ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ប៉ងផ្តាច់ជីវិតខ្លួនឯងសាជាថ្មី​ទៀត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់​ដែល​ជា​កម្មករ​សំណង់​បាន​ផឹកថ្នាំ​ពុល​ ប៉ុនប៉ង​បញ្ចប់ជីវិត​ខ្លួនឯង​ជា​ថ្មី​ទៀត នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា តែ​មិន​ទាន់​ស្លាប់​បាន​សម្រេច​ទេ ​ដោយសារ​សាច់ញាតិ​និង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បឋម​របស់​មន្ត្រី​មូលដ្ឋាន​។​ ​សេចក្ដី​រាយ​ការ​ណ៍ដដែល​​ថា…

ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់​ដែល​ជា​កម្មករ​សំណង់​បាន​ផឹកថ្នាំ​ពុល​ ប៉ុនប៉ង​បញ្ចប់ជីវិត​ខ្លួនឯង​ជា​ថ្មី​ទៀត នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា តែ​មិន​ទាន់​ស្លាប់​បាន​សម្រេច​ទេ ​ដោយសារ​សាច់ញាតិ​និង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បឋម​របស់​មន្ត្រី​មូលដ្ឋាន​។​

​សេចក្ដី​រាយ​ការ​ណ៍ដដែល​​ថា យុវជន​ដែល​ផឹកថ្នាំ​ពុល​ប៉ង​សម្លាប់​ខ្លួន​នោះ​ឈ្មោះ សុខ ខេ អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដែល​មានមុខរ​បរជា​កម្មករ​សំណង់​ ។ ប្រភព​បាន​បន្ត​ថា បើ​តាម​ប្រវត្តិ​នៃ​ការ​ប៉ង​ធ្វើ​អត្តឃាត​របស់​យុវជន​រូប​នេះ​កន្លង​មក ដែល​ក្រុម​គ្រួ​សារបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច គឺ​យុវជន​រូប​នេះ ​ធ្លាប់រ​ត់ទៅ​ចង​.​ក​និង​ផឹកថ្នាំ​ពុល តែ​មិន​បាន​សម្រេច​ទេ​ ដោយសារ​បង​ប្អូន​ដឹង​ហើយ​ជួយ​អន្តរា​គម​ន៍​ទាន់​ពេលវេលា​។​

​ដោយឡែក​ លើក​ចុង​ក្រោយ យុវជន​ដែល​ស្លាប់​រូ​វ​នេះ​បាន​ផឹកថ្នាំ​ពុល (​អង់​ឌ្រី​ន​) ដើម្បី​បញ្ចប់​សង្ខា​ជា​ថ្មី​ម្ដងទៀត ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ឃើញ​ទាន់​ទៀត​ដែរ និង​បាន​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​ជួយ​អន្តរា​គម​ន៏​ទាន់​ពេល​។

ជុំវិញ​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​មិន​បាន​សម្រេច​ច្រើន​លើក​ច្រើន​សារ​របស់​កម្មករ​សំណង់​រូប​នេះ ក្រុម​គ្រួសារ​ហាក់​មិន​ទាន់​បង្ហាញ​អំពី​មូលហេតុ​ជាក់លាក់​ដែល​ជន​នេះ​ចង់​ស្លាប់​នោះ​ទេ​។ ប៉ុន្តែ​បាន​អះអាង​យ៉ាង​ខ្លី​ថា ជន​រង​គ្រោះ​មាន​សតិ​មិន​ប្រក្រតី​។​

​ទោះ​យ៉ាងណា បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា ក្រោយ​ពី​ឃើញ​យុវជន​នេះ ​ផឹកថ្នាំ​ពុល​ប្រកាច់ប្រកិន ក្រុម​គ្រួសារ និង​សមត្ថកិច្ច​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ភ្លាម​ៗ​តាម​លទ្ធភាព និង​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ពេជ្រ​ចិន្តា ហើយ​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​បន្ត​ទៀត ហើយ​ពេល​នេះ ​ក្រុម​គ្រូពេទ្យ​កំពុង​ប្រឹងប្រែង​សង្គ្រោះ​នៅ​ឡើយ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ