ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ឡើង​ក្រឡាប់​ផ្កា.ប់​ផ្ងារជើង​…​រថយន្ត​ចុះ​ពីលើ​ភ្នំ​ធ្លាក់​ពីលើ​ផ្លូវជាតិ​ចុះ​មនុស្ស​វិញ?

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម មនុស្ស​៣​នាក់​រង​របួសធ្ងន់ ខណៈ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ចុះ​ពីលើ​កំពូលភ្នំ​ដងរ៉ែក រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ទៅ​ខាងស្តាំ​ដៃ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ចង្កេះភ្នំ…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម មនុស្ស​៣​នាក់​រង​របួសធ្ងន់ ខណៈ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ចុះ​ពីលើ​កំពូលភ្នំ​ដងរ៉ែក រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ទៅ​ខាងស្តាំ​ដៃ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ចង្កេះភ្នំ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

សេចក្តីរាយការណ៍​ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មាន​១-​ឈ្មោះ​ឈួ​ន អូរ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ត្រៃ​ណូ ពណ៌​លឿង ពាក់​ស្លាក​លេខ​៥A-០៨.២៩ រង​របួសធ្ងន់ ២-​ឈ្មោះ កែង ផ្លូវ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ លិញ ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួសធ្ងន់​ជា​អ្នក​រួម​ដំណើរ ត្រូវ​បាន​នាំ​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងភូមិ​សា​វាំង ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​មួយ​គ្រឿង​នេះ​បាន​បើកបរ​ចេញពី​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ លុះ​បើកបរ​មក​ដល់​ចង្កេះភ្នំ​ដងរ៉ែក​រថយន្ត​បាន​ដាច់​ហ្វាំ​ង​ជាន់​មិន​ជាប់​ក៏​បោល​ចុះ​យ៉ាង​លឿន ហើយ​បាន​រ៉េ​ចង្កូត​ទៅ​បុក​រនាំង​ផ្លូវ​ផ្លោង​ទៅ​ម្ខាង​រនាំង​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ ចំណែក​រថយន្ត​ខូចខាត​ទាំងស្រុង ។

គួ​រំលឹក​ថា ផ្លូវជាតិ​លេខ​៦៧B ត្រង់​ចំណុច​ចង្កេះភ្នំ​ដងរ៉ែក ដែល​មាន​រូបចម្លាក់​យោធា​ស្ពាយ​កាំភ្លើង និង​រូប​នារី​ទូល​ជម្រោង​នេះ ជាទី​តាំង​ចំណុច​គ្រោះថ្នាក់​ជា​ញឹកញាប់​ផង​ដែរ​កន្លង​មកនេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ