ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ បក្ស​កាន់​អំណាច​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​ពួក​ប្រឆាំង​ងាប់​អស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​គណបក្សកាន់អំណាច​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​ពួក​ប្រឆាំង​ងាប់​អស់ ។ ការ​បញ្ជាក់​របស់​លោក សុខ ឥ​សាន​នេះ គឺជា​សារ​មួយ​ទៅ​កាន់​ក្រុម​គណបក្សប្រឆាំង​ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​គណបក្សកាន់អំណាច ទោះបីជា​មាន​ចំណុច​ល្អ​ក៏​ក្រុមប្រឆាំង​មិន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​គណបក្សកាន់អំណាច​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​ពួក​ប្រឆាំង​ងាប់​អស់ ។ ការ​បញ្ជាក់​របស់​លោក សុខ ឥ​សាន​នេះ គឺជា​សារ​មួយ​ទៅ​កាន់​ក្រុម​គណបក្សប្រឆាំង​ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​គណបក្សកាន់អំណាច ទោះបីជា​មាន​ចំណុច​ល្អ​ក៏​ក្រុមប្រឆាំង​មិន ដែល​និយាយ​ល្អ​ពី​បក្ស​កាន់​អំណាច​ទេ គឺ​និយាយ​តែ​ចំណុច​អាក្រក់​តែ​ប៉ុណ្ណោះ ។

លោក​សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ ទី ១៩​ខែកក្កដា យ៉ាង ដូច្នេះ​ថា​៖ «​របប​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​មាន​ជា​រហូត​ពោល គឺ រហូត​ទាល់តែ​ពួក​ប្រឆាំង​ងាប់​អស់​ក៏​នៅ​មិន​ទាន់​អស់​របប​សម្តេច​តេ​ជោ​ផង​» ។ ជា​ការ​ឆ្លើយ​តប​នឹង​ពាក្យ​ថា បក្ខពួក​និយម​លោក សុខ ឥ​សាន ក៏​បាន​ចំអក​ទៅ​វិញ​យ៉ាង​ដូច្នេះ​ថា បើ​និយាយ​ពី​បក្សពួក​គ្រួសារ​និយម​វិញ​នៅ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ម៉េច​មិនឃើញ​ផ្លាស់​ប្តូរ ឃើញ​តែ​មុខ​ដដែល​ៗ ត​ត្រកូល​តែ​ម្តង ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា ជនបរទេស​ដែល​ឃុបឃិត​ជាមួយ​ខ្មែរ​ក្បត់ជាតិ មិនមែន​ជា​អ្នក​ប្រជាធិបតេយ្យ​ទេ តែ​គឺជា​ជន​ញុះញង់ លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ។

សូម​ជម្រាប​ថា នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន កាលពី​ពេល​កន្លង​មក​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ធ្វើសង្គ្រាម​នយោបាយ​ជាមួយ​លោក សម រ​ង្ស៊ី និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ សម្តេច​ថា សម្តេច​នឹង​ធ្វើសង្គ្រាម​នយោបាយ​រហូត​ដល់​លោក សម រ​ង្ស៊ី សុំ​ចុះចាញ់​ទើប​សម្តេច​ឈប់ ។ សម្តេច​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​ថា វិធានការ​ច្បាប់​នឹង​ត្រូវ​តែ​បន្ត​ចំពោះ​ជន​ដែល​ត្រូវ​បាន​ចោទប្រកាន់ ។ ទន្ទឹម​នេះ​ខ្ញុំ​ក៏​កំពុង​រង់ចាំ​ការ​ធ្វើសង្គ្រាម​មួយ​ដែល​គេ​បាន​ប្រកាស​ថា នឹង​ចលនា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ជប៉ុន ខ្មែរ​ខ្លះ​នៅ​កូរ៉េ​ខាងត្បូង ខ្មែរ​ខ្លះ​នៅ​ថៃ ខ្មែរ​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើសង្គ្រាម ដើម្បី​មក​ចាប់​ខ្ញុំ ។ ដរាប​គេ​មិន​ទាន់​ធ្វើ​ចប់​ទេ ខ្ញុំ​ក៏​មិន​ទាន់​ធ្វើ​អ្វី​ដែរ អ៊ីចឹង​ខ្ញុំ​សូម​ប្រកាស​ដោយ​ចំហរ​ពី​ទី​នេះ​ឱ្យ​ពិភពលោក​បានដឹង​ថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ​ដែល​វា​នឹង​កើតឡើង តាម​រយៈ​ការ​ប្រកាស​របស់​ជន​ក្បត់ជាតិ​គេ​ហៅ​ថា «​ឆ្កែ​មួយ​ក្បាល​» ដែល​ស្រែក​ពី​ក្រៅប្រទេស​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​ហ៊ុន សែន​» ។

សម្តេច​គូសបញ្ជាក់​ថា ៖«​អ៊ីចឹង​ខ្ញុំ​មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​តែ​ពី​ដំណើរការ​ផ្លូវច្បាប់ ហើយ​ទុក​លទ្ធភាព​ឱ្យ​ឆ្កែ​មួយ​ក្បាល​ដែល​ស្រែក​ពី​បរទេស​ឱ្យ​កងទ័ព​បះបោរ​ឱ្យ​ប្រជាពលរដ្ឋ​បះបោរ ហើយ​ចាប់​ហ៊ុន សែន យក​ទៅ​ផ្តន្ទាទោស​ខ្ញុំ​ទុក​ពេល​ឱ្យ​គេ​ធ្វើ ។ ដរាបណា​គេ​មិន​ទាន់​ប្រកាស​ចុះចាញ់​សង្គ្រាម​នេះ​ទេ ខ្ញុំ​ក៏​មិន​ទាន់​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ ។ បើ​យើងខ្ញុំ​ប្រកាស​ខុស​ពី​ផ្លូវ​នេះ​គេ​នឹង​ចាត់​ទុក​ថា យើងខ្ញុំ​កំពុង​ចាញ់​សង្គ្រាម ។ ខ្ញុំ​មិន​អាច​ចាញ់​សង្គ្រាម​ទេ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ