ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! ឪពុក​បាន​ត្រឹមតែ​យំសោក​រៀបរាប់ និង​បួងសួង​សុំ​ឲ្យ​ឃើញ​សព​កូន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ឪពុក​មានការ​រន្ធត់​ចិត្តជា​ខ្លាំង និង​យំ​រៀបរាប់​ពី​អំពើ​ល្អ​របស់​កូន និង​បួងសួង​ដល់​អា​រុក្ខ​អារក្សអ្នកតា​ម្ចាស់​ទឹកដី​អោយ​ជួយ​រក​សព​អោយ​ឃើញ ខណៈ​ពេល​ដែល​កូនប្រុស​សំណ​ប់ ដែល​ជា​កម្មករ​ទូកដរ​បាន​លង់ទឹក​លិច​បាត់​នៅ​ក្នុង​ទន្លេ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ឪពុក​មានការ​រន្ធត់​ចិត្តជា​ខ្លាំង និង​យំ​រៀបរាប់​ពី​អំពើ​ល្អ​របស់​កូន និង​បួងសួង​ដល់​អា​រុក្ខ​អារក្សអ្នកតា​ម្ចាស់​ទឹកដី​អោយ​ជួយ​រក​សព​អោយ​ឃើញ ខណៈ​ពេល​ដែល​កូនប្រុស​សំណ​ប់ ដែល​ជា​កម្មករ​ទូកដរ​បាន​លង់ទឹក​លិច​បាត់​នៅ​ក្នុង​ទន្លេ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ នៅ​ចំណុច​កំពង់ចម្លង​ព្រែក​លៀប កោះដាច់ កោះ​ឧ​ញ៉ា​តី ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​បាន​លង់ទឹក​ស្លាប់​នោះ​ឈ្មោះ ហឿ​ន វង្ស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​កំពង់ដ កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ លោក មៀ​ច សេរី នាយ​ប៉ុស្តិ៍​នគរបាល​ព្រែក​លៀប​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​យុវជន​រង​គ្រោះ និង​មិត្តភក្តិ​ដែល​ជា​កម្មករ​កំពង់ដ​ទាំងអស់​៣​នាក់​ទៀត​បាន​ចុះ​ងូតទឹក​លេង​នៅ​ក្បែរ​ទូកដ ។ នៅ​ពេល​កំពុង​ហែល​ទឹក​លេង​មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ​ស្រាប់តែ​លង់ទឹក​ស្រែកហៅ​អោយ​គេ​ជួយ ហើយ​កម្មករ​ដូច​គ្នា​បោះ​ពោង​តែ​កម្មករ​រូប​នោះ​បាន​លិច​បាត់ ។

តាម​កម្មករ​ឈ្មោះ រ៉ា វ​ណ្ណា អាយុ​១៧​ឆ្នាំ បានអោយ​ដឹង​ថា ខណៈ​ពេល​កំពុង​លេង​ទឹក​ខ្លួន​ក៏​បាន​ហែល​ទៅ​ក្រោយ​កាណូត​តោង​ឡើង ហើយ​ជន​រង​គ្រោះ​បាន​ហែល​មក​កណ្តាល​ទូក​កាណូត​ជិត​ដល់​បាន​លង់ទឹក​ស្រែក​អោយ​ជួយ តែ​មិន​ទាន់​បាន​ទៅ​ជួយ​ផង​ក៏​លិច​បាត់ ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​លង់ទឹក​លិច​បាត់​បុរស​ជា​ឪពុក​បាន​មក​ដល់ ហើយ យំ​រៀបរាប់​គួរ​អោយ​សង្វេគ ។

រូបកាលនៅរស់

តាម​បុរស​ជា​ឪពុក​បានអោយ​ដឹង​ថា កាត់​មានកូន​ប្រុស​ស្រី​៧​នាក់ ហើយ​កូនប្រុស​ដែល​ស្លាប់​ជា​កូន​ទី​៦ ដែល​ជា​មនុស្ស​ដឹង​ខុស​ត្រូវ​មក​ពី​បួស​រៀន​ក៏​បាន​មក​ធ្វើការ​រកស៊ី​ចិញ្ចឹម​គ្រួសារ ទិញ​ម៉ូតូ​អោយ​គាត់​ជិះ និង​ទិញ​ទូរស័ព្ទ​អោយ​ប្រើ ។ បុរស​ជា​ឪពុក​បាន​យំ​រៀបរាប់​ព្រមទាំង​បួងសួង​ព្រះ​អង្គ​ដែល​មាន​ព្រះ​បារមី និង​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​អោយ​ជួយ​រកស​ពកូន​អោយ​ឃើញ ។ បន្ទាប់​ពី​បួងសួង​ក្រុម​គ្រួសារ​ក៏​ដូច​ជា ម្ចាស់​ទូក​ក៏​បាន​នាំ​គ្នា​ជួល​ជនជាតិ​អ៊ី​ស្លា​ម​ជួយ​រាវ និង​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ទៅ​តាម​ការ​បួស​សួង​ពិតមែន ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ