ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ផ្ទុះ​កំហឹង​ជាមួយ​នារី​ម្នាក់​ដែល​ប្រើ​ពាក្យ​​«​ខ្ពើម​ណាស់​ហង»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​ខឹងសម្បា​ជាមួយ​នារ​រី​ម្នាក់ ដែល​បាន​ប្រើប្រាស់​ពាក្យ​ជេរ​ប្រមាថ​មក​លើ​ខ្លួន បន្ទាប់​ពី​អ្នក​នាង​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​បកស្រាយ​បទ​ចម្រៀង​។ តារា​រូប​នេះ ​បាន​ចាត់​ទុក​ការ​ជេរ​ប្រមាថ​ពី​ស្ត្រី​ខាងលើ​នេះ…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​ខឹងសម្បា​ជាមួយ​នារ​រី​ម្នាក់ ដែល​បាន​ប្រើប្រាស់​ពាក្យ​ជេរ​ប្រមាថ​មក​លើ​ខ្លួន បន្ទាប់​ពី​អ្នក​នាង​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​បកស្រាយ​បទ​ចម្រៀង​។

តារា​រូប​នេះ ​បាន​ចាត់​ទុក​ការ​ជេរ​ប្រមាថ​ពី​ស្ត្រី​ខាងលើ​នេះ មិនមែន​ជា​ការ​ស្អប់ខ្ពើម​នាង​ទាំងស្រុង​ឡើយ ប៉ុន្តែ​វា​អាច​ជា​ហេតុផល​នយោបាយ​ផង​ដែរ ក្នុង​ពេល​ដែល​នាង​ក៏​ធ្លាប់​ជួប​រឿង​នេះ ​ដូច​គ្នា​កាលពី​កន្លង​ទៅ​។

ជាមួយនឹង​ពាក្យ​សម្តី​ពី​ស្ត្រី​ម្ន​ក់​នោះ​ ដែល​បាន​ជេរ​មួយ​ម៉ាត់​ថា «​ខ្ពើម​ណាស់​ហង » បាន​ធ្វើ​ឲ្យ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ហាក់​មានការ​ក្តៅ​ចុង​ច្រមុះ​យ៉ាង​ខ្លាំង និង​បាន​ឆ្លើយ​តប​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ​។

តារា​នេះ​ បាន​បង្ហោះ​សារ​ឆ្លើយ​តប​ទៅ​វិញ​ថា ស្រី​ម្នាក់​ឈ្មោះ សយ សុទ្ធា នេះ ​បាន​ចូល​មក​ជេរ​ខ្ញុំ​ក្នុង Page របស់ខ្ញុំ ដល់​ទៅ​ពីរ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ ខុស​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ មិន​យល់​ថា​ គាត់​ស្អប់​ខ្ញុំ​រឿង​អី​ព្រោះ​មិន​ដែល​ស្គាល់ និង​មិន​មានអី​ប៉ះពាល់​គាត់​ពី​មុន​ផង ។ តែ​ខ្ញុំ​ក៏​បាន​ចូល​ឆែក​មើល​ក្នុង​អា​ខោ​ន​គាត់​ឃើញ​ថា គាត់​មាន​គ្នា​ភាគច្រើន​ជា​បក្ស​សង្គ្រោះ​។​​ ខ្ញុំ​បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង inbox គាត់ តែ​គាត់​មិន​តប​ឆ្លើយ ។

ដូច្នេះ ​សូម​ជម្រាប​ទៅ​ស្រី​ម្នាក់​ហ្នឹង និង​អ្នកមួយ​ចំនួន​តាម​នេះ​តែ​ម្តង​ថា ចង់​អ្នកឯង​នៅ​បក្ស​ណា​ក៏​បក្ស​ទៅ​ខាង​ខ្ញុំ​មិន​ដែល​ប្រកាន់​ទេ តែ​ចាំបាច់​ចូល​ជេរ​បញ្ចោរ​គ្នា​ធ្វើ​ស្អី ? (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ