ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថៃ​៨​គូ​ទោះ​គ្រួសារ​មិន​ពេញចិត្ត​នៅ​តែ​ជំនះ​ជាមួយ​គ្នា

4 ឆ្នាំ មុន

ថៃ​៖ គូស្នេហ៍​តារា​៨​គូ​របស់​ថៃ​ដែល​បាន​ជួប​ឧបសគ្គ​លំបាក​បំផុត​សម្រាប់​ជីវិត​គូ​របស់​ពួក​គេ​នោះ​គឺ ការ​ដែល​មានការ​មិន​ពេញចិត្ត​ពី​ខាង​គ្រួសារ ។ ស្នេហា​ក៏​មិន​ប្រាកដ​ថា ជា​ការ​ស្រឡាញ់​ពេញចិត្ត​តែ​សម្រាប់​មនុស្ស​ពីរ​នាក់​នោះ​ដែរ ព្រោះ​វា​ក៏​អាច​ពាក់ព័ន្ធ​នឹង​មិត្តភក្តិ ញាតិ​មិត្ត និង​មនុស្ស​នៅ​ក្នុង​គ្រួសារ​ទៀត​ដែរ ដែល​វា​ជា​រឿង​ធ្វើ​ឱ្យ​មានការ​ពិបាកចិត្ត​ខ្លាំង​ជាក់ស្ដែង​ដូច​តារា​ថៃ​៨​គូ​ខាងក្រោម​នេះ…

ថៃ​៖ គូស្នេហ៍​តារា​៨​គូ​របស់​ថៃ​ដែល​បាន​ជួប​ឧបសគ្គ​លំបាក​បំផុត​សម្រាប់​ជីវិត​គូ​របស់​ពួក​គេ​នោះ​គឺ ការ​ដែល​មានការ​មិន​ពេញចិត្ត​ពី​ខាង​គ្រួសារ ។ ស្នេហា​ក៏​មិន​ប្រាកដ​ថា ជា​ការ​ស្រឡាញ់​ពេញចិត្ត​តែ​សម្រាប់​មនុស្ស​ពីរ​នាក់​នោះ​ដែរ ព្រោះ​វា​ក៏​អាច​ពាក់ព័ន្ធ​នឹង​មិត្តភក្តិ ញាតិ​មិត្ត និង​មនុស្ស​នៅ​ក្នុង​គ្រួសារ​ទៀត​ដែរ ដែល​វា​ជា​រឿង​ធ្វើ​ឱ្យ​មានការ​ពិបាកចិត្ត​ខ្លាំង​ជាក់ស្ដែង​ដូច​តារា​ថៃ​៨​គូ​ខាងក្រោម​នេះ ៖

8/. Sarunrat Visutthithada និង Matthew Deane

គូស្នេហ៍​តារាចម្រៀង​រវាង​នាង លី​ឌា និង​លោក មែ​ទធិ​វ មុន​នឹង​មានគ្រួសារ​ដែល​កក់ក្ដៅ​រាល់​ថ្ងៃនេះ ទាំង​ពីរ​នាក​ត្រូវ​ពិសោធ​នូវ​ក្ដី​ស្នេហ៍​ពិត​ដែល​មាន​ឱ្យ​គ្នា ឱ្យ​គ្រួសារ​បានឃើញ​។ ដោយ​ពី​មុន​ខាង​ប្រុស​ធ្លាប់​មាន​ព័ត៌មាន​ថា​ជា​ព្រាននារី ឬ​ជា​ប្រុស​ស្រឡាញ់​ប្រុស​ជាដើម ទើប​ធ្វើ​ឱ្យ​គ្រួសារ​ខាង​ស្រី​មិនសូវ​ពេញចិត្ត​ប៉ុន្មាន​ឡើយ​។

7/. Dome Pakorn និង Metal

មានកូន​ស្រី​ស្អាត​ដូច​នាង Metal ធ្វើ​ឱ្យ​ឪពុក​នាង​មានការ​ហួងហែង​ជា​រឿង​ធម្មតា​។ មុន​នឹង​កំលោះ Dome តារាចម្រៀង​មក​ដល់​ដំណាក់កាល​នេះ​បាន ខាង​ឪពុក​ខាង​ស្រី​ក៏​មិនសូវ​ពេញចិត្ត​នឹង​លោក​ដែរ ទើង​ធ្វើ​ឱ្យ​ខាង​ប្រុស​ត្រូវ​ប្រើ​ពេលវេលា​ដើម្បី​ពិសោធ​ក្ដី​ស្នេហ៍​ពួក​គេ ព្រោះ​កន្លង​មក​ខាង​ប្រុស​ក៏​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន តែ​ចុង​ក្រោយ​ស្នេហ៍​ពិត​និង​អំពើ​ល្អ​ក៏​ឈ្នះ​អ្វី​ៗ​គ្រប់យ៉ាង​។

6/. Worrawech Danuwong និង Ungsumalynn Sirapatsakmetha

សម្រាប់​រូប​លោក Worrawech ជា​តារា​សម្ដែង​និង​ជា​អ្នកដឹកនាំ ធ្លាប់​ត្រូវ​បាន​គ្រួសារ​ខាង​ស្រី មិន​ពេញ​មក​ដែរ ព្រោះ​ដោយសារ​ពេល​មុន​លោក​ធ្លាប់​មាន​ព័ត៌មាន​ជាមួយ​មនុស្ស​ស្រី​ជា​ច្រើន តែ​រូប​លោក​បាន​ពិសោធ​ឱ្យ​ខាង​គ្រួសារ​ខាង​ស្រី​ឃើញ​ថា​លោក​ស្រឡាញ់ Ungsumalynn ពិតមែន​។

5/. Pornchita na Songkhla និង Baromwut Hiranyatsathiti

មនុស្ស​ជា​ច្រើន​បាន​គិត​ថា​គូស្នេហ៍​មួយគូ​នេះ​មិន​អាច​ទៅ​រួច​ផង​ដែរ ព្រោះ​ខាង​ស្រី នាង Pornchita ជាតា​រា​ជួរ​មុខ​នោះ​។ គ្រួសារ​ខាង​ស្រី​ក៏​មិនសូវ​ពេញចិត្ត​នឹង​លោក Baromwut ដែរ ដែល​ភាព​ជា​ព្រាននារី​របស់​លោក​ក៏​ជា​បញ្ហា​មួយ​ដែរ តែ​ពួក​គេ​ក៏​អាច​ឆ្លងកាត់​មក​បាន ហើយ​បច្ចុប្បន្ន​ពួក​គេ​មានកូន ២ នាក់​ផង​ដែរ​។

4/. Suvanant Kongying និង Danuporn Punnakanta

កាលពីមុន​អ្នក​ម្ដាយ​របស់​ខាង​ប្រុស Danuporn មិន​ចូល​ចិត្ត​នាង Suvanant ឡើយ ព្រោះ​ធ្វើខ្លួន​ជា​មនុស្ស​ល្បី អំនួត និង​មិន​គោរព​ចាស់ទុំ រហូត​ដល់​ពេក​មុន​រៀប​ការ ខាង​ស្រី​បាន​ចូល​ទៅ​ក្រាប​សុំ​ទោស​នូវ​រឿង​ដែល​ធ្វើ​ខុស ហើយ​ម្ដាយ​ខាង​ប្រុស​ក៏​ធ្លាប់​ដាស់តឿន​ដែរ និង​មិន​ព្រម​ចូលរួម​ពិធី​មង្គល​ទៀត​ផង​។

3/. Warattha Imraporn និង Rit Kachai

ពួក​គេ​ទាំង​ពីរ​បាន​ទាក់ទង​គ្នា​បាន​មួយ​រយៈ​ហើយ ដែល​ក្ដី​ស្នេហ៍​របស់​ពួក​គេ​មើលទៅ​ល្អូក​ល្អឺ​ន​ណាស់ រហូត​ខាង​ប្រុស​គឺ​លោក Rit Kachai បាន​លុតជង្គង់​សុំ​រៀប​ការ​ទៀត​ផង​។ តែ​មង្គលការ​អ្នក​ទាំង​ពីរ​អាច​នឹង​មិន​ទាន់​បាន​ទេ ព្រោះ​មាន​ព័ត៌មាន​ថា​ម្ដាយ​ខាង​ប្រុស​មិនសូវ​ពេញចិត្ត​នឹង​នាង Warattha ប៉ុន្មាន​ឡើយ ដល់​ថ្នាក់​មាន​ពាក្យ​សម្ដី​ថាបើ​មិន​បែក​គ្នា គឺ​អាច​នឹង​កាត់​ចេញពី​កេរ​មរតក​ទៀត​ផង​។

2/. Panthorthong Boonthong និង Nut

សម្រាប់​តារា​សម្ដែង​ស្រី​នាង Panthorthong ដែល​ពេល​ជួប​គ្នា​ដំបូង​ជាមួយនឹង​លោក Nut មេបញ្ជាការ​ទ័ពអាកាស នោះ គឺ​គ្រួសារ​ខាង​ស្រី​បាន​បើកភ្លើង​ខៀវ​ឱ្យ តែ​ក្រោយមក​មិនយូរ​ប៉ុន្មាន ម្ដាយ​របស់​ខាង​ស្រី​មិន​យល់ព្រម​ទទួល​ដោយ​កូនស្រី​ខ្លួន​បាន​មាន​ផ្ទៃពោះ និង​មិន​ត្រឡប់​មក​ផ្ទះ ៨ ខែ ហើយ​គិត​ថា​អ្វី​ៗ​នឹង​ល្អ​ឡើង​វិញ​។ តែ​ចុង​ក្រោយ ទាំង​សងខាង​នៅ​តែ​មិន​យលចិត្ត​គ្នា ធ្វើ​ឱ្យ​ឪពុក​របស់​ខាង​ស្រី​ចាញ​មក​កាត់​ផ្ដាច់ទំនាក់ទំនង​នឹង​នាង រួច​ព្រមឱ្យ​កូនស្រី​ដូរ​ឈ្មោះ​និង​នាមត្រកូល​ទៀត​ផង​។

1/. Songkran និង Peranee Kongthai

សម្រាប់​តារា​សម្ដែង​ស្រី Peranee និង​កំលោះ​ពោះម៉ាយ​លោក Songkran អ្នកជំនួញ​ល្បីឈ្មោះ ដែល​គ្រួសារ​ខាង​ប្រុស​មិនជា​ពេញចិត្ត​នឹង​ខាង​ស្រី​នោះ​ទេ រហូត​ដល់​ឈប់​តាមដាន​អ៊ិ​ន​ស្តា​ក្រាម​ផ្ទាល់ខ្លួន​រវាង​គ្នា​ទៀត​ផង​៕

ប្រភព ៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ