ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​និយាយ​ភាសា​ចិន​លើក​ទី​៣នៅ​កម្ពុជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី​១៧ ​កក្កដា មានការ​​ប្រកួត​និយាយ​ភាសា​ចិន​លើក​ទី​៣ នៅ​កម្ពុជា​ឆ្នាំ​២០១៩ ប្រកបដោយ​ផ្លែផ្កា​នៅ​សណ្ឋាគារ​ភ្នំពេញ​អេ​រ៉ា ។ ​ប្រធានបទ​សំរាប់​ការ​ប្រកួត​លើក​នេះ​គឺ​«​ឈ្នះ​ក្នុង​ជំនាញជ័យ​ជំនះ​នៃ​សេវាកម្ម​» បុគ្គលិក​ផ្នែក​ជួរ​មុខ​មក​ពី​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី​១៧ ​កក្កដា មានការ​​ប្រកួត​និយាយ​ភាសា​ចិន​លើក​ទី​៣ នៅ​កម្ពុជា​ឆ្នាំ​២០១៩ ប្រកបដោយ​ផ្លែផ្កា​នៅ​សណ្ឋាគារ​ភ្នំពេញ​អេ​រ៉ា ។ ​ប្រធានបទ​សំរាប់​ការ​ប្រកួត​លើក​នេះ​គឺ​«​ឈ្នះ​ក្នុង​ជំនាញជ័យ​ជំនះ​នៃ​សេវាកម្ម​» បុគ្គលិក​ផ្នែក​ជួរ​មុខ​មក​ពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ បាន​ជួបជុំ​គ្នា​ ដើម្បី​ប្រកួត​នៅ​ចំពោះ​មុខ​ចៅក្រម និង​ទស្សនិកជន ដោយ​និយាយ​ភាសា​ចិន​ដែល​មាន​លក្ខណៈ​​ស្តង់ដារ និង​ជំនាញ ។

វិញ្ញាសារ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រួម​មាន ការ​ថ្លែង​សុន្ទរកថា​ភាសា​ចិន ការ​ឆ្លើយ​សំណួរ​ផ្ទាល់មាត់ ការ​បង្ហាញ​ទេព​កោសល្យ និង​ការ​បង្ហា្ញ​ញ​សមត្ថភាព ជា​បុគ្គលិក​ពេញលេញ​ ។ ចាប់ពី​វគ្គ​ប្រកួត​ជម្រុះ រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ មាន​រយៈពេល​ជិត​ពីរ​ខែ ។ បេក្ខជន​ម្នាក់​ ដែល​មិន​ចេះ​និយាយ​ភាសា​ចិន ពី​ការ​ចាប់ផ្តើម​ចូល​ធ្វើការ​​តាម​រយៈ​ការ​ប្រឹងប្រែង និង​ហាត់​និយាយ បាន​ទទួល​ជ័យ​លា​ភី​លេខ​បី នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ ។

គួរ​បញ្ជាក់​ថា cdf បាន​រៀបចំ ការ​ប្រកួត​និយាយ​ភាសា​ចិន​បី​ឆ្នាំ​មក​ហើយ​។ ក្នុងអំឡុងពេល​នេះ បុគ្គលិក​ខ្មែរ​ជា​ច្រើន​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន ចូលរួម​វគ្គ​បណ្តុះបណ្តាល​ភាសា​ចិន និង​ហាត់​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បង្កើន​ជំនាញ​ភាសា​ចិន​របស់​ខ្លួន ។ នេះ​មិនមែន​ សម្រាប់​តែ​ការ​ប្រកួតប្រជែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​លើកកម្ពស់​កម្រិត​សមត្ថភាព​បុគ្គលិក​ខាង​ភាសា​ចិន និង​ដើម្បី​បង្កើន​ភាព​រីករាយ​ជាមួយ​អតិថិជន​ជា​ជនជាតិ​ចិន​ថែម​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​បាន​រួមចំណែក​ដល់​ការ​ផ្សព្វផ្សាយ​វប្បធម៌​ចិន ទៅ​កាន់​សហគ្រាស​កម្ពុជា និង​ការ​ពង្រឹង​ចំណងមិត្តភាព​រវាង​ចិន​និង​កម្ពុជា​ទៀត​ផង ។ ចាប់តាំងពី​ការ​បាន​បដិសន្ធិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2014 មក មិន​ត្រឹមតែ​តាំងចិត្ត​បង្កើត​កន្លែង​លក់ទំនិញ​ប្រណីត កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​ផង​ដែរ ។

អត្ថបទសរសេរ ដោយ