ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ល្អ​ក៏​ជា​សម្រស់​នៃ​ជីវិត

4 ឆ្នាំ មុន

ទ្រឹស្តី​របស់​អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ…

ទ្រឹស្តី​របស់​អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ត្រជំ​- អ្នក​ប្រកបដោយ​សេចក្តីសុខ​ក្សេមក្សាន្ត អ្នក​ត្រជាក់ត្រជំ ។ ជា​ឈ្មោះ​កូនប្រុស​ពិតជា​ប្រសើរ ជីវិតសុខសាន្ត ។

ត្រកូល​- បុគ្គល​ដែល​និយម​លើក​ពូជពង្សវង្សត្រកូល​ជា​ធំ ។

ត្រចង់​- អ្នកមាន​បញ្ញា​ក្លៀវក្លា ប្រាជ្ញា​ឈ្លាសវៃ អាច​សម្រេច​កិច្ចការ​សព្វបែបយ៉ាង ។

ត្រដែត​- អ្នក​ដែល​ខ្ពង់ខ្ពស់ ជា​មនុស្ស​មានភ័ព្វ​សំណាង​លើស​អ្នកផង​ទាំងពួង ។

ត្រសែត​- ជន​ដែល​ខ្ពង់ខ្ពស់ ហើយ​កាន់តែ​ខ្ពង់ខ្ពស់​ឡើង ។

ត្រីនេត្រ​- មនុស្ស​មាន​ភ្នែក​បី​ប្រភេទ​គឺ ភ្នែក​ធម្មតា​, ភ្នែក​គឺ​បញ្ញា​,​ភ្នែក​ចាក់​លុះ​ក្នុង​ផ្លូវធម៌​យល់​ច្បាស់​នូវ​ជីវិត​សត្វលោក ។

តម្រា​- អ្នក​ដែល​ត្រួសត្រាយ​ផ្លូវ​ដើម្បី​បានជា​គំរូ​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​ប្រព្រឹត្ត​តាម​គន្លង​ល្អ ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ