ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! កិនស្ត្រីម្នាក់បែកពោះហើយកិនថែមមួយតង់ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​​ម្នាក់កំពុង​​ជិះ​ក​ង់​ធ្វើដំណើរ​តែ​ម្នាក់​ឯង ស្រាប់តែ​ត្រូវ​រថយន្ត​លាយ​បេតុង​​មួយ​​គ្រឿង​បើក​កៀរ​ បណ្ដាល​ឲ្យ​ដួល​រួច​កិនស្ត្រីរងគ្រោះ​​ចំពាក់​កណ្ដាល​ខ្លួន​បែក​ពោះ​ ដាច់​ពោះវៀន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ស្រប​ពេល​នោះ​ដែរ​ក៏មាន​រថយន្ត​មួយគ្រឿងផ្សេងទៀត​ម៉ាក​ស្តា​រិច​​ទៅ​ពីក្រោយ​កិនស្ត្រីរងគ្រោះ​​ថែម​១​តង់​ទៀត​ផង​ដែរ ក្រោយពេលកើតហេតុអ្នក​បើ​ក​បររថយន្ត​ទាំង២នាក់​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់ទុកតែ​រថយន្ត២គ្រឿង​នៅកន្លែងកើតហេតុ​។…

រាជធានី​ភ្នំពេញ ​៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​​ម្នាក់កំពុង​​ជិះ​ក​ង់​ធ្វើដំណើរ​តែ​ម្នាក់​ឯង ស្រាប់តែ​ត្រូវ​រថយន្ត​លាយ​បេតុង​​មួយ​​គ្រឿង​បើក​កៀរ​ បណ្ដាល​ឲ្យ​ដួល​រួច​កិនស្ត្រីរងគ្រោះ​​ចំពាក់​កណ្ដាល​ខ្លួន​បែក​ពោះ​ ដាច់​ពោះវៀន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ស្រប​ពេល​នោះ​ដែរ​ក៏មាន​រថយន្ត​មួយគ្រឿងផ្សេងទៀត​ម៉ាក​ស្តា​រិច​​ទៅ​ពីក្រោយ​កិនស្ត្រីរងគ្រោះ​​ថែម​១​តង់​ទៀត​ផង​ដែរ ក្រោយពេលកើតហេតុអ្នក​បើ​ក​បររថយន្ត​ទាំង២នាក់​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់ទុកតែ​រថយន្ត២គ្រឿង​នៅកន្លែងកើតហេតុ​។

គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យរន្ធត់ខាងលើ​នេះ​​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើក​ណាត់​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ត្រង់​ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ស្ត្រី​រង​គ្រោះម្នាក់​ដែលស្លាប់​​ខាងលើ​​ មិន​ស្គាល់​អត្តសញ្ញាណ​​នោះ​ទេ មាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ គាត់​ជិះ​កង់​១​គ្រឿង​។

ចំណែករថយន្ត​​ទាំង២គ្រឿងខាងលើ ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​​ជា​ប្រភេទ​លាយបេតុង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៥A-២៣៨៦ បើកបរដោយបុរសម្នាក់ បានរត់គេចខ្លួនបាត់ស្រមោល និងរថយន្ត​មួយគ្រឿង​​ទៀត​ម៉ាក​ស្តា​រិច​ ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​លេខ ភ្នំពេញ ២AM-៦២៣៤ បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ ​មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហ​តុ​ ស្ត្រី​រង​គ្រោះ​បាន​ជិះ​កង់​១​គ្រឿងធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិ​ច ចេញពី​ទិញ​ម្ហូប​នៅ​ផ្សារ​សុ​ិ​ន​ជូ​រី​ផ្លា​ហ្សា​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់​តែ​​មាន​រថយន្ត​លាយ​បេតុង​១​គ្រឿង ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងមក​​ដល់​​បានកៀរកង់ស្ត្រីរងគ្រោះ​ ​បណ្ដាល​ឲ្យ​ដួល​ រួច​កិន​ស្ត្រីរងគ្រោះ​ចំពាក់​កណ្ដាល​ខ្លួន​បែក​ពោះ​ដាច់​ពោះ​​វៀន​ជា​កង់​ៗ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ។ ​បន្ទាប់​មក​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ស្តា​រិច​មួយ​​គ្រឿង​ទៀត​ បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ បាន​មកដល់​ ហើយ​មើល​មិន​ទាន់​ក៏ជ្រុល​កិន​​សព​ស្ត្រី​រង​គ្រោះ​បន្ថែម​១​តង់​ទៀត បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​អន្តរា​គម​ន៏​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ រួច​ហើយ​បាន​រាយការណ៍​ជូន​ទៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចុះ​ទៅ​ធ្វើការ​វាស់វែង​ និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ ព្រមទាំង​កង់​​របស់​ស្ត្រី​​រង​គ្រោះ​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​របស់ស្ត្រី​រង​គ្រោះផងដែរ​​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ