ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តាំងពិព័រណ៍​ម្ហូបអាហារ​កូរ៉េ SME EXPO ដ៏​ធំ​អស្ចារ្យ​ប្រចាំ 2019 នឹង​បង្ហាញខ្លួន​ជា​លើក​ទី 2 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ខាង​មុខ​នេះ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ SME Expo គឺជា​ការ​តាំងពិព័រណ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ​ដោយ​មានការ​ចូលរួម​ពី​សហគ្រាស​ធន​តូច និង​មធ្យម​ជា​ច្រើន​ដែល​នឹង​បង្ហាញខ្លួន​ម្តងទៀត​សម្រាប់​រដូវ​កាល​ទី 2 នៅ​ក្នុង​ឆ្នាំ 2019 នេះ​ដោយ​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប…

រាជធានី​ភ្នំពេញ ៖ SME Expo គឺជា​ការ​តាំងពិព័រណ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ​ដោយ​មានការ​ចូលរួម​ពី​សហគ្រាស​ធន​តូច និង​មធ្យម​ជា​ច្រើន​ដែល​នឹង​បង្ហាញខ្លួន​ម្តងទៀត​សម្រាប់​រដូវ​កាល​ទី 2 នៅ​ក្នុង​ឆ្នាំ 2019 នេះ​ដោយ​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ជាន់​ទី 03 នៅ​ថ្ងៃ​ទី 20-21 ខែកក្កដា ដោយ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទស្សនា​ប្រមាណ​ជា 4, 000 នាក់ និង​ដៃគូ​សហការ​តាំងពិព័រណ៍​រាប់រយ​នាក់​ផង​ដែរ​។

គួរ​រំឭក​ផង​ដែរ​ថា​កសិឧស្សាហ៍កម្ម​-​ជលផល និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ​នេះ​ផង​ដែរ​។

អ្វី​ដែល​កាន់តែ​ពិសេស​ក៏​មានការ​តាំង​បង្ហាញ​ផលិតផល​ដែល​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​ដែល​កំពុង​តែ​មាន​វត្តមាន​ក្នុង​ទីផ្សារ​ដូច​ជា​៖ Gingseng, Soymilk, Collagen and Chocostick អម​ដោយ​ការ​ដាក់​សម្ពោធ​ផ្លូវការ​នូវ​ផលិតផល Miracle K-foods ថ្មី​ផង​ដែរ​ក្នុង​នោះ​រួម​មាន​៖ Yuza, Sweet Potato Caramel, Baby snacks, Omija និង​ភេសជ្ជៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

បើ​យោង​តាម លោកស្រី Chae Eun Kim ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ aT (Korea Agro-Fisheries&Food Trade Corporation) ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​លោកស្រី​ពិតជា​មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ខ្លាំង​ណាស់ ​។

លោកស្រី​ក៏​បាន​បន្ថែម​ទៀត​ថា «​អាហារ​កូរ៉េ​គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព ហើយ​យើង​ទាំងអស់​គ្នា​ពិតជា​ចង់​ណែនាំ​អាហារ​ដែល​ល្អ​បំផុត​ទាំងនោះ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​តែ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ទាំង​វិស័យ​ឧស្សាហ៍កម្ម​ចំណីអាហារ និង​ភេសជ្ជៈ​។ ដូច្នេះ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួល​បាន​នូវ​សុខភាព​ល្អ និង​អាច​សាកល្បង​នូវ​អ្វី​ដែល​ថ្មី​ប្លែក​» ។

ក្រៅពី​កម្មវិធី​សាក​ភ្លក់​នូវ​ផលិតផល​ដែល​ល្បី និង​មានគុណ​ភាពល្អ​រួច​ហើយ aT ក៏​នឹង​ធ្វើការ​ផ្តល់​ជូន​ឱកាស​ថតរូប​ស្អាត​ៗ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៅ​ឯ​ស្តង់​ដោយ​ផ្ទាល់​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​ភ្ញាក់ផ្អើល​នេះ​ក៏​មាន​សំណួរចម្លើយ​សប្បាយ​ៗ​ជា​ច្រើន​ជាមួយនឹង​ឱកាស​ឈ្នះ​នូវ​រង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍​យ៉ាងច្រើន​សម្បូរ​បែប​។

សូម​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង 10 ព្រឹក រហូត​ដល់​ម៉ោង 08 យប់​! ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំងអស់​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ និង​កុំឱ្យ​រំលង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឱ្យ​សោះ ! ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ