោកហ៊ុន ម៉ាណែត ប្រកាសតែងតាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត…
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត…
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងលោកជំទាវប្រតិភូអមដំណើរដោយមានការអញ្ជើញចូលរួមលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ។
ដោយតែងតាំងលោកវរសេនីយ៍ឯក នាង សុភារ៉ា ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សេក រស់ ត្រូវបានទទួលភារកិច្ចថ្មី ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមអបអរសាទរក្នុងឱកាសវិសេសវិសាលនេះ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវទាំងអស់ ។
មេបញ្ជាការកងទ័ពជើងគោក ហ៊ុន ម៉ាណែត ក៏សូមធ្វើការកោតសរសើរយ៉ាងស្ងប់ស្ងែងចំពោះការខិតខំប្រឹងប្រែងនៃការកសាងនៅក្នុងអង្គភាពកន្លងទៅ តាំងពីការលំបាក និងការដោះស្រាយបញ្ហាផ្សេងៗ គឺយើងតែងតែខិតខំឆ្នៃប្រឌិតបំពេញភារកិច្ចបានគ្រប់វិស័យ ទាំងការកសាងជុំរុំជម្រក ការហ្វឹកហ្វឺនក៏ដូចជា ការទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរគណបញ្ជាការឯកភាពខេត្តតាកែវ នឹងជាមួយអង្គភាពផ្សេងទៀត ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ