ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​ហើយ​ចិត្ត​បុណ្យ​ទៀត ប៊ែ​ល​ឡា ប្រគេន​កុដិយ៉ាងស្រស់ស្អាត​បែប​ផ្ទះ​ថៃ​ដល់​ព្រះសង្ឃ

4 ឆ្នាំ មុន

ថៃ ៖ ជាតារ​សម្ដែង​មួយ​រូប​ដែល​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ទស្សនិកជន​និង​ហ្វ៊ែ​ន​ៗ​ជា​ច្រើន ហើយ​នាង​ជា​តារា​សម្ដែង​ម្នាក់​ដ៏​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​កម្សាន្ត​សម្រាប់ Bella Ranee ។ នាង​ជា​កូនកាត់​ថៃ​-​អង់គ្លេស ដែល​នាង​បាន​ល្បី​ខ្លាំង​តាម​រយៈ​តួ…

ថៃ ៖ ជាតារ​សម្ដែង​មួយ​រូប​ដែល​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ទស្សនិកជន​និង​ហ្វ៊ែ​ន​ៗ​ជា​ច្រើន ហើយ​នាង​ជា​តារា​សម្ដែង​ម្នាក់​ដ៏​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​កម្សាន្ត​សម្រាប់ Bella Ranee ។ នាង​ជា​កូនកាត់​ថៃ​-​អង់គ្លេស ដែល​នាង​បាន​ល្បី​ខ្លាំង​តាម​រយៈ​តួ នាង​កា​រ៉ា​កេ​ត ក្នុង​រឿង «​បុព្វេសន្និវាស​» និង​តួ រេ​នូ ក្នុង​រឿង «​អន្លង់​កម្ម​» ។

ថ្មី​ៗ​នេះ ប៊េ​ល​ឡា និង​អ្នក​ម្ដាយ ប្រា​នី បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ផ្រៈ​យ៉ា​ស៊ុ​រេ​ន្ទ ហើយ​បាន​ប្រគេន​កុដិ​ដែល​ជា​ផ្ទះ​បែប​ថៃ សម្រាប់​ប្រើ​ក្នុង​កិច្ចការ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ប្រគេន​ភត្តាហារ​ពេល​ព្រឹក​ដល់​ព្រះសង្ឃ​ផង​ដែរ​។

ខាង​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់វត្ត ផ្រៈ​យ៉ា​ស៊ុ​រេ​ន្ទ បាន​បង្ហោះ​ឃ្លី​ប​ថា មង្គល​ជីវិត​ចាប់ផ្ដើម​ក្នុង​ថ្ងៃ​ថ្មី​ដោយ​ការ​សាង​កុសល​ឱ្យ​ខ្លួនឯង កាលពី​ថ្ងៃ​ទី​១៣ កក្កដា វេលា​ម៉ោង​០៧​និង​០៩​នាទី ប៊េ​ល​ឡា និង​អ្នក​ម្ដាយ​ប្រា​នី បាន​ធ្វើ​ពិធី​ប្រគេន​កុដិ​ដែល​ជា​ផ្ទះ​បែប​ថៃ សម្រាប់​ប្រើ​ក្នុង​កិច្ចការ​ព្រះពុទ្ធ​សាសនា ៕

ប្រភព ៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ