ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯករៀបនឹង​ឡើង​សម្តែងទៅ​ហើយ បែរ​ជា​ចុះពីលើឆាក​ផ្អើលឆោឡោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរសជា​តួឯក​ល្ខោនបាសាក់​ម្នាក់​ពេល​កំពុង​តែ​ផាត់មុខ លាបម្សៅ ដើម្បីរៀបចំឡើង​សម្តែង តែបែរជា​ខកខានទៅវិញ​ ដោយសារ​​មាន​​ជនសង្ស័យ​លួច​ម៉ូតូ​​​មួយគ្រឿង​យកទៅបាត់​ ធ្វើ​ឱ្យជនរងគ្រោះដើររកម៉ូតូ​ទាំង​គ្រងសម្លៀកបំពាក់​ជាតួល្ខោនបាសាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​៨​យប់​ថ្ងៃ​ទី១៨…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរសជា​តួឯក​ល្ខោនបាសាក់​ម្នាក់​ពេល​កំពុង​តែ​ផាត់មុខ លាបម្សៅ ដើម្បីរៀបចំឡើង​សម្តែង តែបែរជា​ខកខានទៅវិញ​ ដោយសារ​​មាន​​ជនសង្ស័យ​លួច​ម៉ូតូ​​​មួយគ្រឿង​យកទៅបាត់​ ធ្វើ​ឱ្យជនរងគ្រោះដើររកម៉ូតូ​ទាំង​គ្រងសម្លៀកបំពាក់​ជាតួល្ខោនបាសាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​៨​យប់​ថ្ងៃ​ទី១៨ ​ខែកក្កដា​ ឆ្នាំ​២០១៩​ នៅម្តុំឆាកល្ខោនមួយកន្លែង​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ជា​ម្ចាស់ម៉ូតូ​ខាងលើ​​ឈ្មោះ ជី​ម សុធា​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាសិល្បករ​ល្ខោន​​បាសាក់​ មាន​ស្រុក​កំណើត​នៅ ភូមិ​ស្វាយ​អាត់​លើ ឃុំព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែក​ម៉ូតូ​មួយគ្រឿង​ដែលត្រូវ​ជនសង្ស័យ​លួចយកទៅបាត់នោះ​​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ១CZ-៨៨៥៧ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ជាម្ចាស់ម៉ូតូ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​​សម្តែង​ ល្ខោនបាសាក់​នៅ​ភូមិ​ឃុំកើតហេតុខាងលើ​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ ​ដែល​ការ​​សម្តែង​ល្ខោនបាសាក់​​នេះ​មិនមែន​មានកម្ម​វិធី​បុណ្យ​អ្វី​នោះ​ទេ គឺ​​សម្តែង​ដើម្បី​រៃ​អង្គាស​ថវិកា​ និង​ប្រាក់​ឧបត្ថម្ភ​យក​ទៅ​ផ្គត់ផ្គង់​ដល់​ក្រុម​ល្ខោន​ដែល​ខ្វះខាត ។ ចំណែក​រឿង​ដែលត្រូវ​​សម្តែង​​នៅ​យប់​កើតហេតុ​ខាងលើ គឺ​មានចំណងជើង​ថា ​«រឿង​សូ​រិ​យា​អស្ដង្គត» ហើយ​ជន​រង​គ្រោះសម្តែង​ជា​តួឯក​ទៀត​ផង ។

តាម​ប្រភពដដែលបានបន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ឆាកល្ខោន ហើយ​កំពុងតែ​ផាត់មុខ លាបម្សៅ ដើម្បី​​សម្តែង​​ជូនបងប្អូនប្រិយមិត្ត​ទស្សនា លុះ​ផាត់មុខ ​​លាប​ម្សៅ​រួច​ហើយ បំរុង​នឹង​ឡើងសម្តែង​ ក៏​ស្រាប់តែ​មិនឃើញ​ម៉ូតូ​របស់​ខ្លួន​ដែល​ទុក​នៅ​មុខ​ឆាកល្ខោន​ ​ក៏​បង្ក​ឱ្យមានការ​ផ្អើលឆោឡោ និង​ផ្អាក​ការ​​សម្តែង​​ភ្លាម​ៗ​​តែម្តង​ ដោយជនរងគ្រោះ​ដើរ​រកម៉ូតូ​​ទាំង​គ្រងសម្លៀកបំពាក់ជា​តួឯក​ល្ខោនបាសាក់​ផង​ដែរ​។

បន្ទាប់​ពី​ដើររកម៉ូតូ​​គ្រប់ទី​កន្លែងអស់​ហើយ តែមិនឃើញ ទើប​ជនរងគ្រោះ​រត់​ទៅ​​ប្តឹងទាំងគ្រងសម្លៀកបំពាក់​ជាតួល្ខោនបាសាក់ ដើម្បី​អោយ​​សមត្ថកិច្ច​​ជួយ​​អន្តរាគមន៍ស្រាវជ្រាវ ​និង​រក​ម៉ូតូ​ដែលត្រូវជនសង្ស័យយកទៅបាត់​​នោះ​​ផង​ដែរ ព្រោះ​ជន​រង​គ្រោះ​កំពុង​​ជួប​បញ្ហា​ខ្វះខាត​ថវិកាផងនោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ