ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Leicester បោះសម្តី​ថា​ទាល់តែ​ហ៊ាន​ខ្ជាក់​លុយ​៨០​លាន​ផោន​ទើប​យក​កីឡាករ​១​រូប​នេះ​ទៅ​បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​កញ្ជ្រោង Leicester លោក Brendan Rodgers បាន​ប្រាប់​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​កញ្ជ្រោង Leicester លោក Brendan Rodgers បាន​ប្រាប់​ក្លិប Manchester ទាំង​ពីរ (United និង City) ថា បើ​ចង់បាន​កីឡាករ Harry Maguire ត្រូវ​តែ​ហ៊ាន​ខ្ជាក់​លុយ​៨០​លាន​ផោន ។ បើ​មិន​ដូច​នោះ​ទេ កុំ​សង្ឃឹមថា បានឱ្យ​សោះ ។

លោក Rodgers ថា​ក្លិប​ទាំង​ពីរ​នឹង​មិន​ទុក​យូរ​នោះ​ទេ ដោយសារ​តែ​ជិត​ដល់​ពេល​ចូល​រដូវ​កាល​ថ្មី​ហើយ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែសីហា​ខាង​មុខ​នេះ​។

គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​ថា​៖«​ពួក​យើង​មិន​ចាំបាច់​ត្រូវ​លក់ Harry នោះ​ទេ​។ ខ្ញុំ​ធ្លាប់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ដែរ​។ Harry ចង់​លេង​ណាស់ បើ​ទោះបីជា​សុខភាព​មិនសូវ​ល្អ​ក៏​ដោយ​។ នេះ​បាន​បង្ហាញ​ថា គេ​គឺជា​កីឡាករ​អាជីព​ពិតប្រាកដ​។ គេ​គឺជា​កីឡាករ​កំពូល​ក្នុង​ក្រុម ដែល​ខ្ញុំ​គិត​ថា​អ្នកគាំទ្រ​ត្រូវ​តែ​ដឹង​»​។

លោក Rodgers បាន​បង្ហើប​ថា ក្លិប Manchester United និង Manchester City បាន​មក​ចែចង់​យក Maguire តែ​មាន​បញ្ហា​រឿង​ជះ​លុយ​។ លោក​ថា ប្រសិនបើ​ក្លិប​មួយ​ណា​មិន​ហ៊ាន​ជះ​លុយ​តាម​អ្វី​ដែល​លោក​ទារ​ទេ លោក​នឹង​មិន​លក់ Maguire ឱ្យ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សូ​ម្បី​តែ​អ្នកគាំទ្រ​របស់ Leicester ក៏​បាន​លើក​ឡើង​ថា Harry Maguire គួរ​មាន​តម្លៃលើស​៨០​លាន​ផោន​ដែរ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ