ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់ ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បុគ្គលិក​ទាំងអស់​ចូល​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន វី​តា​ល់ បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​ខ្លួន​ដោយ​បុគ្គលិក​ទាំងអស់​មាន​ចំនួន​ជាង ៨០០ នាក់​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដែល​ប្រមូល​បាន​ថវិកា​សរុប ៨៦,១៨០,០០០ រៀល ជូន​ដល់​មូលនិធិ…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន វី​តា​ល់ បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​ខ្លួន​ដោយ​បុគ្គលិក​ទាំងអស់​មាន​ចំនួន​ជាង ៨០០ នាក់​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដែល​ប្រមូល​បាន​ថវិកា​សរុប ៨៦,១៨០,០០០ រៀល ជូន​ដល់​មូលនិធិ ។ កម្មវិធី​ចុះ​ឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធ​បុប្ផា​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ កក្កដា ឆ្នាំ​២០១៩ នៅ​បរិវេណ​រោងចក្រ​ផលិត​ទឹក​ពិសា វី​តា​ល់ ដោយ​មានការ​ចូលរួម​ជា​កិត្ត​យស​ដោយ​លោក​ជំទាវ ងួ​ន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ជា​ប្រធាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ព​និង​លោក​ជំទាវ​អគ្គ​នាយិការ​ក្រុមហ៊ុន វី​តា​ល់ ព្រមទាំង​បុគ្គលិក​វី​តា​ល់ ជា​ច្រើន​នាក់​ផង​ដែរ ។

លោក​ជំទាវ ងួ​ន សុខា នាយិការ​ប្រ​ត្តិ​បត្ត​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន វី​តា​ល់ ជា​ពិសេស​ថ្នាក់ដឹកនាំ​ដែល​មាន​លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី​ជា​ប្រមុខ ដែល​តែងតែ​គាំទ្រ​យ៉ាង​សកម្ម​នូវ​សកម្មភាព​មនុស្សធម៌ ជាក់ស្តែង​ដូច​កម្មវិធី​លើក​នេះ វី​តា​ល់ បាន​ក្លាយជា​ក្រុមហ៊ុន​គំរូ​ក្នុង​ការ​ដឹកនាំ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​សរុប​ជាង ៨០០ នាក់ ចុះ​ឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​ប​ម្រូ​ល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក វី​តា​ល់ ជា​ពិសេស​ថា្ន​ក់​ដឹកនាំ​ក្រុមហ៊ុន ដែល​បាន​ចូលរួម​វិភាគទាន​ជា​សមាជិក​គាំទ្រ​ច្រើន​ជាង​មួយ​ឆ្នាំ ដែល​ខ្លះ​មាន​ចំនួន ៥ ឆ្នាំ ឬ ១១ ឆ្នាំ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ថវិកា​នៃ​ការ​ប្រមូល​បាន​មាន​ចំនួន​ច្រើន​ជាង​ការ​រំពឹង​ទុក ។

លោក​ជំទាវ បាន​បន្ថែម​ថា កម្មវិធី​ចុះ​ឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធ​បុប្ផា នៃ​បុគ្គលិក វី​តា​ល់ ជាង ៨០០ នាក់​នេះ គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​សហការ​រវាង វី​តា​ល់ និង​មូលនិធិ​គន្ធ​បុប្ផា​ប៉ុណ្ណោះ ។ វី​តា​ល់ មានការ​តាំងចិត្ត​ក្នុង​ការ​ចូលរួម​បង្កើត​ជា​គម្រោង​សហ​ការណ៍​ជា​ច្រើន​បន្ថែម​ទៀត​ដើម្បី​បរិច្ចាគ និង​ផ្សព្វផ្សាយ ពី​គោលការណ៍​នៃ​មូលនិធិ​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ប្រទេស​កម្ពុជា ។

ក្រុមហ៊ុន វី​តា​ល់ សង្ឃឹមថានឹង​មាន​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត​អនុវត្ត​តាម វី​តា​ល់ ដោយ​ណែនាំ​បុគ្គលិក​ឲ្យ​ចូល​ជា​សមាជិក​គាំទ្រ​ទៅ​មូលនិធិ គន្ធ​បុប្ផា​កម្ពុជា ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ប្រជា​ពល​ដ្ឋ​កម្ពុជា​ទូទៅ​ក៏​អាច​ចូលរួម​ចុះ​ឈ្មោះ​ជា​សមាជិក​គាំទ្រ​ច្រើន​ជាង ១ ឆ្នាំ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន អាច ១៥ ឆ្នាំ ឬ ១០០ ឆ្នាំ ។

លោក​អ្នក​អាច​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​គាំទ្រ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដោយ​ទាក់ទង​ផ្ទាល់​ទៅ​មូលនិធិ​គន្ធ​បុ​ប្ឆា​កម្ពុជា ដែល​មា​នទី​តាំងនៅ​ក្រសួង​សេដ្ឋកិច្ច ឬ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ 061701111 ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ