ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលា​ប្រជុំ​ខេត្ត​ព្រះ​សីហ​នុ មានការ​រៀបចំ​កម្មវិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ​ក្រោម​អធិបតីភាព​លោក ស៊ុន…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលា​ប្រជុំ​ខេត្ត​ព្រះ​សីហ​នុ មានការ​រៀបចំ​កម្មវិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ​ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​គួ​ច ចំរើន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះ​សីហ​នុ អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ឱកាស​ខាងលើ​ដែល​មាន​លោក​-​លោកស្រី ជា​អភិបាលរង​ខេត្ត លោក​-​លោកស្រី​ជា​អភិបាល -​អភិបាលរង​ក្រុង​- ស្រុក​- ប្រធាន​- អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​បាន​មក​ចូលរួម​យ៉ាង​កុះករ ។

តាម​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក ណុ​ប ហេង ពី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ​ទៅ​កាន់​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​វិញ​រង់ចាំ​ទទួល​ភារកិច្ច​ថ្មី ហើយ​បាន​តែងតាំង​លោក​បូ​រី វង្ស​សា​និត្យ អនុប្រធាន​នាយកដ្ឋាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សាធារណ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ