រាជធានីភ្នំពេញ ៖ ដើមតាសេកមួយដើមបានបាក់មែកកាត់ទទឹងផ្លូវ បណ្តាលឱ្យសង្កត់លើខ្សែភ្លើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៥៨ នៅចំណុចជាប់នឹងរបងសាលាវត្តកោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែគេឃើញដើមតាសេកមួយដើមដែលមានមែកពុកផុយបានបាក់កាត់ទទឹងផ្លូវ បណ្តាលឱ្យសង្កត់លើខ្សែភ្លើង តែមិនបានដាច់ខ្សែភ្លើងនោះទេ ហើយក៏មិនបង្កឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះដែរ ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងរាំងរួមនឹងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះមកអន្តរាគមន៍ ដោយកាត់អូសមែកឈើចូលខាង ដើម្បីកុំអោយមានការកកស្ទះដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវសាធារណៈ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ