ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក​! បុក​ខ្ទេច​មួយ​កំណាត់​ខ្លួន​មនុស្ស

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ព្រូ​ម្នាក់​ត្រូវ​រថយន្ដ​បុក​ខ្ទេច​មួយ​កំណាត់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ជួសជុល​រថយន្ត​មួយ​គ្រឿង​ដែល​ខូច​ចត​តាម​ផ្លូវ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៩ ២០០ ស្ថិត​ក្នុងភូមិ​ក្ដី​ឈ្នួល…

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ព្រូ​ម្នាក់​ត្រូវ​រថយន្ដ​បុក​ខ្ទេច​មួយ​កំណាត់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ជួសជុល​រថយន្ត​មួយ​គ្រឿង​ដែល​ខូច​ចត​តាម​ផ្លូវ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៩ ២០០ ស្ថិត​ក្នុងភូមិ​ក្ដី​ឈ្នួល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា​ឆ្នាំ​២០១៩ ។

ភាគី​ខាង​រថយន្ដ​មួយ​គ្រឿង​ដែល​ខូច​តាម​ផ្លូវ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-២២៥៣ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ជា​ព្រូ​ឈ្មោះ ថម ផល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​ភាគី​ខាង​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុខាងលើ​ រថយន្ដ​នោះ​ក៏​ខូច​ហើយ​ចត​តាម​ផ្លូវ​ដើម្បី​ជួសជុល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ស្រប​ពេល​បុរស​រង​គ្រោះជា​ព្រូ​កំពុង​ជួសជុល​រថយន្ត​ទាំង​កណ្ដាល​យប់ ស្រាប់តែ​មាន​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​លិចទៅ​កើត បាន​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ដែល​ខូច​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ ហើយ​បុរស​រង​គ្រោះជា​ព្រូ​ខ្ទេច​មួយ​កំណាត់​ខ្លួន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ដ​បង្ក​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត​ដែល​ចត​ក្បែរ​រថយន្ដ​នោះ​ក៏ត្រូវ​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ